បរទេស៖ វិមានក្រឹមឡាំងបានលាតត្រដាងនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការដាក់បញ្ចូលសាធារណរដ្ឋ Donbass ទាំងពីរ ក៏ដូចជារដ្ឋដែលប្រកាសដោយខ្លួនឯងនៅ Kherson និង Zaporozhye ចូល ទៅក្នុងសហព័ន្ធរុស្ស៊ី។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការធ្វើប្រជាមតិដែលបានធ្វើឡើងនៅក្នុងតំបន់រៀងៗខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ពិធីចុះហត្ថលេខានឹងប្រព្រឹត្តទៅនៅ St....
បរទេស៖យោងតាមការបញ្ជាក់ អំពីការព្រួយបារម្ភរបស់មន្ត្រីកិច្ចការងារថាមពល របស់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រម្សិលមិញនេះបានបញ្ជាក់ថាផលប៉ះពាល់ អំពីវិបត្តិថាមពលដែលកំពុងបន្ត កើតមានឡើងនៅក្នុងអឺរ៉ុប នឹងរីករាលដាលទៅកាន់តំបន់ ទាំងអស់របស់ទ្វីបទាំងមូល។ ប្រធានគណកម្មការអំពីថាមពលរបស់ សហភាពលោក Kadri Simson បានថ្លែងថា៖បណ្តារដ្ឋមន្ត្រីរបស់អឺរ៉ុបបានបង្ហាញនូវក្តីព្រួយបារម្ភគ្រប់គ្នាដូចទៅនឹងអ្វីដែលខ្ញុំ បារម្ភដែរគឺថារដូវរងារ ឆ្នាំនេះនឹងមិនមែនជាបញ្ហាងាយស្រួលដោះស្រាយ ឡើយសម្រាប់យើងហើយលើសពីនេះរដូវរងារ ឆ្នាំក្រោយស្ថានភាពនឹងកាន់តែ អាក្រក់ជាងនេះជាមិនខាន។ ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសមួយជាមួយនឹង បណ្តាក្រុមរដ្ឋមន្ត្រីថាមពលនៃប្លុកអឺរ៉ុបដែលក្នុងនោះ កិច្ចប្រជុំក៏បានលើកឡើងអំពីតម្លៃហ្គាសដែលកំពុងកើនឡើងខ្លាំងខ្ពស់ខ្លាំង នៅទ្វីបអឺរ៉ុបផងដែរ ព្រមទាំងក៏បានពិភាក្សាគ្នាទៅលើកិច្ចការងារ...
តំណែងនិងអនាគតរបស់លោក Gareth Southgate ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស នៅតែបន្តមានភាពស្រពិចស្រពិលនៅឡើយខណៈដែលទំរង់លេង របស់ក្រុមកំពុងធ្លាក់ចុះខ្លាំង ហើយពេលនេះក៏ចាប់ផ្តើមមានលេចឬព័ត៌មាន នៃការមកជំនួសតំណែងរបស់គាត់ផងដែរ។ ក្នុងចំណោមនោះលោក Frank Lampard ដែលជាគ្រូបង្វឹករបស់ក្លឹប Everton បានក្លាយទៅជាបេក្ខភាពដ៏មានអទិភាពម្នាក់សម្រាប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិទោះបីជាពេលវេលា នឹងមិនទាន់មកដល់ភ្លាមៗក្តី។ ឆ្លើយតបទៅនឹងដំណឹងនេះលោក Lampard បាននិយាយថា៖ខ្ញុំកំពុងរីករាយខ្លាំងនៅជាមួយនឹង Everton ហើយខ្ញុំមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើនៅទីនេះ។ខ្ញុំនឹងបន្តកែលំអក្រុមនិងកីឡាដ្ឋាន របស់ Everton...
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Graham Potter បានសារភាពថាលោកនឹងមិនធ្វើការវាយតម្លៃទៅលើកីឡាករណាម្នាក់ តាមរយៈការយល់ឃើញនិងបទពិសោធផ្ទាល់ខ្លួននោះឡើយចំពោះមុខ សំណួរពីសំណាក់ ក្រុមអ្នកកាសែតចំពោះកីឡាករ Christian Pulisic ក្នុងការវិលត្រឡប់ឈុតធំវិញ។ គ្រូបង្វឹករូបនេះនឹងត្រូវដឹកនាំក្រុមទៅការប្រកួតក្នុងលីគ ជាលើកដំបូងក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Chelsea ប្រកួតប៉ះនឹងក្រុម Crystal Palace នៅយប់ថ្ងៃសៅរ៍នេះហើយលោកក៏ត្រូវបាន ចោទសួរពីសំណាក់ ក្រុមអ្នកកាសែតផងដែរ ចំពោះកីឡាករអាមេរិករូបនេះ។...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Diogo Dalot បានក្លាទៅជាកីឡាករមួយក្នុងចំណោម កីឡាករសំខាន់ៗផ្សេងទៀតដែលមានកុងត្រា ជិតផុតកំណត់ជាមួយនឹងក្លឹបទៅហើយ នៅរដូវក្តៅខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីបើកីឡាករ Dalot នឹងត្រូវបន្តកុងត្រាក្តីឬមិនបន្តកុងត្រាក្តី បច្ចុប្បន្នគាត់កំពុងក្លាយទៅជាគោលដៅរបស់ក្លឹបធំៗជាច្រើនរូចទៅហើយ ដែលមានបូករួម ទាំងក្លឹបយក្សនៅអ៊ីតាលី Juventusផងដែរ។ ទំរង់លេងរបស់កីឡាករមានការកើនឡើងល្អ ប្រសើរក្រោមការដឹកនាំរបស់លោក Erik Ten Hag...
បរទេស៖អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំ នៅទីក្រុងវ៉ាស៊ិនតោន Oksana Markarova កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកបានបញ្ជាក់ហើយថា ហាមប្រាមអ៊ុយក្រែនមិនឲ្យប៉ះពាល់រុស្សី តែជាមួយនឹងប្រព័ន្ធរ៉ូក្កែត HIMARS ប៉ុណ្ណោះប៉ុន្តែមិនមែនជាមួយនឹង អាវុធផ្សេងទៀតរបស់ អាមេរិកឡើយ។ កន្លងមកនេះសហរដ្ឋអាមេរិកត្រូវបាន គេមើលឃើញថាគឺជាអ្នកគាំទ្រដ៏សំខាន់របស់រដ្ឋាភិបាលទីក្រុងគៀវនៅក្នុងជម្លោះជាមួយនឹងប្រទេសរុស្សីដោយ តាមរយៈការផ្តល់ជំនួយជាហិរញ្ញវត្ថុ និងអាវុធដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារ រួមទាំងប្រភេទប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតចំងាយឆ្ងាយ HIMARS ផងនិង M777 Howitizer...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីតេក្វាន់-ដូ ITF របស់ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯកប្រចាំឆ្នាំ២០២២នៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកប្រថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ ខណៈក្រុមកីឡាករ-កីឡាការិនីតេក្វាន់-ដូ ITF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរចំណាត់លេខ២ ដែលរៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សម្រាប់ការប្រកួតនេះក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឳកាសពិធីបិទ និងប្រគល់ជយលាភីកីឡាករ-កីឡាការិនីតេក្វាន់-ដូ ITF នាល្ងាចថ្ងៃទី៣០ ខែកញ្ញា...
ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្រុមហ៊ុន foodpanda បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងការរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមប្រចាំឆ្នាំមួយក្នុងថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។ កង្វះឈាមនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋគឺជាបញ្ហាធំមួយ ដូច្នេះហើយការសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្ទាល់បានបង្ហាញពីការខ្វល់ខ្វាយ និងការយកចិត្តចំពោះបញ្ហាសង្គមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន foodpanda។ ក្នុងកម្មវិធីនេះដែរ បុគ្គលិកក្រុមហ៊ុន foodpanda រួមមានភ្នាក់ងារដឹកជញ្ជូនជាច្រើននាក់ បានចូលរួមយ៉ាងសកម្មក្នុងការបូមឈាមសម្រាប់យកទៅបរិច្ចាគតាមមន្ទីរពេទ្យរដ្ឋនានា ដើម្បីរក្សាទុកព្យាបាលដល់អ្នកជនរងគ្រោះថ្នាក់ចរាចរណ៍ និង...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Rose សមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង BLACKPINK បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយទទួលបានការទាក់ទាញ អ្នកគ្រប់គ្នាជាមួយនឹងសម្រស់របស់នាង។ ជាពិសេសនាងបានក្លាយជាតួឯក នៃភាពឆើតឆាយនៅក្នុងសម្លៀកបំពាក់ ពណ៌ប្រាក់សម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ របស់ Saint Laurent ។ សម្រស់ដ៏ស្រស់សោភា និងឆើតឆាយរបស់នាង...
ឡុងដ៍៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា ការរងរបួសនៅទូទាំង លីកកំពូលទាំង៥ របស់អឺរ៉ុបបានកើនឡើង ២០ភាគរយសម្រាប់រដូវកាល ២០២១/២២ ខណៈការប្រកួតកាន់តែខ្លាំងឡើង ជុំវិញប្រតិទិនដែលកកស្ទះរបស់ កីឡាបាល់ទាត់នៅមុនការ ប្រកួតបាល់ទាត់ពិភពលោក។ ការសិក្សាដោយឈ្មួញកណ្តាលធានារ៉ាប់រង Howden បានរកឃើញថា ក្លិបបានចំណាយតម្លៃខ្ពស់ សម្រាប់ការរងរបួសចំនួន ៥១៣ លានផោន កាលពីរដូវកាលមុន។ ការចំណាយលើរបួសត្រូវបាន គណនាដោយគុណតម្លៃ...