ក្លឹបអេស្បាញ Real Madrid នៅថ្ងៃនេះបានប្រកាសហើយថា កីឡាករចំណូលថ្មី Arda Guler ត្រូវបានក្រុមការងារបញ្ជូនគាត់ទៅប្រទេសអេស្បាញ វិញហើយក្រោយពេលដែលបានទទួលរងរបួសនៅក្នុងការប្រកួតមិត្តភាពចុងក្រោយ។ យោងតាមការចេញផ្សាយរបស់ The Goal ក្លឹបយក្សនេះនៅមិនទាន់បានបញ្ចប់ការប្រកួតមិត្តភាពនៅក្រៅប្រទេសនៅឡើយប៉ុន្តែរបួសរបស់កីឡាករតួគីវ័យក្មេងមិនអាចអនុញ្ញាតិឲ្យគាត់បន្តមានវត្តមានទៀតឡើយ។ គួរឲ្យដឹងដែរថា Guler បានផ្ទេរមកចូលរួមជាមួយនឹង Real Madrid ពីក្លឹប Fenerbahce ក្នុងតម្លៃខ្លួន៣០លានផោនហើយក្នុងវ័យទើបតែ១៨ឆ្នាំគាត់បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យប៉ុន្តែរបួសក្បាលជង្គង់លើកនេះនឹងអាចឲ្យគាត់សម្រាកព្យាបាលរយៈពេលយូរជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណ ធ្វើការចម្រាញ់កីឡាករកាយវប្បកម្មឆ្នើម ៥ នាក់ក្នុងចំណោមជិត ២០ នាក់ដើម្បីត្រៀមបញ្ជូនឲ្យទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាកាយវប្បកម្មជើងឯកកមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទី ១៤ នៅប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១២ នាវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាវប្បកម្ម និងលំហាត់ប្រាណកម្ពុជា...
ភ្នំពេញ៖ លោក ជា បរិបូរណ៍ រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន និងប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក Li Jinhe ស្ថាបនិកកម្មវិធី WPML និងនាយកប្រតិបត្តិក្រុមហ៊ុន WOWNOW នាថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាអេឡិចត្រូនិក WOWNOW...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យា និងរថយន្តទំនើប លោក Elon Musk ជាលើកដំបូងលើបណ្តាញផ្សព្វផ្សាយសង្គម Tweets ចាប់តាំងពីការជូនដំណឹងអ្នកវាយប្រហារបានឃើញរោងចក្រ Tesla ក្នុងរដ្ឋតិចសាស់ត្រូវបានជម្លៀសចេញ ក្រុមរបស់លោកមានការភ័យខ្លាចចំពោះជីវិតរបស់ពួកគេ ខណៈពួកគេបានទទួលសារជូនដំណឹង អំពីអ្នកវាយប្រហារនៅលើទូរស័ព្ទរបស់ពួកគេ ក្រោយមកបានក្លាយទៅជាការជូនដំណឹងមិនពិត។ លោកMusk ជាម្ចាស់ក្រុមហ៊ុន X (អតីត...
រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី ២ នៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកដែលជាវេទិកាបង្កើតដោយមេដឹកនាំក្រុងម៉ូស្គូ និងអាហ្វ្រិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងរក្សាស្ថិរភាពក្នុងតំបន់។ Sputnik មកផ្សាយផ្ទាល់ជូនអ្នកពីទីក្រុង Saint Petersburg ជាកន្លែងដែលអ្នកជំនាញរុស្ស៊ី និងអាហ្វ្រិកកំពុងចូលរួមក្នុងវគ្គពិភាក្សា “វិទ្យាសាស្ត្រមូលដ្ឋាន៖ ជ្រុងនៃអធិបតេយ្យភាពបច្ចេកវិទ្យា” ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក។ សម័យប្រជុំនេះត្រូវបានចូលរួមដោយអ្នកតំណាងលេចធ្លោបំផុត មកពីវិស័យវិទ្យាសាស្ត្រផ្សេងៗពីប្រទេសរុស្ស៊ី និងអាហ្វ្រិក។មុននេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបមួយដែលមានឈ្មោះថា PSLV-C56 ដែលផ្ទុកផ្កាយរណប DS-SAR រួមជាមួយនឹងផ្កាយរណបចំនួន៦ផ្សេងទៀត ដោយបាញ់ពីកន្លែងបង្ហោះនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ទីភ្នាក់ងារអវកាសបានឲ្យដឹងថា ផ្កាយរណប DS-SAR ត្រូវបានបំផ្ទុះចេញពីកន្លែងបាញ់បង្ហោះដំបូងនៃ Satish Dhawan...
កីឡាករខ្សែប្រយុទ្ធជើងចាស់ Luis Suarez បានប្រកាសហើយថានឹងចាកចេញពីក្លឹបប្រេស៊ិល Gremio ហើយទោះបីជាកុងត្រានៅសល់រយៈពេលមួយឆ្នាំទៀតក្តី។ យោងតាមការចេញផ្សាយរបស់ The Goal បានអះអាងទៀតទោះបីជាយ៉ាងណាក្តីកីឡាករអ៊ុយរ៉ាហ្គាយរូបនេះក៏បានបដិសេធនឹងមិនទៅចូលរួមជាមួយនឹងក្លឹប Inter Miami ដែលកីឡាករ Lionel Messi កំពុងលេងឲ្យនោះដែរ។ គួរឲ្យដឹងដែរថា Suarez បានចូលរួមជាមួយនឹង Gremio ក្នុងកុងត្រារយៈពេល២ឆ្នាំកាលពីខែមករាកន្លងមកនេះប៉ុន្តែកាលពីថ្ងៃសៅរ៍ម្សិលមិញគាត់បានប្រកាសអំពីដំណឹងនៃការបញ្ចប់កុងត្រាមុនកាលកំណត់នៅត្រឹមខែធ្នូឆ្នាំនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី
អតីតកីឡាករជម្រើសជាតិប៊ែលហ្ស៊ិក Eden Hazard កំពុងពិចារណាក្នុងការព្យួរស្បែកជើងក្នុងនាមជាកីឡាករបាល់ទាត់អាជីពហើយក្រោយពេលដែលនឹងសម្រេចចិត្តចាកចេញពី Real Madrid។ កីឡាកររូបនេះបានចុះហត្ថលេខាក្នុងការផ្ទេរទៅចូលរួមជាមួយនឹង Real Madrid ពីក្លឹប Chelsea ក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតមួយ កាលពីឆ្នាំ២០១៩ប៉ុន្តែមិនអាចបំពេញតាមការចង់បានរបស់ក្លឹបឡើយដោយបន្តរងរបួសជាប់រហូតមក។ អស់រយៈពេលជាច្រើនឆ្នាំរបួសនិងការវះកាត់ ហាក់ដូចជាមិនល្អប្រសើរឡើយហើយបច្ចុប្បន្នមានវ័យ៣២ឆ្នាំទៅហើយគាត់ហាក់ដូចជាមិនអាចត្រឡប់មកទំរង់លេងខ្លាំង ដូចកាលពីគ្រាដើមឡើយហើយទំនងជានឹងសម្រេចចិត្តចូលនិវត្តព្រមទាំងបដិសេធ សំណើរក្នុងការផ្ទេរទៅចូលរួមលីគអាមេរិកទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
តារាចម្រៀងស្រីវ័យជ្រេ តែសម្រស់នៅស្រស់ស្អាតក្មេងជាងវ័យ ឱក សុគន្ធកញ្ញា ទើបបញ្ចេញរូបថតទាំងអាល់ប៊ូមនៅលើបណ្ដាញសង្គម ហើយសួរអ្នកគាំទ្រអំពីសម្រស់របស់ខ្លួន ដោយនិយាយថា៖ “យ៉ាងម៉េចដែរបងប្អូន សម្រាប់រូបប៉ុន្មានសន្លឹកនេះ”។ ក្នុងឈុតពណ៌ស ជាមួយក្រែមលាបបបូរមាត់ក្រហមឆ្អិនឆ្អៅ តារាចម្រៀងរូបនេះ និយាយថា ទម្រាំដាច់ចិត្តផុស គិតនោះគិត ព្រោះកម្រ ប្រើក្រែមលាបមាត់ ពណ៌ឆ្អិនឆ្អៅបែបនេះ។ តែបើជ្រុលជាបញ្ចេញហើយ គឺចេញម្ដងមួយអាល់ប៊ូមតែម្ដង។ ឆ្លើយនឹងសំណួរIDOL របស់ខ្លួន...
មនុស្សភាគច្រើន យល់ថា នៅពេលកំពុងបើកបររថយន្តស្រាប់តែមានលោតសញ្ញា Check នៅលើកុងទ័រ គឺអាចបន្តដំណើរបានជាធម្មតា ហើយចាំរកការ៉ាស់ជួសជុលតាមក្រោយ។ ទស្សនៈនេះ អាចត្រឹមត្រូវតែក្នុងករណីខ្លះប៉ុណ្ណោះ ដូចជា បញ្ហាប៊ូស៊ី ឌុយស៊ីមុំាង សំបុកឃ្មុំ ឬចំហេះសាំងជាដើម ដែលរថយន្តនៅតែអាចដំណើរការបាន។ ចុះលោកអ្នកធ្លាប់គិតទេថា ប្រសិនបើវាជាករណីផ្សេងក្រៅពីនេះ តើអ្នកនឹងអាចបន្តបើករថយន្តទៅមុខទៀតឬអត់? ព្រោះបញ្ហាម៉ាស៊ីនខ្លះ វាលោតសញ្ញា Check នេះមុនសិន...