ភ្នំពេញ៖ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការសិក្សាស្រាវជ្រាវរៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡាតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញប្រគល់ប័ណ្ណសរសើរដល់ ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អនុវិស័យអប់រំកាយ និងកីឡានៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ លោក...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡាបានសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ១២ប្រភេទកីឡាមុនចេញទៅ ធ្វើការហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SES GAMRES 2023 លើកទី៣២នៅប្រទេសកម្ពុជា។ លោក ប៉ុន សុខ បានមានប្រសាសន៍ថា...
កីឡាករខ្សែការពារស្បែរខ្មៅ Eric Bailly នៅក្រោយបានផ្ទេរទៅចូលរួមជាមួយនឹងក្លឹបបារាំង Marseille ក្នុងនាមជាកីឡាករខ្ចីជើងហើយនោះបានធ្វើការរិះគន់ចំៗទៅលើក្លឹបបិសាចក្រហម Man UTD។ កីឡាករសញ្ជាតិ Ivory Coast រូបនេះបានធ្វើការលើកឡើងថាក្លឹបបិសាចក្រហម Man UTD មានជ្រើសរើសកីឡាករដោយមានការរើសអើងជាពិសេសកីឡាករអង់គ្លេសដូចជា Maguire និង Shaw ជាដើមឲ្យលេងបានទៀតទាត់ជាងកីឡាករ ពូជសាសដទៃ។ កីឡាករវ័យ២៨ឆ្នាំរូបនេះ បានប្រាប់អ្នកកាសែតថា៖ក្លឹបគួរជៀសវាង...
ប្រកួតបានត្រឹមតង់ទី១ កីឡាករខ្សែប្រយុទ្ធជួរមុខ Karim Benzema ត្រូវបានផ្លាស់ប្តូរចេញពីការប្រកួត Champions League ប៉ះនឹងក្រុម Celtic ដោយសារតែរបួសក្បាលជង្គង់។ កីឡាករខ្សែប្រយុទ្ធបារាំងរូបនេះបានដួលនិងអោបក្បាល ជង្គង់ហើយត្រូវបានប្តូរចេញភ្លាមដោយជំនួសវិញ កីឡាករ Eden Hazard ។ Benzema លេងបានត្រឹមតែ៣០នាទី ប៉ុណ្ណោះហើយក៏បានដើរចេញពីការប្រកួតនិងមិនអង្គុយមើលការប្រកួតជាមួយនឹងក្រុមឡើយ។ ដំណឹងនេះនឹងក្លាយទៅជាព័ត៌មានមិនសូវល្អឡើយសម្រាប់ Real Madrid...
ឱកាសបង្ហាញខ្លួនប្រកួតឲ្យ Real Madrid មានមិនច្រើនឡើយប៉ុន្តែយប់មិញនេះ Eden Hazard ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួត Champions League ទល់នឹងក្រុម Celtic ដោយអាចស៊ុត បញ្ចូលទីជួយក្រុមយកឈ្នះ Celtic ទៀតផង។ Hazard ត្រូវបានប្តូរជំនួសកីឡាករ Benzema ដែលទទួលរងរបួសតាំងតែពីនាទីទី៣០តង់ទី១ហើយបន្តលេងរហូតដល់នាទីទី៧៧ទើប Hazard អាចរកគ្រាប់បញ្ចូល ទីបានដែលគឺជាពេលវេលាដ៏ល្អបំផុតរបស់...
The El Nacional ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងធ្វើការពិចារណាដើម្បីនាំយកកីឡាករ Toni Kroos មកចូលរួមក្លឹបឲ្យបាននៅខែមករាខាងមុខនេះទោះបីជាបានដឹងថាហើយគឺជារឿងដ៏លំបាកក្តី។ កីឡាករខ្សែបម្រើការពាររូបនេះមកដល់ពេលនេះទោះបីជាយ៉ាងណាក្តីបានបដិសេធមិនព្រមបន្តកុងត្រាថ្មីជាមួយនឹង Real Madrid នៅឡើយដោយកំពុងព្យាយាមទាមទារលក្ខខណ្ឌមួយចំនួន ជាមុនសិនខណៈដែលកុងត្រានឹងផុតកំណត់ នៅរដូវក្តៅឆ្នាំក្រោយហើយរំពឹងទុកថា នឹងអាចចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ។ ជាយូរមកហើយគ្រូបង្វឹករបស់ Man City លោក Pep...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ប្រព័ន្ធមីស៊ីលប្រឆាំងនាវា Bastion របស់រុស្ស៊ី ឥឡូវនេះ ត្រូវបានប្រើប្រាស់នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះ Matua ភាគខាងកើត។ ប្រព័ន្ធនេះត្រូវបានសាកល្បងក្នុងអំឡុងពេលធ្វើសមយុទ្ធនាពេលថ្មីៗនេះ នៅលើខ្សែសង្វាក់កោះមួយ ដែលជាចំណុចកណ្តាលនៃជម្លោះទឹកដីជាមួយប្រទេសជប៉ុនជាយូរមកហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កោះ Matua គឺជាផ្នែកមួយនៃប្រជុំកោះ...
បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Ryabkov កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការអះអាងថា មកដល់ពេលនេះសង្គ្រាម ប្រឆាំងប្រទេសរុស្សី ហាក់ដូចជាអាចមើលឃើញគ្រប់គ្នាទៅហើយថា ត្រូវបានប្រកាសខណៈដែលរូបរាងរបស់វាមានទំរង់ ជាកូនកាត់នៅឡើយនៅតាមតំបន់មួយចំនួន។ លោក Ryabkov បានព្រមាននៅក្នុងបទសំភាសមួយជាមួយ នឹងក្រុមកាសែតអន្តរជាតិថា៖ស្ថានភាពដ៏តាន តឹងក្នុងពេលនេះ គឺមិនអាចមើលស្រាលបានឡើយ។ សង្គ្រាម ប្រឆាំងនឹងរុស្សី ត្រូវបានប្រកាស១០០ភាគរយ ក្នុងទំរង់លេងជាសង្គ្រាមកូនកាត់នៅស្ទើរគ្រប់ទីតាំង។ លោកបានបន្តបែបនេះ ដោយលើកឡើងថាសង្គ្រាមប្រឆាំងរុស្សី...
អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានចេញការព្រមានប្រឆាំង នឹងប្រទេសក្រិក ជុំវិញអ្វីដែលទីក្រុង អង់ការ៉ាហៅថា “ការយាយី” នាពេលថ្មីៗនេះ លើយន្តហោះចម្បាំងតួកគីនៅតំបន់ Aegean និងភាគខាងកើត សមុទ្រមេឌីទែរ៉ាណេ ។ លោក Erdogan បានឲ្យដឹងនៅឯមហោស្រពអវកាស និងបច្ចេកវិទ្យា Teknofest...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Volodymyr Zelenskyy បានកត់សម្គាល់ពីវឌ្ឍនភាព ក្នុងការវាយលុកប្រឆាំងអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ដោយអរគុណកងកម្លាំងរបស់គាត់ សម្រាប់ការតាំងទីលំនៅ២នៅភាគខាងត្បូងទី៣ នៅភាគខាងកើតក៏ដូចជាទឹកដីបន្ថែម នៅភាគខាងកើតនៃប្រទេស ។ គាត់មិនបានថ្លែងយ៉ាងច្បាស់ថា ទឹកដីនៅឯណាទេ...