ផ្សេងៗ

បញ្ហាធូលីដីក្រហមរបស់អូស្ត្រាលី អាចដោះសោជីវិតលើភពអង្គារបានទេ

រូបភាពពី៖​ AFP

ស៊ីដនី ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ VOA បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិរបស់សហរដ្ឋអាមេរិក “NASA” ស្ថិតក្នុងប្រទេសអូស្ត្រាលី ដើម្បីធ្វើការស្រាវជ្រាវ នឹងជួយដល់បេសកកម្មទៅកាន់ភពអង្គារនាពេលអនាគត។

គណៈប្រតិភូ NASA កំពុងស្វែងរកសញ្ញាដំបូង នៃជីវិតនៅលើផែនដី ដែលនៅទីបំផុតនឹងត្រូវបានប្រៀបធៀប ទៅនឹងថ្មបាននាំយកមកវិញពីភពអង្គារ។

មន្ត្រីអង្គការ NASA បាននិយាយថា ផ្នែកខ្លះ នៃតំបន់ Pilbara នៅភាគខាងលិចប្រទេសអូស្ត្រាលី គឺដូចជាដើរថយក្រោយក្នុងពេលវេលា ហើយតំបន់ខ្លះមានអាយុកាល ៣.៥ ពាន់លានឆ្នាំ។

ចំពោះធូលីដីក្រហម Outback ពួកគេបានរកឃើញភស្តុតាងដំបូងនៃជីវិតនៅលើផែនដី ហ្វូស៊ីល នៃមីក្រូសរីរាង្គបុរាណដែលរុំក្នុងថ្ម។
ក្រុមការងារ NASA គ្រោងនឹងធ្វើការប្រៀបធៀបសំណាកលើដីទាំងនេះ ជាមួយនឹងវត្ថុបាននាំយកមកវិញពីភពព្រះអង្គារ ដើម្បីមើលថា តើពួកវាមានលក្ខណៈស្រដៀងគ្នាដែរឬទេ។ NASA និយាយថា វាអាចមានរយៈពេលជាងមួយទសវត្សរ៍ មុនពេលដែលថ្ម Martian ត្រូវបាននាំយកមកផែនដី។

លោក Eric Ianson នាយកកម្មវិធីរុករកភពព្រះអង្គារ របស់អង្គការ NASA បានប្រាប់សារព័ត៌មាន Australian Broadcasting Corp កាលពីថ្ងៃច័ន្ទថា ធូលីក្រហមរបស់អូស្ត្រាលី អាចផ្តល់តម្រុយអំពីជីវិតអតីតកាលនៅលើភពក្រហម។

យើងកំពុងសម្លឹងមើលអ្វីដែលហៅថា stromatolites ដែលតាមពិតទៅជាភស្តុតាងដំបូងបំផុត នៃជីវិត មាននៅលើផែនដី ហើយមានហ្វូស៊ីលពិតជាត្រូវបានចាប់យកនៅក្នុងថ្ម។

ហើយតើវាទាក់ទងទៅនឹងភពព្រះអង្គារដោយរបៀបណានោះ គឺយើងកំពុងធ្វើការលើការនាំយកគំរូត្រឡប់មកពីភពព្រះអង្គារ សំណាកថ្មត្រឡប់មកពីភពព្រះអង្គារ ហើយប្រសិនបើយើងឃើញគំរូ និងការចង្អុលបង្ហាញស្រដៀងគ្នា នោះវាអាចបង្ហាញថា ជីវិតពិតជាមានក្នុងអតីតកាលនៅលើភពព្រះអង្គារ៕ ដោយ៖លី ភីលីព

Most Popular

To Top