តូក្យូ ៖ JSR បាននិយាយកាលពីថ្ងៃចន្ទថា មូលនិធិដែលគាំទ្រដោយរដ្ឋ Japan Investment Corp នឹងទិញក្រុមហ៊ុនផលិតសម្ភារៈ Semiconductor JSR Corp ក្នុងតម្លៃប្រហែល ៦.៣ពាន់លានដុល្លារជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែងដើម្បី ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការទិញយកនេះមានគោលបំណងពន្លឿនកំណើនរបស់អ្នកផលិត Photoresists ឈានមុខគេជាសម្ភារៈដ៏សំខាន់សម្រាប់ការផលិតបន្ទះឈីប ដោយសារតែវត្ថុធាតុដើមបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើសារសំខាន់ជាយុទ្ធសាស្រ្តដើម្បីធានាសុវត្ថិភាពសេដ្ឋកិច្ច...
ទីក្រុងឡុងដ៍ ៖ ការសិក្សាដ៏សំខាន់មួយបានព្រមានកាលពីថ្ងៃចន្ទជាផ្លូវការថា ការបំភាយកាបូនឌីអុកស៊ីតក្នុងវិស័យថាមពលសកល បានឈានដល់កម្រិតកំពូលកាលពីឆ្នាំមុន ប្រឆាំងនឹងការប្តេជ្ញាចិត្តនៅទីក្រុងប៉ារីស ហើយបានគូសបញ្ជាក់ពីផលប៉ះពាល់អាក្រក់បំផុត មិនធ្លាប់មាន នៃការប្រែប្រួលអាកាសធាតុ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ស្ថាប័នឧស្សាហកម្មសកលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស វិទ្យាស្ថានថាមពលបានដាក់ចេញ នូវការរកឃើញចម្បង នៃការត្រួតពិនិត្យស្ថិតិរបស់ខ្លួនអំពីថាមពលពិភពលោកធ្វើឡើងជាមួយទីប្រឹក្សា Kearney និង KPMG ។ ការសិក្សាបានប្រាប់ថា ការបំភាយកាបូនឌីអុកស៊ីតពីការប្រើប្រាស់ថាមពល ដំណើរការឧស្សាហកម្ម ការឆាបឆេះ...
ស៊ីដនី ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ VOA បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិរបស់សហរដ្ឋអាមេរិក “NASA” ស្ថិតក្នុងប្រទេសអូស្ត្រាលី ដើម្បីធ្វើការស្រាវជ្រាវ នឹងជួយដល់បេសកកម្មទៅកាន់ភពអង្គារនាពេលអនាគត។ គណៈប្រតិភូ NASA កំពុងស្វែងរកសញ្ញាដំបូង នៃជីវិតនៅលើផែនដី ដែលនៅទីបំផុតនឹងត្រូវបានប្រៀបធៀប ទៅនឹងថ្មបាននាំយកមកវិញពីភពអង្គារ។ មន្ត្រីអង្គការ NASA បាននិយាយថា ផ្នែកខ្លះ នៃតំបន់...
ស៊ីដនី ៖ អង្គការឃ្លាំមើលមួយកាលពីថ្ងៃចន្ទបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាចប្រឈមនឹងការ ផាកពិន័យរាប់ពាន់លានដុល្លារចំពោះការខកខាន ក្នុងការដោះស្រាយព័ត៌មានមិនពិតនៅក្រោមច្បាប់ របស់ប្រទេសអូស្ត្រាលី ដែលបានស្នើឡើង និងនាំមក នូវស្តង់ដារចាំបាច់ដល់វិស័យដែលគ្រប់គ្រងតិចតួច យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ នៅក្រោមច្បាប់បានស្នើឡើង ម្ចាស់វេទិការដូចជា Facebook, Google, Twitter, TikTok និងសេវាកម្មផតឃែស្ថ នឹងត្រូវប្រឈមមុខនឹងការពិន័យមានតម្លៃរហូតដល់ទៅ ៥ ភាគរយនៃចំណូលប្រចាំឆ្នាំជាសកល...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចាកុងត្រា ជាមួយនឹងកីឡាករ James Maddison របស់ក្លឹប Leicester Cityប៉ុន្តែទោះបីជាយ់ាងណាក្តីក្លឹបប្រហែលជានឹងមានភាពមិនសូវច្បាស់លាស់ ជាមួយនឹងតម្លៃខ្លួនដែល Leicester City នឹងទាមទារ។ ប្រភពដដែលបានឲ្យដឹងដែរថា Spurs បានត្រៀមកញ្ចប់លុយប្រមាណជា៤០លានផោននិងប្រាក់បន្ថែមមួយចំនួនទៀតដើម្បិចរចា Leicester City សម្រាប់កីឡាករអង់គ្លេស...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករឆ្នើម Riyad Mahrez ដែលកំពុងលេងឲ្យក្លឹប Man City នៅពេលនេះកំពុងក្លាយទៅជាគោលដៅដ៏ធំមួយទៀតរបស់ក្លឹប Al Ahli ហើយខណៈដែលក្លឹបក៏កំពុងទាក់ទាញកីឡាករឆ្នើមផ្សេងទៀតផងដែរ។ Al Ahli នឹងអាចចំណាយលុយដល់៤៣លានផោនក្នុងមួយឆ្នាំ សម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះ ក្នុងពេលដែលក្លឹបក៏កំពុងព្យាយាមតែចែចង់កីឡាករផ្សេងទៀតដូចជា Roberto Firminiនិង Edouard Mendy...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុន បានឲ្យដឹតថា ខ្លួននឹងសម្របសម្រួលជាមួយក្រុមប្រទេសចំនួន៧ផ្សេងទៀតនៅក្នុងការដោះស្រាយស្ថានភាពនៅក្នុងប្រទេសរុស្ស៊ី ក្រោយពីមានការបះបោររយៈពេលខ្លី ដោយក្រុមទាហានស៊ីឈ្នួល Wagner ។ និងបានបញ្ជាក់បន្ថែមទៀតថា ការធានាដល់ការអភិវឌ្ឍន៍ និងមាន “ការយកចិត្តទុកដាក់ខ្ពស់ថែមទៀត” ។លោក Fumio Kishida...
តូក្យូ៖កាសែត Yomiuri បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះថា យោធាជប៉ុនកំពុងសាកល្បងសេវាអ៊ីនធើណេតផ្កាយរណប Starlink របស់លោក Elon Musk ជាមួយនឹងក្រសែភ្នែកក្នុងការទទួលយកបច្ចេកវិទ្យានៅឆ្នាំសារពើពន្ធបន្ទាប់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ Yomiuri បាននិយាយថា ក្រសួងការពារជាតិមានលទ្ធភាពទទួលបានផ្កាយរណបទំនាក់ទំនងរួចហើយក្នុងគន្លងភូមិសាស្ត្រ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យា Starlink ដែលដំណើរការដោយក្រុមហ៊ុន SpaceX របស់លោក Musk នឹងបន្ថែមផ្កាយរណបក្នុងគន្លងផែនដីទាប។ ប្រទេសជុំវិញពិភពលោកកំពុងស្វែងរកការកសាងភាពធន់នឹងហានិភ័យនៃការកកស្ទះការទំនាក់ទំនង...
ភ្នំពេញ ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជា នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីប្រគល់កម្រិតលិខិតបញ្ជាក់ និងវិញ្ញាបនបត្រកីឡាហាប់គីដូដល់ក្រុមកីឡាករ-កីឡាការិនី ៤៥ នាក់ដែលបានបញ្ចប់ការសិក្សាវគ្គកម្រិតមធ្យមក្បាច់គុន កីឡាហាប់គីដូក្នុងរយៈពេល៦ ខែ និងមួយឆ្នាំ នៅមណ្ឌលកីឡា ក្រសួងមហាផ្ទៃនៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។ ក្នុងឱកាសពិធីប្រគល់នេះ ដោយមានការអញ្ជើញពីសំណាក់លោក គួច ហុង...
តូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ kyodo បានប្រាប់ឲ្យដឹងថា ម្ចាស់មេដាយមាសកីឡាចំបាប់អូឡាំពិក ៣ សម័យកាលកីឡាការិនី Saori Yoshida បានចែករម្លែកបទពិសោធន៍លើកទឹកចិត្តកាលពីថ្ងៃអាទិត្យ ជាមួយសមាជិកក្រុមជម្រើសជាតិនារីអ៊ុយក្រែន ដែលកំពុងហ្វឹកហាត់នៅប្រទេសជប៉ុន ចំពេលមានការឈ្លានពានរបស់រុស្ស៊ី លើប្រទេសរបស់ពួកគេ។ ជនជាតិអ៊ុយក្រែនបានហ្វឹកហាត់ចាប់តាំងពីការមកដល់របស់ពួកគេកាលពីថ្ងៃអង្គារនៅសាកលវិទ្យាល័យកីឡាចំបាប់ Shigakkan ក្នុងទីក្រុង Obu ខេត្ត Aichi ដែលពីមុនត្រូវបានគេស្គាល់ថា...