កីឡា

Man City នឹងសាកល្បងចរចាជាមួយនឹង Kroos

The El Nacional ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងធ្វើការពិចារណាដើម្បីនាំយកកីឡាករ Toni Kroos មកចូលរួមក្លឹបឲ្យបាននៅខែមករាខាងមុខនេះទោះបីជាបានដឹងថាហើយ
គឺជារឿងដ៏លំបាកក្តី។

កីឡាករខ្សែបម្រើការពាររូបនេះមកដល់ពេលនេះទោះបីជាយ៉ាងណាក្តីបានបដិសេធមិនព្រមបន្តកុងត្រាថ្មីជាមួយនឹង Real Madrid នៅឡើយដោយកំពុងព្យាយាមទាមទារលក្ខខណ្ឌមួយចំនួន ជាមុនសិនខណៈដែលកុងត្រានឹងផុតកំណត់ នៅរដូវក្តៅឆ្នាំក្រោយហើយរំពឹងទុកថា នឹងអាចចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ។

ជាយូរមកហើយគ្រូបង្វឹករបស់ Man City លោក Pep Guardiola គឺជាអ្នកដែលចង់បាននិងចូលចិត្តកីឡាករអាល្លឺម៉ង់រូបនេះជាយូរមកហើយដោយក្នុងនោះ ប្រភពដដែលបានបញ្ជាក់ដែរថាលោក Pep បានបញ្ជាក់សាជាថ្មីទៅកាន
ក្រុមប្រធានក្លឹបហើយថាគាត់ត្រូវការ Kroos ឲ្យបាននៅខែមករានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top