កីឡា

Lionel Messi អាច​នឹង​មិន​ត្រលប់​ទៅ Barcelona វិញ ក្រោយ​មិន​ទាន់​ទទួល ​បាន​ភាព​ច្បាស់លាស់ ​ពី​ក្លឹបចាស់

យោង​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អេស្ប៉ាញ​ធំៗ​បាន​ឲ្យ​ដឹង​ថា Messi បាន​ប្រាប់ Barcelona ថា​ចង់​ត្រលប់​មក​ក្លឹប​ចាស់​កាល​ពី​សប្ដាហ៍​មុន។ ទោះ​ជា​យ៉ាង​ណា​ រហូត​មក​ទល់​ពេល​នេះ Messi មិន​ទាន់​ទទួល​បាន​ភាព​ច្បាស់​លាស់​អ្វី​ទាំង​ពី​សំណាក់ Barca រឿង​ចង់​យក​ខ្លួន​ទៅ​លេង​នៅ​ក្លឹប​វិញ។ ដូច្នេះ​ហើយ ទើប​បាន​ជា​ Messi សម្រេច​ថា​មិន​ត្រលប់​ទៅ Barcelona វិញ​តែ​ម្ដង។

ទាំង​ក្លឹប Barcelona និង​គ្រូ​បង្វឹក Xavi តែង​តែ​និយាយ​ជា​សាធារណៈ​ថា ចង់​បាន Messi វិល​ត្រលប់​មក​វិញ។ Messi នឹង​ចប់​កុងត្រា​ជាមួយ PSG នៅ​បំណាច់​ខែ​មិថុនា​នេះ។

Lionel Messi គឺ​ជា​វីរបុរស​របស់​ក្លឹប Barca លេង​ឲ្យ​ក្លឹប​ពី​នៅ​ថ្នាល​យុវជន រហូត​ដល់​ឈុត​ធំ ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន។ យ៉ាង​នេះ​ក្ដី បញ្ហា​ហិរញ្ញវត្ថុ​ក្លឹប បាន​បង្ខំ​ភាគី​ក្លឹប និង Messi ចែក​ផ្លូវ​គ្នា​កាល​ពី ២ ឆ្នាំ​មុន ហើយ​ Messi ក៏​បាន​ចូល​រួម​ជាមួយ PSG នៅ​ពេល​នោះ៕

Most Popular

To Top