កីឡា

Arteta ខឹងសំបារជាមួយនឹង VAR ក្រោយចាញ់ Man UTD យប់មិញ

បរាជ័យជាលើកដំបូងក្រោមស្នាដៃ របស់បិសាចក្រហម Man UTD ក្នុងការប្រកួតរដូវកាលថ្មីនេះ បានធ្វើឲ្យអ្នកគាំទ្រ ទាំងកីឡាករផង និងជាពិសេសគ្រូបង្វឹក របស់ក្រុមកាំភ្លើងធំ Arsenal មិនអស់ចិត្តឡើយ ដោយលទ្ធផល៣ទល់នឹង១។

គ្រូបង្វឹករបស់ក្រុមលោក Mikel Arteta ជឿជាក់ថាលទ្ធផលនេះ នឹងអាចមានការប្រែប្រួលប្រសិនបើជាគ្រាប់បាល់ ដែលបង្កើតដោយ Odegaard និងស៊ុតបញ្ចូលទីដោយ Martinelli ត្រូវបានផ្តល់ឲ្យដោយអជ្ញាកណ្តាល ប៉ុន្តែចុងក្រោយបែរជា បានបដិសេធ ដោយបច្ចេកវិទ្យា VAR ទៅវិញ។

លោក Arteta បាននិយាយថា៖ VAR មានភាពខ្វះខាតលក្ខណៈស្ថេរភាព ពីព្រោះយើងអាចមើលឃើញហើយ កាលពីសប្តាហ៍មុនកំហុសលើ Ramsdale ប៉ុន្តែយើងមិនបានទទួលឡើយ កំហុសលើ Bukayo យើងក៏មិនបានទទួល ពីព្រោះថាវាស្រាលពេក ប៉ុន្តែលើកនេះកំហុសចំពោះ Eriksen បែរជាយើងជាអ្នកបង្កកំហុសទៅវិញ ហើយមិនបានទទួលគ្រាប់បាល់ ដែលយើងរកបាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top