កីឡា

Mane នឹងធ្វើដំណើរមកអាល្លឺម៉ង់ តម្លៃខ្លួន២៧លានផោន

យោងតាមការចេញផ្សាយដោយ The Goal បានឲ្យដឹងថាកីឡាករ Sadio Mane នឹងត្រៀមខ្លួនធ្វើដំណើរមកចូលរួមជាមួយនឹង Bayern Munich ហើយក្រោយពេល ម្ចាស់ពានរង្វាន់អាល្លឺម៉ង់ Bundesliga នេះបានឈានទៅដល់ការយល់ព្រមតម្លៃខ្លួន៣៥លានផោនហើយជាមួយនឹង Liverpool។

គេជឿជាក់ថា៣៥លានផោននេះ រួមមានទាំងតម្លៃខ្លួនកីឡាករ២៧លានផោននិង តម្លៃប្រាក់កម្រៃបន្ថែមផ្អែកលើចំនួនប្រកួតរបស់កីឡាករ៥លានផោននិងពានរង្វាន់ នានាដែលកីឡាករ សេនេហ្គាល់រូបនេះទទួលបា ប្រមាណជា៣លានផោនទៀត។

សម្រាប់ Liverpool តម្លៃខ្លួនកីឡាករ Mane គឺស្ទើរតែស្មើនឹងអ្វីដែលខ្លួនធ្លាប់បានចំណាយកាលពីឆ្នាំ២០១៦នាំយកកីឡាកររូបនេះមកពី Southampton តម្លៃប្រមាណជា៣៣,៥លានផោន ប៉ុន្តែសម្រាប់ Bayern Munich គឺជាជំនួញនិងឱកា សគ្រាប់បាល់ច្រើនសម្រាប់ការប្រកួតប្រជេង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top