កីឡា

លោកស្រី ជួប វិច្ឆិកា៖ ការប្រកួតបាល់ទាត់កុមារ និងយុវជនAIA – ISF Grand Championship League គោលដៅប្រមូលផ្តុំកុមារ និងយុវជនកម្ពុជា នៅទូទាំងប្រទេសបញ្ចេញសមត្ថភាព  

ភ្នំពេញ៖នាថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ ក្រុមកុមារាអាយុក្រោម ១០ឆ្នាំ និងក្រោម ១៤ឆ្នាំ ក្រុមកុមារីអាយុក្រោម ១៤ឆ្នាំ និងក្រោម ១៨ឆ្នាំបានគ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Grand Championship League លើកដំបូងបង្អស់នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ក្នុងរាជធានីភ្នំពេញក្រោមការសហការរវាងអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុន AIA Cambodia។

លោកស្រី ជួប វិច្ឆិកា ប្រធានគ្រប់គ្រងប្រចាំប្រទេស របស់អង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់នេះនៅរាជធានីភ្នំពេញ និងខេត្តនានាដូចជាក្រុងកំពត ក្រុងសៀមរាប និងខេត្តកំពង់ស្ពឺជាដើមដោយមានវត្តមានកុមារ និងយុវជនចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងសកម្មភាពកីឡា ដោយមានកីឡាការិនីជិត ៧២៥នាក់ ។ កាលពីដើមឆ្នាំកន្លងទៅអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុន AIA Cambodia  បានប្រកាសជាពត៌មានថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Grand Championship League ក្នុងគោលដៅប្រមូលផ្តុំកុមារ និងយុវជនកម្ពុជានៅទូទាំងប្រទេសឲ្យមកជួបជុំគ្នាបញ្ចេញសមត្ថភាព។  

លោកស្រី ជួប វិច្ឆិកា បានបន្តថា ដោយពង្រីកវិសាលភាពនៃការប្រកួតនេះពួកយើង បាននាំយកឱកាសប្រកួតប្រជែងបាល់ទាត់ទៅដល់កុមារ និងយុវជនជាច្រើននៅក្រុងកំពត ក្រុងសៀមរាប និងខេត្តកំពង់ស្ពឺ ដែលនេះក៏ជាឱកាសដំបូងបង្អស់សម្រាប់ពួកគេទៀតនូវស្នាមញញឹម សំលេងហ៊ោរកញ្ជៀវ និងស្មារតីស្រលាញ់កីឡារបស់កីឡាករ-កីឡាការនីទាំងអស់គឺពិតជាធ្វើឲ្យខ្ញុំរំភើបចិត្តយ៉ាងខ្លាំង ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នេះបានជួយលើកកម្ពស់ និងផ្តល់ឱកាសដល់កុមារ និងយុវជនជាច្រើនរងផលប៉ះពាល់ ដោយសារតែភាពក្រីក្រ ការរើសអើងយេនឌ័រ និងពិការភាពជាដើម ហើយខ្ញុំពិតជាមានក្តីសោមនស្សយ៉ាងខ្លាំង ដែលបានឃើញពីភាពរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់នៃសហគមន៍នានាទូទាំងប្រទេសកម្ពុជា ។ 

លោកស្រីប្រធានបានបន្ថែមទៀតថា តាមរយៈកិច្ចគាំទ្ររបស់ក្រុមហ៊ុននេះ អង្គការផ្កាយសមុទ្រអាចធ្វើការពង្រីកវិសាលភាពនៃការប្រកួតបាល់ទាត់កុមារ និងយុវជន ក៏ដូចជាបន្តបេសកកម្មរបស់ពួកយើងក្នុងការកសាងជីវិតដ៏ល្អប្រសើរសម្រាប់កុមារ និងយុវជនទាំងនោះផង ដែរ ។ ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រមានរយៈពេលមួយថ្ងៃពេញនេះនឹងទទួលស្វាគមន៍វត្តមានក្រុមកីឡាករ-កីឡាការិនីទៅតាមប្រភេទអាយុចំនួន៤ដូចជា៖ ក្រុមកុមារាអាយុក្រោម ១០ឆ្នាំ និងក្រោម ១៤ឆ្នាំ ក្រុមកុមារីអាយុក្រោម ១៤ឆ្នាំ និងក្រោម ១៨ឆ្នាំ៕

ដោយ៖លី ភីលីព

Most Popular

To Top