Among the projects: a coal mine where 5G allows remote inspections of mines and the automation of mining activity By Wall Street...
ដោយសារតែត្រសក់ជាបន្លែ ដែលសម្បូរទៅដោយវីតាមីន C កាល់ស្យូម ស៊ីលីកា និងប៉ូតាស្យូម ដូច្នេះហើយបានជាអ្នកដែល យកត្រសក់ធ្វើជាមុខម្ហូបជាប្រចាំ ត្រកូលមានស្បែកស្អាត សក់រលើបរលោងគ្រប់ពេលវេលា។ ត្រសក់មិនគ្រាន់តែល្អចំពោះ ស្បែកមុខប៉ុណ្ណោះទេ វានៅមានអត្ថប្រយោជន៍ផ្សេងៗ ច្រើនទៀតដែលយើងមិនបានដឹង។ ចំពោះសុភាពនារីដែលអង្គុយ នៅពីមុខកុំព្យូទ័រពេញមួយថ្ងៃ រហូតទាល់តែផ្សារភ្នែក ហើមភ្នែកដូចខ្លាឃ្មុំនៅពេលត្រឡប់ មកដល់ផ្ទះវិញបើបានចិតត្រសក់ ជាបន្ទះស្តើងៗមកបិទនោះលើ ត្របកភ្នែកប្រមាណ២០នាទី ពេលនោះអំបិលរ៉ែនឹងជ្រាបចូលទៅក្នុង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនរបស់ខ្លួន ចេញទៅជួយស្វែងរកបុរសឦអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ ។ តាមការលើកឡើង របស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកឧកញ៉ា បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាល ចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ។ សេចក្តីរាយការណ៍ ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទប្រភេទម៉ងអូស ចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។ ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណេីតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ គួរបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយហើយក៍មិនទាន់ដឹង ពីជោគវាសនារបស់ជនរងគ្រោះ ថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។ ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសប្រាប់បងប្អូនប្រជានេសាទ ក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕
ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោក ស សុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកកីឡាបានអញ្ជើញ ពិធិបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកម្រិត១ ជាផ្លូវការប្រព្រឹត្ត នៅសាលប្រជុំ នាយកដ្ឋា...
ការសិក្សាកាលពីពេលថ្មីៗនេះ បានរកឃើញថា មើមខ្ញីអាចកាត់បន្ថយការ រលាកនៅក្នុងពោះវៀនដែលវាអាច បង្កឲ្យមានជំងឺមហារីកពោះវៀនធំ។ ទោះបីជាយ៉ាងណាក្តី ការសិក្សានៅមិនទាន់បញ្ចប់នៅឡើយទេ ហើយអ្នកស្រាវជ្រាវក៏មិនទាន់បាននែនាំដែរថា អ្នកទាំងអស់គ្នាគួរតែចាប់ផ្តើមបន្ថែម មើមខ្ញីនៅក្នុងរបបអាហាររបស់អ្នក។ ដោយយោងទៅតាមការសិក្សាស្រាវជ្រាវ លោក ម៉ែម ហ្ស៊ីក ដែលជាអ្នកជំនាញព្យាបាល រោគតាមបែបធម្មជាតិ ព្រមទាំងជា អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ មជ្ឈមណ្ឌលវិជ្ជាពេទ្យ Ann Arbor បាននិយាយថា៖...
វ៉ាស៊ីនតោន ៖ កងម៉ារីនអាមេរិក បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានសាកល្បង ដោយជោគជ័យ នូវគំរូគំរូសមត្ថភាព ស្ទាក់ចាប់ជួរមធ្យម (MRIC) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Defence Blog ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ពីមន្ត្រីប្រតិបត្តិកម្មវិធី Land Systems គំរូ MRIC គឺជាសមត្ថភាពកាំជ្រួច ប្រឆាំងនាវាថ្មី...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា គ្រួសារកាន់តែច្រើន កំពុងជួបបញ្ហា ជាមួយច្បាប់ប្រព័ន្ធ អ៊ីនធើណេត របស់ពួកគេដែលជារឿយៗ ត្រូវបានផ្សារភ្ជាប់ទៅនឹងអតិផរណា ហើយនឹងកើនឡើង នៅឆ្នាំនេះ រួមជាមួយនឹងអ្វីៗផ្សេងទៀត ។ និយតករបាននិយាយថា អ្នកផ្តល់សេវាអ៊ីនធើណេត មានកាតព្វកិច្ចខាងសីលធម៌ ដើម្បីជួយអតិថិជន ឆ្លងកាត់វិបត្តិថ្លៃដើម នៃការរស់នៅ ។...
អង់គ្លេស ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការជូនដំណឹង អំពីសុខភាព កម្ដៅត្រូវបានចេញ នៅទូទាំងចក្រភព អង់គ្លេស ដោយមានការព្យាករថា សីតុណ្ហភាពនឹងឡើង ខ្ពស់ដល់កម្រិត ៤០អង្សាសេនៅថ្ងៃអង្គារ ខណៈអាជ្ញាធរ ណែនាំឲ្យពិនិត្យមើលអ្នកជិតខាង និងថែមទាំងដាក់ក្នុងទូរទឹកកកមុនពេលចូលគេង នៅពេលមានរលកកម្តៅ រយៈពេលមួយសប្តាហ៍ ។ នេះគឺជាវិធីល្អបំផុតមួយចំនួន ដើម្បីរក្សាភាពត្រជាក់...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបណ្ដេញឥស្សរជន សំខាន់ពីររូប នៅក្នុងរដ្ឋាភិបាល របស់លោក ដោយចោទសួរ ពីគុណភាព ភាពជាអ្នកដឹកនាំរបស់ពួកគេ និងចោទប្រកាន់ អ្នកក្រោមបង្គាប់របស់ពួកគេ ជាច្រើននាក់ពីបទក្បត់ជាតិ និងសហការជាមួយរុស្ស៊ី។ លោក ហ្សេឡិនស្គី បានឲ្យដឹង នៅក្នុងសុន្ទរកថា វីដេអូពេលយប់របស់លោកថា...
ភ្នំពេញ ៖ ភោជនីយដ្ឋាន DAZZLE បានសម្ពោធជាផ្លូវការ នៅយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ នេះ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវ ប្រភេទអាហារ និងភេសជ្ជៈរសជាតិឆ្ងាញ់បម្រើជូនអតិថិជនក្នុងទីក្រុងភ្នំពេញ ដែលកំពុងរីកចម្រើន សម្រាប់វិស័យទេសចរណ៍ កម្មវិធីបានប្រព្រឹត្តទៅ យ៉ាងអធិកអធម ប្រកបដោយបរិយាកាស សប្បាយរីករាយ ក្រោមការអញ្ជើញ...