ព័ត៌មានអន្តរជាតិ

រូបថត​ ដ៏គួរឲ្យភ្ញាក់ផ្អើល បង្ហាញពី Strawberry Supermoon កាលពីយប់មិញ កំពុងកើនឡើង នៅលើទីតាំងសំខាន់ៗ

អាមេរិក ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា កាលពីយប់មិញ ព្រះច័ន្ទ Strawberry Supermoon ដ៏អស្ចារ្យបានបំភ្លឺផ្ទៃមេឃជុំវិញ ពិភពលោក ខណៈព្រះច័ន្ទ របស់យើងបានលេចចេញ ជារូបរាងធំជាង ១៧ ភាគរយ និងភ្លឺជាងធម្មតា ៣០ ភាគរយ លើរូបសំណាកសេរីភាព របស់ញូវយ៉ក និងទីក្រុងឡុងដ៍ Shard ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចត្រូវបានគេមើលឃើញថា កើនឡើងពីលើកន្លែងសម្គាល់ល្បីៗ រួមទាំងរូបសំណាកសេរីភាពរបស់ទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ Shard និងមហាពីរ៉ាមីត Giza ។ ទោះបីជាមិនមាននិយមន័យ តែមួយ ក៏ដោយ ពាក្យថា Supermoon ជាទូទៅសំដៅទៅលើព្រះច័ន្ទពេញ លេញមើលទៅភ្លឺជាង និងធំជាងព្រះច័ន្ទដទៃទៀត ព្រោះវាស្ថិតនៅក្បែរគន្លង របស់វាមកផែនដី។

Strawberry Supermoon តាមបច្ចេកទេសបានឡើងដល់កំពូលកាលពីម្សិលមិញនៅម៉ោង ១២:៥១ ប៉ុន្តែប្រសិនបើអ្នកខកខានវាមានដំណឹងល្អ ព្រះច័ន្ទពេញវង់នៅថ្ងៃទី ១៣ ខែកក្កដា និងថ្ងៃទី ១១ ខែសីហា ក៏ទំនងជាត្រូវបានចាត់ថ្នាក់ជា Supermoons ផងដែរ ។

ផ្នែកខ្លះ នៃសហគមន៍វិទ្យាសាស្ត្រ រួមទាំងអង្គការណាសា ប្រើនិយមន័យនៃព្រះច័ន្ទ ដែលកំណត់ដោយហោរា Richard Nolle កាលឆ្នាំ ១០៧៩ បានចាត់ថ្នាក់វាជាព្រះច័ន្ទពេញវង់ដែលចូលមកក្នុងរង្វង់ ៩០ ភាគរយរបស់វា ដែលជាចំណុចជិតបំផុត ទៅកាន់ផែនដីក្នុងគន្លងរបស់វា។
ទោះបីជាយ៉ាងណា ក៏ដោយ តារាវិទូ ដែលចូលនិវត្តន៍របស់អង្គការណាសា លោក Fred Espenak ធ្វើការគណនាលើភពព្រះច័ន្ទ ដើម្បីធ្វើការគណនា លើការផ្លាស់ប្តូរ នៃគន្លងព្រះច័ន្ទ។ នៅក្រោមនិយមន័យរបស់លោក ព្រះច័ន្ទពេញរបស់ខែឧសភា គឺជាព្រះច័ន្ទពេញវង់ ខណៈពេលដែលអង្គការណាសា មិនបានចាត់ថ្នាក់ វាជាប្រភេទនោះទេ ៕ ដោយ៖លី ភីលីព

Most Popular

To Top