ល្ហិចល្ហៀងថា លោក Ole Gunnar Solskjaer អតីតអ្នកចាត់ការក្លឹប Manchester United នឹងត្រលប់មកកាន់ពិភពបាល់ទាត់វិញ ដោយកាន់ក្លឹបមួយដែលមានតំណែងនៅក្នុងក្របខ័ណ្ឌ UEFA Champions League នាពេលអនាគត ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Daily Mail។ ប្រភពខាងលើបានឱ្យដឹងថា លោក Ole...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង Lee Seung Gi និងតារាសម្ដែង Lee Da In បានរៀបការជាពិធីរៀបការ ជាលក្ខណៈឯកជននៅសណ្ឋាគារ មួយក្នុងទីក្រុងសេអ៊ូលថ្ងៃនេះ ។ តារាសម្តែង Son Ji Chang...
The Daily Mirror ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងបង្ហាញការចាប់អារម្មណ៍ ទៅលើកីឡាករឆ្នើមម្នាក់ ដែលកំពុងលេងឲ្យក្លឹប Frankfurt ។ កីឡាករ Djibril Sow ដែលជាកីឡាករមិត្តរួមក្រុមជម្រើសជាតិ របស់ប្រធានក្រុមXhaka ផងនោះគឺជាកម្លាំងដ៏សំខាន់ និងកីឡាករដែលលេងយល់ចិត្តគ្នាបំផុត ពេលប្រកួតឲ្យជម្រើសជាតិស្វីស។ បច្ចុប្បន្ន Sow មានវ័យទើបតែ២៦ឆ្នាំ...
សេអ៊ូល ៖ ក្រុមហ៊ុន Samsung Electronics បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងកាត់បន្ថយការផលិតបន្ទះឈីប អង្គចងចាំកុំព្យូទ័រ របស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែង ជាក់ស្តែងមួយ ដើម្បីកាត់បន្ថយសារពើភ័ណ្ឌ ខណៈខ្លួនបានព្យាករណ៍ពីប្រាក់ចំណេញ ធ្លាក់ចុះមួយត្រីមាសទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់កូរ៉េខាងត្បូងក្នុងឯកសារនិយតកម្ម បាននិយាយថា ខ្លួនបាននឹងកំពុងកាត់បន្ថយ ការផលិតផលិតផលអង្គចងចាំមួយ ចំនួនដោយកម្រិត...
បរទេស៖យោងតាមការអះអា ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស ស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា យន្តហោះចម្បាំងសល់ពីសម័យសូវៀត MiG-29 មួយចំនួនដែលជាកម្មសិទ្ធរបស់ប្រទេស ស្លវ៉ាគី ទំនិងជាត្រូវបានបំផ្លាញដោយ ចេតនាពីសំណាក់ក្រុមអ្នកវិស្វកររុស្សី ដែលធ្លាប់បានធ្វើការឲ្យពួកគេកាលពីពេលចុងក្រោយនេះ។ ការបំផ្លាញម៉ាស៊ីនដោយក្រុមវិស្វកម្មរុស្សី អាចធ្វើឡើងនៅចន្លោះពេលដែលពួកគេធ្វើការឲ្យកងកម្លាំងយោធាស្លូវ៉ាគី មុនពេលដែលយន្តហោះចម្បាំងទាំងនោះ ត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន តាមការសន្យារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាស្លូវ៉ាគី បានដាក់ឲ្យយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងចូលនិវត្តកាលពីរដូវក្តៅកន្លងមកហើយ...
បរទេស៖ស្ត្រីចំណាស់ជនជាតិចិនម្នាក់ ដែលមានមុខងារជាអ្នកលាងចាន ឲ្យភោជនីយដ្ឋានមួយកន្លែងនៅខេត្ត Sichuan ប្រទេសចិនបានបង្កការភ្ញាក់ផ្អើលយ៉ាង ខ្លាំងពាសពេញបណ្តាញសង្គមចិន។ ស្ត្រីវ័យចំណាស់ជាអ្នករស់នៅក្នុងទីក្រុង Chengdu ត្រូវបានគេសង្កេតឃើញរាល់ថ្ងៃ បានធ្វើដំណើរទៅធ្វើការក្នុងនាម ជាអ្នកលាងចានពិតមែន ប៉ុន្តែដោយសារមធ្យោបាយជារថយន្តទំនើបម៉ាក Bently ជារៀងរាល់ថ្ងៃទាំងពេលទៅធ្វើការ និងពេលត្រឡប់មកពីធ្វើការវិញហើយ មានអ្នកបើករថយន្តឲ្យម្នាក់ទៀតផង។ យោងតាមការចេញផ្សាយរបស់ The China Timesទោះបីជាយ៉ាងណាក្តីបានធ្វើការស្រាវជ្រាវរកឃើញថា គាត់គឺជាស្ត្រីអ្នកមានទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភម្នាក់ ប៉ុន្តែគាត់បានជ្រើសយកការងារនេះមកធ្វើ...
អតីតគ្រូបង្វឹកក្លឹប Leeds UTD លោក Marcelo Bielsa ត្រូវបាន The Goal ប្រកាសជាផ្លូវការហើយថា បានទទួលយកកុងត្រា ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ។ គ្រូបង្វឹកជនជាតិអាហ្សង់ទីន រូបនេះមិនបានបង្ហាញវត្តមានឬទទួលយកកុងត្រា ការងារណាមួយជាមួយនឹងក្លឹបណាឡើយ អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះគិតចាប់តាំងតែពីបានចាកចេញពីក្លឹប Leeds កាលពីខែកុម្ភៈឆ្នាំ២០២២។ គួរឲ្យដឹងដែរថាគ្រូបង្វឹករូបនេះបាន ទទួលយកកុងត្រា រយៈពេល២ឆ្នាំជាមួយនឹង...
The Football Insider ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់ផ្តើមចរចាជាមួយ នឹងកីឡាករឆ្នើមម្នាក់របស់ក្លឹប Leicester City។ កីឡាករប៊ែលហ្សិក Youri Tielemans បច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករឆ្នើមរបស់ក្លឹប Leicester City ហើយទោះបីជាមិនទាន់ចង់បែកផ្លូវ គ្នាក្តីប៉ុន្តែកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ នៅរដូវក្តៅខាងមុខនេះ ហើយដោយមិនទាន់បានចរចាបន្តកុងត្រាថ្មីនៅឡើយទេ។ គួរឲ្យដឹងដែរថាក្រៅតែពី Arsenal ដែលបច្ចុប្បន្នកំពុងស្ថិត...
និពន្ធដោយ៖ Sandeep Gover ប្រធានផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផល និង Mabel Wang ប្រធានផ្នែកមាតិកានិងផលិតផលអ្នកបង្កើតមាតិកានៃក្រុមហ៊ុន TikTok ថ្ងៃនេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដែលអាចឱ្យអ្នកប្រើប្រាស់ Refresh ទំព័រ For You feed របស់ពួកគេ ប្រសិនបើវីដេអូដែលត្រូវបានណែនាំលែងទទួលបានការចាប់អារម្មណ៍ពីពួកគេតទៅទៀត។ TikTok...
The Fotbolltransfers នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបហង្សក្រហម Liverpool កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងអ្នកចាំទីម្នាក់ដែលកំពុងលេងនៅន័រវេស។ កីឡាករអ្នកចាំទី Leopold Wahlstedt ជនជាតិស៊ុយអែត មានវ័យទើបតែ២៣ឆ្នាំហើយបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Odds BK នៅប្រទេសន័រវេសកំពុងទាក់ចិត្តទាក់ភ្នែករបស់ក្លឹបអង់គ្លេសនេះយ៉ាងខ្លាំង។ ខណៈដែលអ្នកចាំទីដៃទី២របស់ Liverpool គឺកីឡាករ Caoimhin Kelleher គឺកំពុងត្រៀមខ្លួនចាកចេញពីក្លឹបនៅចុងរដូវកាលនេះទៅហើយនោះគេជឿជាក់ថាក្លឹបកំពុងស្វែងរកអ្នកចាំទីម្នាក់មកជំនួសតំណែងនេះប៉ុន្តែនៅតែរក្សាតំណែង១១នាក់ដំបូងជូនកីឡាករប្រេស៊ីល Alisson Becker ដដែល៕...