ក្រុមហ៊ុនផលិតសម្លៀកបំពាក់ ដ៏ល្បីលំដាប់ពិភពលោក H&M នៅថ្ងៃទី១៤ ខែសីហា បានចុះអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីបើកសាខាថ្មីបន្ថែមមួយទៀត នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលមានទំហំកាន់តែធំ ដោយគ្រោងនឹងបើកដំណើរការ នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ តាមរយៈពិធីចុះអនុស្សារណៈ នៃការយោគយល់ដែលធ្វើឡើង នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់...
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្ដល់សេវា និងពង្រីកជំនាញសេវាកម្មក្លោដ (cloud) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រម ព្រៀង ភាពជាដៃគូនេះបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប...
បរទេស៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន SANA បានឲ្យដឹងថាយោធាចំនួន៣នាក់ បានបាត់បង់ជីវិតនិង៣នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ វាយប្រហារតាមអាកាស ដោយកងកម្លាំងរបស់អ៊ីស្រាអ៊ែល វាយប្រហារតាមអាកាសក្បែរទៅនឹងក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ប៉ុន្មានថ្ងៃមុនហេតុការណ៍នេះដែរ រថក្រោះរបស់អ៊ីស្រាអ៊ែល ក៏បានធ្វើការបាញ់ប្រហារ ធ្វើឲ្យរបួសពលរដ្ឋស៊ីវិល២នាក់ នៅក្បែរទៅនឹងទីក្រុងAl-Hamidiyah ផងដែរ ខណៈដែលកាលពីខែមុន អ៊ីស្រាអ៊ែលបានធ្វើការវាយប្រហារ តាមអាកាសដូចគ្នានេះ សម្លាប់មនុស្ស៨នាក់ និងរបួស៧នាក់...
វ៉ាស៊ីនតោន៖ FBI បានប្រមូលឯកសារ ដែលបានចាត់ថ្នាក់ជាង ១០ ពីរមណីយដ្ឋាន Mar-a-Lago របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida រួមទាំងការចាត់ថ្នាក់មួយចំនួនថាជា “អាថ៌កំបាំងកំពូល” នេះបើយោងតាមឯកសាររបស់តុលាការ ចេញផ្សាយកាលពីថ្ងៃសុក្រ។ លោក ត្រាំ ដែលអាណត្តិប្រធានាធិបតី បានបញ្ចប់ក្នុងខែមករាឆ្នាំ២០២១ កំពុងប្រឈមមុខ...
បរទេស៖ ក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះចម្បាំងចិន យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះព្រមានជាមុននៅលើអាកាស នឹងត្រូវបញ្ជូនទៅប្រទេសថៃ ដើម្បីធ្វើសមយុទ្ធរួមគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធដែលមានឈ្មោះថា Falcon Strike 2020 នឹងធ្វើឡើងនៅថ្ងៃអាទិត្យ នៅឯមូលដ្ឋានទ័ពអាកាស...
ភ្នំពេញ៖នាថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ ក្រុមកុមារាអាយុក្រោម ១០ឆ្នាំ និងក្រោម ១៤ឆ្នាំ ក្រុមកុមារីអាយុក្រោម ១៤ឆ្នាំ និងក្រោម ១៨ឆ្នាំបានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Grand Championship League លើកដំបូងបង្អស់នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ក្នុងរាជធានីភ្នំពេញក្រោមការសហការរវាងអង្គការផ្កាយសមុទ្រ...
លីបង់៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា រយៈពេល ១០០ថ្ងៃទៀត ដល់ការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើម នៅប្រទេសកាតា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអំពាវនាវម្តងទៀតដល់ FIFA និងប្រទេសម្ចាស់ផ្ទះឲ្យសំណង សម្រាប់ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេ។ ក្រុមសិទ្ធិមនុស្សបានអំពាវនាវ ឲ្យមានកម្មវិធីសំណងដ៏ទូលំទូលាយមួយសម្រាប់កម្មករ ដែលទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរ រួមទាំងការស្លាប់ របួស និងការលួចប្រាក់ឈ្នួល នៅពេលកំពុងធ្វើការលើគម្រោងទាក់ទង នឹងការប្រកួតបាល់ទាត់ពិភពលោក ដូចជាកីឡដ្ឋាន...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថាលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងនៃកម្លាំងរបស់ចិន គឺគ្មានការថយចុះឡើយ ទោះបីជាសមយុទ្ធយោធា ដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះ ហាក់ដូចជាកំពុងធ្លាក់ចុះក៏ដោយ ។ ដោយមានការខឹងសម្បារ ចំពោះដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដែលទាមទារដោយចិន កាលពីសប្តាហ៍មុនដោយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកលោកស្រី Nancy...
បរទេស៖ មេដឹកនាំប្រឆាំងរបស់ប្រទេសអូស្ត្រាលី បានជំរុញប្រជាជនឱ្យ “កាត់បន្ថយការឃោសនា” ដែលមកពីប្រទេសចិន ចំពេលមានភាពតានតឹងខ្ពស់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមើលឃើញ “សារពិត” ដែលថា ការវាយប្រហារលើកោះតៃវ៉ាន់គឺជាលទ្ធភាពពិតប្រាកដមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peter Dutton ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី បានប្រាប់វិទ្យុ...
ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ លោក ផាត បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា តំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធ កីឡាលើកទម្ងន់កម្ពុជា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អញ្ជើញចូលរួមពិធីបិទសិក្ខាកាម ស្តីពីការវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស កីឡាលើកទម្ងន់កម្រិតបឋម នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា...