សេអ៊ូល ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ការបង្ហោះសារ នៅលើសហគមន៍អនឡាញ ដ៏ពេញនិយមមួយអះអាងថា ការបង្ហាញពីស្នាមសាក់ ដែលមើលមិនឃើញ របស់នាង Chaeyoung បានទាក់ទាញភ្នែក អ្នកនិយមលេងអ៊ីនធើណេត បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។ តាមសេចក្តីរាយការណ៍ជាលើកដំបូងថា ការបង្ហោះនេះបានចែករម្លែករូបភាព របស់នាង Chaeyoung...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ថា បើតាមការបញ្ជាក់របស់ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ លោក Hamid Vahedi បានថ្លែងកាលពីថ្ងៃអាទិត្យថ នឹងធ្វើការទិញយន្តហោះចម្បាំង Su-35 ពីប្រទេសរុស្ស៊ី គឺស្ថិតនៅក្នុងរបៀបវារៈ របស់កងកម្លាំងអាកាសអ៊ីរ៉ង់ ។ លោក Vahedi បានប្រាប់ដល់ទីភ្នាក់ងារ សារព័ត៌មាន...
កីឡាករឆ្នើម របស់ក្លឹប Dynamo Moscow មានវ័យទើបតែ១៩ឆ្នាំ Arsen Zakharyan នៅសប្តាហ៍នេះ បានអះអាងថា ខ្លួនពិតជាបានទទួលសំណើមួយ ពីក្លឹបតោខៀវ Chelsea ពិតប្រាកដមែន ហើយទោះបីជាមិនបានជោគជ័យ តែសង្ឃឹមថា នឹងនៅតែមានឱកាស ក្នុងខែមករាខាងមុខ។ បញ្ហាបច្ចេកទេស មួយចំនួន ព្រមទាំងលក្ខខណ្ឌមួយចំនួន ត្រូវបានរារាំង ចំពោះកិច្ចការងារដោះដូរ...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការផ្ទុះជាច្រើនដង បានកក្រើកមូលដ្ឋានយោធាអាមេរិក នៅក្នុងខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៊ីរី កាលពីយប់ថ្ងៃសៅរ៍។ សារព័ត៌មាន SANA បានចុះផ្សាយថា ពពកផ្សែងខ្មៅងងឹត ក្រោយការផ្ទុះដែលបានវាយប្រហារ មូលដ្ឋានទ័ពអាមេរិក នៅតំបន់ប្រេង al-Omar ក្នុងទីក្រុង Deir al-Zour...
បរាជ័យជាលើកដំបូងក្រោមស្នាដៃ របស់បិសាចក្រហម Man UTD ក្នុងការប្រកួតរដូវកាលថ្មីនេះ បានធ្វើឲ្យអ្នកគាំទ្រ ទាំងកីឡាករផង និងជាពិសេសគ្រូបង្វឹក របស់ក្រុមកាំភ្លើងធំ Arsenal មិនអស់ចិត្តឡើយ ដោយលទ្ធផល៣ទល់នឹង១។ គ្រូបង្វឹករបស់ក្រុមលោក Mikel Arteta ជឿជាក់ថាលទ្ធផលនេះ នឹងអាចមានការប្រែប្រួលប្រសិនបើជាគ្រាប់បាល់ ដែលបង្កើតដោយ Odegaard និងស៊ុតបញ្ចូលទីដោយ Martinelli ត្រូវបានផ្តល់ឲ្យដោយអជ្ញាកណ្តាល...
យប់មិញនេះម្ចាស់ផ្ទះ Brighton ធ្វើបានយ៉ាងល្អបើកទ្វាផ្ទះ Amex Stadium ស្វាគមន៍ក្រុម Leicester City យកបាន៣ពិន្ទុងាយៗបន្តឈរ នៅលេខរៀងកំពូលបណ្តោះអាសន្ន ពីលើទាំងក្រុមបិសាចក្រហម Man UTD ទៀតផង។ Brighton គ្រប់គ្រងបាល់បានដល់ទៅ៥៣ភាគរយ និងស៊ុតចេញបាន២៣ដង និងចំគោលដៅ១១ដង ខណៈដែលម្ចាស់ផ្ទះគ្រប់គ្រងបានតែ៤៦ភាគរយ និងស៊ុចំគោលដៅតែ៤ដងប៉ុណ្ណោះ ពីការព្យាយាមប៉ុនប៉ង់៦ដង ហើយជាលទ្ធផល...
វិរៈបុរសក្លឹបលោក Roy Keane នៅថ្ងៃនេះបានដាក់ឈ្មោះក្រៅ ឲ្យលោក Mikel Arteta គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal ថាជាអ្នកបរាជ័យដ៏កំសាកម្នាក់។ បុរសជនជាតិអៀរឡង់រូបនេះ បានហៅលោក Arteta ដោយប្រើប្រាស់ពាក្យថា Sore Loser នៅក្រោយពេលដែលបុរសជនជាតិអេស្បាញ គ្រូរបស់ Arsenal រូបនេះហាក់ដូចជាមិនទទួលស្គាល់ នូវការបរាជ័យរបស់ខ្លួន កាលពីយប់មិញជាមួយនឹងបិសាចក្រហម...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ កីឡាការិនី កាំង មុយ នីន ទទួល បានជ័យលាភី មេដាយ ២គ្រឿង មាស ១គ្រឿង លើ ប្រភេទ វិញ្ញាសារ Women 400m Bifins និង សំរឹទ្ធ...
ភ្នំពេញ៖គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជាក្រុមជម្រើសជាតិដណ្តើមបានមេដាយ២គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ ឆ្នាំ ២០២២ (7thAerobic Gymnastic ASIAN Championships 2022) នៅប្រទេសថៃ។ លោក ណយ ផាណា លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងជាប្រធានគណៈប្រតិភូថ្នាក់ដឹកនាំ បានមានប្រសាសន៍ថា...
ភ្នំពេញ៖លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការនៃខេមរសហព័ន្ធកីឡាតេក្វាន់ដូតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមកម្មវិធី “Teakwondo Day” ដែលប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែក្នុងពហុកីឡដ្ឋានជាតិក្រោមការសហការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងបណ្ឌិត្យសភាតេក្វាន់ដូ។ លោក ឆយ យ៉ុងសុក...