Event

ឡួយហួស! ENO ចេញមុខចែករង្វាន់ម៉ូតូ ដល់អតិថិជនសំណាង ៤នាក់ ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល

ភ្នំពេញ៖ អតិថិជនសំណាង ៤នាក់ ឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ត្រូវបានតារាចម្រៀង ENO ផ្តល់កិត្តិយសចុះទៅសំណេះសំណាលនិងចែករង្វាន់ផ្ទាល់ នៅរោងចក្រដ៏ប្រណិតរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

លើសពីនេះ អ្នកឈ្នះរង្វាន់ម៉ូតូទាំង ៤រូប បានក្រុមហ៊ុនទទួលយ៉ាងដិតដល់ដោយផ្តល់ជូន ការបរិភោគអាហារនៅភោជនីយដ្ឋានCambodia Mastercraft Microbrewery និងការស្នាក់នៅ ក្នុងសណ្ឋាគារលំដាប់ផ្កាយបួន Fairfield by Marriott Phnom Penh។

សូមអបអរសាទរ ដល់អតិថិជនភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលទាំង៤រូប ដែលឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី រួមមាន៖

១) បងប្រុស ជុំ គន់ រស់នៅខេត្តពោធិ៍សាត់

២) បងស្រី ប៉ូ សុខូ រស់នៅខេត្តក្រចេះ

៣) បងស្រី ធី ស្រីនិច រស់នៅខេត្តព្រៃវែង

៤) បងស្រី ម៉ោញ ពៅ រស់នៅខេត្តក្រចេះ។

នៅសល់រង្វាន់ជាច្រើនទៀត ពីភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ជាពិសេសរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ដែលមានចំនួនសរុបរហូតដល់ ៦០០គ្រឿង។ តោះ! ចាំមើលទៀតថា តើអ្នកណាជាអតិថិជន សំណាងបន្ទាប់?

Most Popular

To Top