The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបអាល្លឺម៉ង់ Bayern Munich បានរៀបចំផែនការមួយហើយក្នុងការ ប្រមូលយកលុយមួយចំនួនត្រៀមចំណាយរដូវក្តៅខាងមុខនេះ។ ប្រភពដដែលបានសរសេរថាក្លឹបយក្សអាល្លឺម៉ង់ បានដាក់ក្តីសង្ឃឹមថានឹងអាចលក់កីឡាករឆ្នើម ២រូបចេញនៅពេលនេះដើម្បីទាញយកប្រាក់សុទ្ធ ប្រមាណជា៩០លានផោនមកវិញ។ កីឡាករ Hernandez ដែលនឹងអាចមានតម្លៃខ្លួនប្រមាណជា៦០លានផោន នឹងត្រូវដាក់លក់ក្នុងរដូវក្តៅនេះហើយក្រៅពីនោះក៏មានកីឡាករ Pavard ដែលមានតម្លៃខ្លួន៣០លានផោនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះបានធ្វើការប្តេជា្ញនិងសន្យាថា នឹងមិនប៉ះពាល់ឬបង្កជម្លោះប្រយុទ្ធគ្នាជាមួយនឹងប្រទេសរុស្សី ជាដាច់ខាតដរាបណារដ្ឋាភិបាលរបស់លោកនៅកាន់អំណាច។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា នាយករដ្ឋមន្ត្រីរូបនេះក៏បានព្រមានផងដែរ អំពីការកកើតជម្លោះដូចទៅនឹងប្រទេសអ៊ុយក្រែន ប្រសិនបើហុងគ្រី ហ៊ានលូកដៃចូលក្នុងសង្គ្រាមប្រឆាំងទៅនឹង ប្រទេសរុស្សី នាពេលណាមួយនោះ។ សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី Orban បានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញអំឡូងពេល នៃការផ្តល់បទសំភាសជាមួយនឹងសារព័ត៌មាន...
ភ្នំពេញ៖ អតិថិជនសំណាង ៤នាក់ ឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ត្រូវបានតារាចម្រៀង ENO ផ្តល់កិត្តិយសចុះទៅសំណេះសំណាលនិងចែករង្វាន់ផ្ទាល់ នៅរោងចក្រដ៏ប្រណិតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ លើសពីនេះ អ្នកឈ្នះរង្វាន់ម៉ូតូទាំង ៤រូប បានក្រុមហ៊ុនទទួលយ៉ាងដិតដល់ដោយផ្តល់ជូន ការបរិភោគអាហារនៅភោជនីយដ្ឋានCambodia Mastercraft Microbrewery និងការស្នាក់នៅ ក្នុងសណ្ឋាគារលំដាប់ផ្កាយបួន Fairfield by Marriott Phnom Penh។ សូមអបអរសាទរ ដល់អតិថិជនភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលទាំង៤រូប ដែលឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី រួមមាន៖ ១) បងប្រុស ជុំ គន់ រស់នៅខេត្តពោធិ៍សាត់ ២) បងស្រី ប៉ូ សុខូ រស់នៅខេត្តក្រចេះ ៣) បងស្រី ធី ស្រីនិច រស់នៅខេត្តព្រៃវែង ៤) បងស្រី ម៉ោញ ពៅ រស់នៅខេត្តក្រចេះ។ នៅសល់រង្វាន់ជាច្រើនទៀត ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ជាពិសេសរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ដែលមានចំនួនសរុបរហូតដល់ ៦០០គ្រឿង។ តោះ! ចាំមើលទៀតថា តើអ្នកណាជាអតិថិជន សំណាងបន្ទាប់?
ភាពជឿនលឿននៃបច្ចេកវិទ្យា ដូចជា AI, blockchain និង chatbots កំពុងតែធ្វើឱ្យវិស័យធនាគារ បន្តផ្លាស់ប្ដូរឱ្យកាន់តែរីកចម្រើនជាលំដាប់ ដោយអនុញ្ញាតឱ្យធនាគារនានាផ្តល់សេវាកម្មរបស់ខ្លួនស្របតាមតម្រូវការអតិថិជនគ្រប់រូប ខណៈដែលប្រតិបត្តិការឌីជីថលកាន់តែមានសុវត្ថិភាព និងអាចទុកចិត្តបាន។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីគុណសម្បត្តិនានាដែលនាំមកនូវអត្ថប្រយោជន៍ បច្ចេកវិទ្យា ទាំងនេះក៏មកជាមួយហានិភ័យ និងការគំរាមកំហែងខ្ពស់ ដែលធនាគារនានាត្រូវតែដោះស្រាយដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ យើងសង្កេតឃើញថាមានការលួចចូលប្រើប្រាស់ទិន្នន័យជាច្រើនបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ បើយោងតាមរបាយការណ៍វាយតម្លៃពីកម្មវិធី Cyber...
ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ថា ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតរបស់ Apple Foxconn នឹងចាប់ផ្តើមផលិតទូរស័ព្ទ iPhone នៅរដ្ឋ Karnataka ភាគខាងត្បូង ប្រទេសឥណ្ឌា នៅក្នុងខែមេសា ឆ្នាំក្រោយ ។ គួរបញ្ជាក់ថា គម្រោងការនេះនឹងបង្កើត ការងារបានប្រមាណ៥០.០០០កន្លែង ។...
ភ្នំពេញ៖ កាន់តែសម្បើម! ព្រឹត្តិការណ៍ «Mega អស្ចារ្យ» ពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទិញទំនិញបញ្ចុះតម្លៃ៧០%ពីហាងល្បីៗ ថែមទាំងមានឱកាស ជិះឧទ្ធម្ភាគចក្រលំដាប់អភិជន និងស្នាក់នៅសណ្ឋាគារ លំដាប់ផ្កាយ៥ ។ អតិថិជនដែលបានទិញទំនិញ ពិសាអាហារឆ្ងាញ់ៗ និងកម្សាន្ត នៅផ្សារទំនើប ជីប...
ក្នុងសង្គ្រាមលោកលើកទី២ ត្រូវបានគេដាក់បញ្ចូល ក្នុងចំណោមសង្គ្រាម ដែលមានមនុស្សស្លាប់ច្រើន ជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយឆក់យកជីវិតមនុស្សមិនថាយោធា ឬស៊ីវិលប្រមាណពី ៧០លាននាក់ ទៅ៨៥លាននាក់ ។ អ្នកស្លាប់ទាំងអស់ភាគច្រើន ស្ថិតនៅតំបន់អឺរ៉ុប និងអាស៊ី ដែលជាតំបន់ប៉ះទង្គិចគ្នាខ្លាំងក្នុងសម័យនោះ។ ខាងក្រោមនេះជា ប្រទេសទាំង ៥ ដែលមានអ្នកស្លាប់ច្រើនជាងគេ ក្នុងសង្គ្រាមលោកលើកទី២៖ ៥. ជប៉ុន៖ មានមនុស្សស្លាប់...
យោងតាមពាក្យចចាមអារ៉ាមមួយចំនួនដែលចុះផ្សាយដោយសារព័ត៌មានអេស្ប៉ាញធំៗបានឲ្យដឹងថា Messi បានប្រាប់ Barcelona ថាចង់ត្រលប់មកក្លឹបចាស់កាលពីសប្ដាហ៍មុន។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ Messi មិនទាន់ទទួលបានភាពច្បាស់លាស់អ្វីទាំងពីសំណាក់ Barca រឿងចង់យកខ្លួនទៅលេងនៅក្លឹបវិញ។ ដូច្នេះហើយ ទើបបានជា Messi សម្រេចថាមិនត្រលប់ទៅ Barcelona វិញតែម្ដង។ ទាំងក្លឹប Barcelona និងគ្រូបង្វឹក Xavi តែងតែនិយាយជាសាធារណៈថា...
បរទេស ៖ កាលពីថ្ងៃព្រហស្បតិម្សិលមិញនេះ ក្រុមហ៊ុនស្មាតហ្វូនធំបំផុតរបស់ពិភពលោក Apple បានចេញមកធ្វើការប្រកាសបដិសេធ ទៅនឹងការចោទប្រកាន់របស់ប្រទេសរុស្សី ថា Apple បានអនុញ្ញាតិឲ្យភ្នាក់ងារសំងាត់របស់អាមេរិក ក្នុងការចូលគ្រប់គ្រងទីន្នន័យនិងធ្វើចារកម្មទៅលើឧបករណ៍ ប្រើប្រាស់របស់ខ្លនពីអ្នកប្រើប្រាស់ដែលជាមន្ត្រីទូតរបស់បរទេស។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបានបញ្ជាក់បែបនេះថា ៖ ពួកយើងដាច់ខាតនឹងមិនដែលធ្វើការ ជាមួយរដ្ឋាភិបាលណាមួយដើម្បីបញ្ចូល backdoor ទៅក្នុងផលិតផល Apple ណាមួយឡើយ ហើយក៏មិនដែលនឹងធ្វើដាច់ខាតនៅពេលខាងអនាគត។ ការបដិសេធនេះបានកើតឡើង...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា មន្ទីរបញ្ចកោណរបស់អាមេរិក កំពុងទិញស្ថានីយទំនាក់ទំនងផ្កាយរណប Starlink និងសេវាកម្មពី SpaceX របស់មហាសេដ្ឋីលោក Elon Musk សម្រាប់ប្រើប្រាស់ដោយយោធាអ៊ុយក្រែន។ ស្ថានីយនេះទំនងជានឹងត្រូវបានទិញក្រោមគំនិតផ្តួចផ្តើម ជំនួយសន្តិសុខអ៊ុយក្រែន ផ្តល់សម្រាប់តម្រូវការសន្តិសុខរយៈពេលវែង របស់ប្រទេសដែលកំពុងប្រឈមមុខ។ កាលពីខែធ្នូ ក្រសួងការពារជាតិបានលាតត្រដាងក្នុងការ ប្រកាសកញ្ចប់ថវិកាបែបនេះថា ខ្លួននឹងផ្តល់ការទំនាក់ទំនងតាមផ្កាយរណប...