យោងតាមការចេញផ្សាយដោយ The Goal បានឲ្យដឹងថាកីឡាករ Sadio Mane នឹងត្រៀមខ្លួនធ្វើដំណើរមកចូលរួមជាមួយនឹង Bayern Munich ហើយក្រោយពេល ម្ចាស់ពានរង្វាន់អាល្លឺម៉ង់ Bundesliga នេះបានឈានទៅដល់ការយល់ព្រមតម្លៃខ្លួន៣៥លានផោនហើយជាមួយនឹង Liverpool។ គេជឿជាក់ថា៣៥លានផោននេះ រួមមានទាំងតម្លៃខ្លួនកីឡាករ២៧លានផោននិង តម្លៃប្រាក់កម្រៃបន្ថែមផ្អែកលើចំនួនប្រកួតរបស់កីឡាករ៥លានផោននិងពានរង្វាន់ នានាដែលកីឡាករ សេនេហ្គាល់រូបនេះទទួលបា ប្រមាណជា៣លានផោនទៀត។ សម្រាប់ Liverpool...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានទទួលរងការបរាជ័យ ម្តងហើយចំពោះ សំណើរសុំទិញយក កីឡាករ ប្រេស៊ីល Gabriel Jesus ប៉ុន្តែនៅតែជឿជាក់ថា អាចសម្រេចកុងត្រាជាមួយនឹងកីឡាកររូបនេះជាមិនខាននាពេលខាងមុខនេះ។ មកដល់ពេលនេះកីឡាកររបស់មេឃខៀវ Man City រូបនេះគឺជាគោលដៅ អទិភាពបំផុតសម្រាប់ Arsenal ខណៈដែលការចរចាគ្នាបានប្រព្រឹត្តទៅអស់រយៈពេល ជាច្រើនខែមកហើយ។...
ខេត្តកណ្ដាល៖លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្តកងកម្លាំងទាំងបី និងសាធារណៈជនយ៉ាងច្រើនកុះករនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅកីឡាដ្ឋានខេត្តកណ្ដាល ក្រុងតាខ្មៅ ។ លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការប្រកួតកីឡានេះចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ...
ភ្នំពេញ៖ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម បានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំ ឆ្នាំ ២០២១-២០២២ បន្ទាប់ពីក្រុមនេះ បានយកលើក្រុមបាល់ទាត់សមាគមនបាល់ទាត់ខេត្តកណ្តាលដោយគ្រាប់ប៉េណាល់ទីលទ្ធផល ៦ ទល់៤ ថ្ងៃទ១៧ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតនេះរៀបចំដោយការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។ ក្នុងឳកាសពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២២ នៅកីឡាដ្ឋានខេត្តកណ្ដាល ស្ថិតនៅក្នុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមប្រគល់មេដាយ...
ភ្នំពេញ៖ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក Benjamin V. Wohlauer...
បរទេស ៖ ប្រទេសដាណឺម៉ាក កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការចោទប្រកាន់ថា នាវាចម្បាំងរបស់ប្រទេសរុស្សី បានធ្វើសកម្មភាពរំលោភបំពាន លើទឹកដី របស់ខ្លួន នេះបើយោងតាមការ បញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស ដាណឺម៉ាក លោក Jeppe Kofodនិងដោយបានហៅវាថា ជាការបង្កហេតុហើយក៏បានធ្វើការ កោះហៅ រដ្ឋទូតរុស្សី មកធ្វើការបកស្រាយផងដែរ ។ យោធារបស់ប្រទេស ដាណឺម៉ាក...
បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃពុធ ដែលត្រូវបានដកស្រង់ដោយ Axiosថា ទីក្រុងគៀវបានបង្ហាញ ពីទំហំនៃការស្លាប់ និងរបួសប្រចាំថ្ងៃរបស់ខ្លួន នៅក្នុងជម្លោះជាមួយរុស្ស៊ីថា មានទាហានអ៊ុយក្រែន រហូតដល់ 1 000 នាក់ បានស្លាប់ ឬរងរបួសជារៀង រាល់ថ្ងៃនៅក្នុងទីក្រុង Donbass ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ថា ខ្សែវីដេអូដ៏កម្រពី បន្ទប់កាប៊ីនយន្តហោះរបស់អង្គការ NATO បានបង្ហាញពីការជួបគ្នា យ៉ាងជិតស្និទ្ធជាមួយយន្តហោះយោធារុស្ស៊ី នៅលើមេឃនៅតំបន់អឺរ៉ុប ។ការកើតឡើងប្រចាំថ្ងៃបានបន្ថែមភាព តានតឹងរវាងរុស្ស៊ី និងអង្គការ NATO ។ គេបានដឹងថា ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនចាប់តាំងពី ទីក្រុងម៉ូស្គូ បានឈ្លានពានមកលើ ប្រទេសអ៊ុយក្រែននៅក្នុងខែកុម្ភៈ...
បរទេស៖ អ្នកចរចាពាណិជ្ជកម្មកំពូល របស់ទីក្រុងតៃប៉ិ បានព្រមានកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយោធារបស់ចិនលើកោះតៃវ៉ាន់ នឹងមានឥទ្ធិពលខ្លាំងលើពាណិជ្ជកម្មសកល ខ្លាំងជាងការប្រយុទ្ធដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែនទៅទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន Reuters នៅខាងក្រៅកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកដ៏សំខាន់នៅទីក្រុងហ្សឺណែវ លោក John Deng បានកត់សម្គាល់ថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ និងការកើនឡើងតម្លៃទំនិញដែលបណ្តាលមកពីយុទ្ធនាការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលប្រឆាំង នឹងគោលដៅដែលមានទំនាក់ទំនងនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ត្រូវបានអនុវត្តដោយមានការយល់ព្រមជាសម្ងាត់ពីយោធាសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់ប្រភពពីមន្រ្តីអាមេរិក...