អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀង អ្នកនិពន្ធចម្រៀង អ្នករាំ និងជាតារាសម្ដែងជនជាតិ អាមេរិក នាង Beyonce បានបង្ហាញចំណងជើងអាល់ប៊ុមទោលដំបូង របស់នាងក្នុង រយៈពេល៦ឆ្នាំ គឺ Renaissance ដោយធ្វើតាម Lemonade...
អាមេរិក ៖ នេះបើយោងតាមចៅក្រមម្នាក់ ក្នុងសំណុំរឿងនេះបាននិយាយថា តារាសម្តែងអាមេរិក អ្នកនាង Amber Heard បានចាញ់ការកាត់ក្តី របស់នាងប្រឆាំង នឹងអតីតស្វាមីលោក Johnny Depp ដោយសារតែសក្ខីកម្ម របស់នាងមិនមានភាពប្រាកដនិយម បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។ បុរសម្នាក់ក្នុងចំណោមបុរសទាំង៥នាក់...
ភ្នំពេញ ៖ ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ខួបលើកទី១០ នៃព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ប្រមាណ ៥,០០០ នាក់ចូលរួមដោយមានការអញ្ជើញ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក...
ភ្នំពេញ ៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ទទួលបន្ទុករួម នៃគណៈកម្មការបច្ចេកទេស រៀបចំការប្រកួតកីឡា ឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន...
អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានបាញ់បង្ហោះ Falcon 9 សម្រាប់ការហោះហើរ លើកទី១៣ របស់ខ្លួនកាលពីពេលថ្មីៗនេះ ដោយបានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ដងច្រើនបំផុត ដែលគ្រាប់រ៉ុក្កែតរបស់ខ្លួន បានហោះចេញពីលំហ ហើយត្រឡប់មកផែនដីវិញ ដោយសុវត្ថិភាព...
អាមេរិក ៖ នេះបើយោងតាមរបាយការណ៍ របស់ BuzzFeed News បានប្រាប់ឲ្យដឹងថា សំឡេងលេចធ្លាយចេញ ពីកិច្ចប្រជុំផ្ទៃក្នុង កម្មវិធីTikTok ជាង ៨០ បង្ហាញឲ្យ ឃើញបុគ្គលិក ដែលមានមូលដ្ឋាន នៅប្រទេសចិន នៃកម្មវិធីចែករម្លែកវីដេអូ ដ៏ពេញនិយមបានចូលប្រើទិន្នន័យ អ្នកប្រើប្រាស់ សហរដ្ឋអាមេរិក ម្តងហើយ ម្តងទៀត...
តាមការសង្កេតមួយ រយៈពេលចុងក្រោយនេះ នៅលើបណ្តាញសង្គម ពិសេសតាម Group ដែលពាក់ព័ន្ធនឹងរថយន្ត គឺឃើញមានការបង្ហោះច្រើន នូវរូបភាពបង្ហាញពីការលោតសញ្ញា Check ព្រមានអំពីកម្រិតសាំង ក្នុងធុងទាបជិតអស់ ក្នុងអំឡុងពេលដែលសាំង កំពុងឡើងថ្លៃនេះ ។ វាជាការបង្ហោះ ក្នុងន័យលេងសើចមួយ ប៉ុន្តែអ្នកប្រើប្រាស់រថយន្តខ្លះ អាចនឹងមិនដឹងទេថា ពេលលោតសញ្ញា Check នេះម្តងៗ តើសាំងសល់ប៉ុន្មានលីត្រទៀត?...
ម្ចាស់មេដាយមាសពិភពលោក វ៉ូវីណាម ឆ្នាំ២០១៩ និងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០២២ នៅវៀតណាម កីឡាការិនី ពៅ សុខា មានជំនឿចិត្តថាខ្លួន នឹងយកបានមេដាយមាស ជូនជាតិសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ ពៅ សុខា កាលឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម នៅវៀតណាម (រូបថត ពៅ សុខា...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១៧ ខែមិថុនា បានប្រគល់រង្វាន់២០លានរៀល និង១០លានរៀលជូនដល់គូស្វាមីភរិយាចំនួន៧១គូ ដែលមានសំណាង ឈ្នះរង្វាន់ពីការចាប់ឆ្នោត ក្នុងវគ្គទី១ នៃកម្មវិធីអាពាហ៍ពិពាហ៍ ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ខណៈការចាប់ឆ្នោតលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ។ ការប្រគល់រង្វាន់ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ដោយក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ ដល់ដៃអតិថិជន រស់នៅតាមបណ្តាខេត្តផ្សេងៗគ្នា មានដូចជា ព្រះសីហនុ កំពត សៀមរាប ក្រចេះ កំពង់ឆ្នាំងព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្វាយវៀង និងកំពង់ធំ។ ក្នុងនោះ គូស្វាមីភរិយាចំនួន១៦ គូទទួលបានរង្វាន់ជាទឹកប្រាក់សុទ្ធចំនួន ២០លានរៀល ខណៈគូស្វាមីភរិយាចំនួន៥៥គូទៀតទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធចំនួន ១០លានរៀល។ គូស្វាមីភរិយាជាច្រើន ក៏បានសម្តែងក្តីរំភើបរីករាយ ដែលបានឈ្នះទឹកប្រាក់ពិតៗ និងអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតឲ្យមានកម្មវិធីផ្តល់សំណាងដល់អតិថិជន។ កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ឱកាសចាប់ឆ្នោតផ្សងសំណាង ជាទឹកប្រាក់សរុបរហូតដល់ ទៅ១លានអាមេរិក បែងចែកជារង្វាន់២០លានរៀល និងរង្វាន់១០លានរៀល សម្រាប់ឆ្នាំ២០២២ ដល់គូស្វាមីភរិយា ដែលបានជាវស្រាបៀរកម្ពុជា យកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ ចាប់ពី២៥កេសឡើងទៅ។ ការចាប់ឆ្នោតធ្វើឡើងសរុបចំនួន ៣ លើកផ្តល់សំណាងដល់គូស្វាមីភរិយា សរុបចំនួន៣០០គូ ដោយលើកទី១ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ ហើយបានរកឃើញអ្នកឈ្នះ១០០ គូ លើកទី២នឹងគ្រោងធ្វើឡើង នៅថ្ងៃទី២៥ខែមិថុនា ចំណែកលើកទី៣នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៣ ខែកក្កដាក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។ បន្ទាប់ពីចាប់ឆ្នោតរួច ក្រុមហ៊ុននឹងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ព័ត៌មានជាមុនសិន ហើយធ្វើការប្រគល់រង្វាន់ សម្រាប់តែគូស្វាមីភរិយា ដែលមានឯកសារគ្រប់គ្រាន់ និងបានអនុវត្តតាមលក្ខន្តិកៈ របស់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងជំនួសចំនួនសន្លឹកឆ្នោត ខុសលក្ខន្តិកៈ ដោយបូកបន្ថែមចំនួន ដែលខុសនេះ ពីលើចំនួនសន្លឹកឆ្នោតចំនួន១០០គូ នៅក្នុងការចាប់រង្វាន់លើកទី២។ គួរបញ្ជាក់ថា កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យ ផ្តល់ជូនសម្រាប់តែគូស្វាមីភរិយា ដែលបានជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២ ឬតាមរយៈទំព័រហ្វ៊េសបុកស្រាបៀរកម្ពុជា https://www.facebook.com/cambodiabeer ។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ...
ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ៖ ដើម្បីបង្កើនការយល់ដឹងដល់យុវជនអំពីសហគ្រិនភាព និងការអភិវឌ្ឍខ្លួនក្នុងវិស័យនេះ សហគ្រិនខ្មែរ ឬហៅថា Khmer Enterprise (KE) ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងពីក្រសួងអប់រំយុវជននិងកីឡា បើកគម្រោងកម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយដែលមានឈ្មោះថា «សហគ្រិនជំនាន់ថ្មី NextGen Enterprise» ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងការបណ្តុះបណ្តាលដល់សិស្សានុសិស្សនៅតាមវិទ្យាល័យចំនួន...