ភ្នំពេញ – ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ Cellcard បានបង្ហាញ ផលិតផលថ្មីមួយឈ្មោះថា Cellcard One ដែលផ្តល់នូវដំណោះស្រាយរួមគ្នា ចំនួនពីរ ដែលរួមបញ្ចូលទាំងការភ្ជាប់ Wi-Fi និងការតភ្ជាប់ទូរស័ព្ទចល័ត ក្នុងកញ្ចប់តែមួយនិងការបង់ប្រាក់ដែលត្រូវគ្នា ដើម្បីសមស្របទៅនឹងតម្រូវការ នៃខាងលំនៅដ្ឋាន និងអាជីវកម្មផ្សេងៗ ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើង យ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ធ្វើការដោះស្រាយ នូវបញ្ហាដែលមានកើនឡើងជារៀងរាល់ថ្ងៃ ជាពិសេសចំពោះអ្នកប្រើប្រាស់ តាមបណ្តាប្រព័ន្ធអ៊ីនធឺណិត និងបន្ថែមការយកចិត្តទុកដាក់ផ្លាស់ប្តូរនូវប្រព័ន្ធឌីជីថល អោយស្របទៅតាមចក្ខុវិស័យឌីជីថល របស់ប្រទេសកម្ពុជា អោយមានភាពប្រសើរឡើងមួយកម្រិតទៀត ។ ផលិតផល Cellcard One គឺជាកិច្ចសហការប្រតិបត្តិការមួយដ៍សំខាន់ ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដោយមានការខិតខំប្រឹងប្រែង សហការគ្នារវាងក្រុមហ៊ុន បណ្តាញទូរស័ព្ទចល័ត សែលកាត និង ក្រុមហ៊ុនបណ្តាញអ៊ីនធឺណិត Ezecom ដែលនឹងចាប់ផ្តើមគម្រោង និងសេវាកម្ម មួយចំនួនផ្សេងៗទៀតជាច្រើន នាពេលអនាគត។ លោក Simon Perkins ដែលជានាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “បុត្រសម្ព័នរ៉ូយ៉ាល់គ្រុបមានម៉ាកយីហោល្បីៗជាច្រើន និងសហគ្រាស ឧស្សាហកម្មធំៗមួយចំនួនផ្សេងទៀត នៅក្នុងទីផ្សារ។ វាជាពេលវេលាដ៍ល្អ សម្រាប់ពួកយើងក្នុងការចាប់ផ្តើម បង្កើតកិច្ចសហការគ្នាដើម្បីដោះស្រាយចន្លោះប្រហោង និងផ្តល់នូវបទពិសោធន៍ល្អៗ និងភាពងាយស្រួលថ្មីៗ ដល់អតិថិជនរបស់ពួកយើង។ Cellcard One គឺជាវេទិកាដ៏ល្អមួយ សម្រាប់រៀបចំគម្រោងសហការទាំងអស់នេះ។ លោក Simon ក៏បានបន្តទៀតថា ការរួមបញ្ចូលផលិតផលរួមគ្នារបស់យើង គឺការផ្តល់ជូនថ្មីទាំងស្រុង សម្រាប់ទាំងបរិបទក្រុមគ្រួសារទាំងមូល និងសារអាជីវកម្ម ដោយមានការធានាថា យើងកំពុងបំពេញតាមការសន្យានៃ “ការតភ្ជាប់អ្នកគ្រប់គ្នា ទៅគ្រប់ទីកន្លែង” ។ ការសហការ រួមគ្នាជាមួយក្រុមហ៊ុន Ezecom និងដៃគូយុទ្ធសាស្រ្តរបស់យើងក្រុមហ៊ុន Huawei អាចផ្តល់អោយយើងនូវផ្នែកទីផ្សារថ្មីមួយទៀត ដែលមានជាមួយ នឹងភាពជឿជាក់ និងសុវត្ថិភាពបំផុតជូនដល់អតិថិជន។ ដូច្នេះហើយ មានតែ ក្រុមហ៊ុន Ezecom បណ្តាញ Fiber អុបទិច និងបណ្តាញទូរស័ព្ទចល័ត ដ៏ធំទូលាយរបស់ Cellcard ប៉ុណ្ណោះដែលអាចផ្តល់ជូនដល់អតិថិជនបាន”។ គម្រោង Cellcard One Home គឺជាគម្រោងដែល ផ្តល់ល្បឿនអ៊ីនធឺណិតលឿនបំផុត ក្នុងជួរតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារ។ ការបញ្ចូននូវល្បឿនលឿន 20Mbps ជាមួយនិង បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន 3 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃ ទៅកាន់សមាជិក បូករួមបន្ថែមជាមួយនិង ទិន្នន័យ 3GB និង60 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ$25 តែប៉ុណ្ណោះក្នុងមួយខែ ។ សម្រាប់គម្រោង “ផែនការអាជីវកម្ម Cellcard One/ Cellcard One Business” គឺជាគម្រោងដែល ដែលមានការផ្តល់ជូន នូវដំណោះស្រាយដ៍ល្អ ក្នុងការតភ្ជាប់សម្រាប់ អាជីវកម្មដែលមានតម្លៃល្អបំផុត ដែលត្រូវបានគិតគូរឡើងជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ការបញ្ចូននូវល្បឿនលឿន 30Mbps បណ្តាញ Fiber អុបទិច និងបន្ថែមជាមួយនិងស៊ីមកាត 4G ចំនួន10 ជាមួយនឹងការហៅទូរសព្ទដោយឥតគិតថ្លៃទៅកាន់សមាជិក រួមបន្ថែមជាមួយនិង ទិន្នន័យ 5GB និង 100 នាទីសម្រាប់ការខលក្នុងប្រព័ន្ធ ដោយគ្រាន់តែចំនាយត្រឹមតែ$69 តែប៉ុណ្ណោះក្នុងមួយខែ។ លោក នាយកប្រតិបត្តិ ក៏បានបន្ថែមទៀតថា “ពួកយើងយល់ច្បាស់ថាការកម្សាន្ត នៅតាមផ្ទះកំពុងតែមានការផ្លាស់ប្តូរហើយវេទិកា ជាច្រើនក៍កាន់តែកើនឡើងបន្ថែមទៀត ដែលធ្វើអោយការផ្សព្វផ្សាយ តាមបណ្តាសង្គមនាៗ កាន់តែមានភាពទូលាយ និង សម្បូរបែប ។ ចំពោះ មាតិការ/ កម្មវិធីចាក់បែប វីដេអូ ការស្ទ្រីមតន្ត្រី និងវេទិកាហ្គេម ជាច្រើនផ្សេងទៀត ក៍កំពុងមានប្រជាប្រិយភាព កាន់តែខ្លាំងឡើងៗ ផងដែរ ខណៈពេលដែលបណ្តាញកម្សាន្ត បែបប្រពៃណីដូចជា ទូរទស្សន៍ និងវិទ្យុនៅតែបន្តមានសារៈសំខាន់។ នាពេលអនាគត យើងក៍បានឃើញថា ការកម្សាន្តនាៗ ក្នុងប្រទេសកម្ពុជាក៍ធ្វើការផ្តោតសំខាន់ ជាពិសេសផងដែរ ទៅលើប្រព័ន្ធអ៊ីនធឺណិត ដែលមនុស្សជំនាន់ក្រោយៗ មានភាពយល់ដឹងច្រើនពី ផ្នែកបច្ចេកវិទ្យា នេះជាអ្វីដែលយើងកំពុងដំណើរការជាមួយនឹងគម្រោង Cellcard One Home។ ...
ភ្នំពេញ – ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងកម្មវិធី សន្និសិទអ្នកអភិវឌ្ឍន៍កម្មវិធី និងពិព័រណ៍បច្ចេកវិទ្យាដំបូងគេ នៅកម្ពុជា ដែលរៀបចំដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) គឺបានឧបត្ថម្ភធំពីក្រុមហ៊ុន Cellcard ។ ព្រឹត្តិការណ៍រយៈពេល 2 ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃនេះតទៅ...
គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយមេដឹកនាំ នៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និង រ៉ូម៉ានី នៅក្នុងទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពី ទស្សនវិស័យ របស់ប្រទេសខ្លួនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន...
VLADIVOSTOK៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះ កងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី បានចូលទៅក្នុងសមុទ្រ ហ្វីលីពីនដោយចូលរួមក្នុង សកម្មភាពហ្វឹកហ្វឺន ប្រឆាំងយន្តហោះ ក៏ដូចជាការស្វែងរកនា វាមុជទឹករបស់សត្រូវ ។ ក្រុមសេវាកម្មនាវាចរ បានឲ្យដឹងដូច្នេះ ។ គួរបញ្ជាក់ថា ការហ្វឹកហ្វឺននេះក៏រួមបញ្ចូលនូវអន្តរកម្ម ជាមួយនាវិកអាកាសចរណ៍ កងទ័ពជើងទឹក នៃកងនាវាចរប៉ាស៊ីហ្វិក...
ចិន ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា អ្នកប្រហែលជាធ្លាប់ឃើញក្រុមក្មេងទំនើង ប្រយុទ្ធរបស់នាងក្នុងរឿង Yes Madam និងបញ្ជាយានអវកាស រឿង Star Trek: Enterprise ហើយថែមទាំងលោតឆ្លង កាត់ពហុវែរ ដើម្បីជួយសង្គ្រោះគ្រួសារ របស់នាងគ្រប់យ៉ាងនៅគ្រប់ទីកន្លែង ក្នុងពេលតែមួយ...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ម្ចាស់ជើងឯកអ្នកប្រើប្រាស់ មួយរូបជនជាតិ អង់គ្លេសកំពុងប្តឹង Apple ទាមទារសំណងជាប្រាក់ ទឹកចំនួន ៧៦៨លានផោនជុំវិញការអាប់ដេត កម្មវិធីកាលឆ្នាំ ២០១៧ ដោយបន្ថយល្បឿន ថាមពលថ្មទូរស័ព្ទ iPhone ចាស់ៗប្រកបដោយប្រសិទ្ធភាព ។ លោគ Justin Gutmann...
កូរ៉េ ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ‘Eden, Descendants of Instinct’ របស់ iHQ ចាក់ផ្សាយជាលើកដំបូងនៅថ្ងៃទី ១៤ ខែមិថុនា គឺជាកម្មវិធីបង្ហាញ ការពិតបែបមនោសញ្ចេតនា បង្ហាញពីមនោសញ្ចេតនា ដ៏គួរឲ្យរំភើប ដោយដេញ តាមតែសេចក្តីស្រឡាញ់...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា ការផ្លាស់ប្តូរមិនធម្មតាមួយ សម្រាប់ការដេញថ្លៃទិញ យកមិនធម្មតា Twitter ដោយបុរសមានបំផុត របស់ពិភពលោក នាយកប្រតិបត្តិ Tesla លោក Elon Musk បានជួបស្ទើរតែជាមួយបុគ្គលិក នៃវេទិកាសង្គម បើទោះបីជាការផ្តល់ជូន ៤៤ពាន់លានដុល្លារ របស់លោកមិនទាន់ ត្រូវបានបញ្ចប់ក៏ដោយ...
ភ្នំពេញ ៖ មកដល់នាថ្ងៃទ១៧ ខែមិថុនា ឆ្នាំ២០២២ជាថ្ងៃបញ្ចប់ ការប្រកួត នៃព្រឹត្តិការណ៍ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំ ឆ្នាំ ២០២១-២០២២ គណៈកម្មការបានរកឃើញ ម្ចាស់ជើងឯក លើវិញ្ញាសាបាល់ទះ និងបាល់បោះបុរស-នារី ហើយការប្រកួតនេះ រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ។ ចំពោះវិញ្ញាសាបាល់ទះនារី៖...
អាមេរិក ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា កាលពីយប់មិញ ព្រះច័ន្ទ Strawberry Supermoon ដ៏អស្ចារ្យបានបំភ្លឺផ្ទៃមេឃជុំវិញ ពិភពលោក ខណៈព្រះច័ន្ទ របស់យើងបានលេចចេញ ជារូបរាងធំជាង ១៧ ភាគរយ និងភ្លឺជាងធម្មតា ៣០ ភាគរយ លើរូបសំណាកសេរីភាព របស់ញូវយ៉ក និងទីក្រុងឡុងដ៍...