Saka ជាកីឡាករខ្សែប្រយុទ្ធដែលអាចរកគ្រាប់បាល់បាន២គ្រាប់ម្នាក់ឯងជួយឲ្យក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមភ្ញៀវងាយៗក្នុងលទ្ធផល៤ទល់នឹង១។ Crystal Palace បានតាមមកវិញបានតែ១គ្រាប់គត់នៅនាទីទី៦៣ដោយកីឡាករ Schlupp ខណៈដែលម្ចាចស់ផ្ទះ Arsenal រកបានគ្រាប់បាល់ដំបូងតាំងពីនាទីទី២៨និងគ្រាប់ទី២នៅតង់ទីនាទីទី៤៣ដោយ Saka។ ចូលតង់ទី២ Xhaka បន្ថែមមួយទៀតឲ្យម្ចាស់ផ្ទះនិងគ្រាប់បាល់ទី៤ដោយកីឡាករខ្សែប្រយុទ្ធ Saka ដដែលនៅនាទីទី៧៤បញ្ចប់លទ្ធផលម្ចាស់ផ្ទះយកបាន៣ពិន្ទុ។ សប្តាហ៍នេះ Arsenal បន្តឈរនៅកំពូលតារាងដដែលមាន៦៩ពិន្ទុឬត្រូវជា៨ពិន្ទុនាំមុខដាច់ពីក្រុមលេខរៀងទី២មេឃខៀវ Man City...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយឲ្យដឹងកាលពីថ្ងៃសៅរ៍ថា យុវជនកូរ៉េខាងជើង ប្រមាណជាង៨០០.០០០នាក់ បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងនឹង “ចក្រពត្តិនិយមអាមេរិក” ដែលនេះបានកើតឡើងនៅប៉ុន្មាន ថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដ៏មាន ឥទ្ធិពលបំផុតរបស់ខ្លួន ។ បន្ទាប់ពីឆ្នាំបំបែកកំណត់ត្រានៃការសាកល្បងអាវុធ និងការគំរាមកំហែងនុយក្លេអ៊ែរកើនឡើងពីក្រុងព្យុងយ៉ាង ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន...
ទោះបីជាការប្រកួតលេង នៅក្នុងទឹកដីរបស់ខ្លួនឯង ក្តីប៉ុន្តែម្ចាស់ផ្ទះតោខៀវ Chelsea មិនអាចធ្វើក្រុមភ្ញៀវ Everton បានឡើយដោយលទ្ធផល បានត្រឹមចែកគ្នា១ពិន្ទុ ត្រឡប់ទៅផ្ទះវិញ ។ លទ្ធផលនៃការប្រកួតបញ្ចប់ ទៅដោយគ្រាប់បាល់មានចំនួន២គ្រាប់ ស្មើគ្នាដោយក្នុងនោះគ្រាប់បាល់ដំបូង កើតឡើងនៅតង់ទី២នាទីទី៥២ដោយកីឡាករ Felix ធ្វើឲ្យម្ចាស់ផ្ទះនាំមុខ មុនបានត្រឹមប៉ុន្មាននាទី ទើបក្រុមភ្ញៀវរក តាមពីក្រោយវិញដោយកីឡាករ Doucoure នៅនាទីទី៦៩ ។...
បរទេស ៖ យោងតាមកចេញផ្សាយ របស់ RT បានឲ្យដឹងថាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI លោក Sal Altman បានធ្វើការព្រមានថា បច្ចេកវិទ្យាឆ្លាតវ៉ៃ AI មិនត្រឹមតែអាចធ្វើការងារ ជំនួសឲ្យមនុស្សប៉ុណ្ណោះទេ វាថែមទាំងអាចបង្កើន នូវព័ត៌មានមិនពិតកាន់តែច្រើន និងជួយឲ្យការវាយប្រហារ តាមប្រព័ន្ធអនឡាញមានសកម្មភាព ខ្លាំងឡើងទៀតផង។ កម្មវិធី ChatGPT...
The Calciomercatoweb នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបហង្សក្រហម Liverpool បានសារភាពថាពិតជាចង់បានកីឡាករឆ្នើម Sergej Milinkovic Savic របស់ក្លឹបនៅអ៊ីតាលី Lazio ពិតមែន។ ប្រភពដដែលបានឲ្យ ដឹងដែរថា ក្លឹបអង់គ្លេសនេះក៏បានដឹងផងដែរ ហើយអំពីព័ត៌មាន នៃតម្លៃខ្លួនរបស់កីឡាកររូបនេះ ដែលនឹងអាចមានទៅដល់៤៤លានផោន សម្រាប់ទីផ្សារដោះដូរ នារដូវក្តៅខាងមុខនេះ។ Liverpool កំពុងមានបញ្ហា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា យោធាក្រុងសេអ៊ូលបានអះអាងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយនៅថ្ងៃអាទិត្យនេះ យោធារបស់ក្រុងសេអ៊ូល បញ្ជាក់ទៀតថា នេះជាការបង្ហាញកម្លាំងលើកទី៤នៅក្នុងរយៈពេល១សប្តាហ៍ នៅគ្រាដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធាដ៏ធំ ។ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធា និងនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Spurs ដែលកំពុងឈរ នៅលេខរៀងកំពូលទី៤ ក្នុងតារាងនោះ ហាក់ដូចជា មិនសូវមានស្ថានភាពល្អប្រសើរឡើយ រវាងកីឡាករនិងគ្រូបង្វឹក។ ប្រភពដដែលបានឲ្យដឹង ទៀតដែរថា មានកីឡាករជាច្រើនបាននាំគ្នា សម្រេចចិត្តថា មិនចង់បានគ្រូបង្វឹកលោក Conte ឲ្យនៅបន្តធ្វើការដឹកនាំទៀតឡើយ ហើយកំពុងសុំឲ្យក្លឹបសម្រេចចិត្តចែកផ្លូវ ជាមួយនឹងគ្រូបង្វឹកអ៊ីតាលីរូបនេះទៀតផង។ គួរឲ្យដឹងដែរថា កុងត្រារបស់គ្រូបង្វឹករូបនេះ...
បរទេស៖ សារព័ត៌មាន Telegraph បានរាយការណ៍កាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ុយក្រែនដែលការពារទីក្រុង Donbass នៃ Artyomovsk ដែលត្រូវបានគេស្គាល់ថា Bakhmut កំពុងពឹងផ្អែកលើកាំភ្លើង Maxim តាំពីសម័យ Victorian ។ ទោះបីជាទទួលបានជំនួយរាប់សិបពាន់លានដុល្លារអាមេរិក ពីសហរដ្ឋអាមេរិក និងពីអង្គការណាតូក៏ដោយ ក៏រដ្ឋាភិបាលទីក្រុងគៀវត្រូវបានគេរាយការណ៍ថា កំពុងជួបបញ្ហាកង្វះអាវុធ និងគ្រាប់រំសេវ ដដែល។...
អូស្ត្រាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ថា អ្នកស្រុកក្នុងទីក្រុងអូស្ត្រាលី នៅក្នុងតំបន់បានភ្ញាក់ឡើងដែលបានរកឃើញសាកសពត្រីងាប់រាប់លានក្បាលក្នុងទន្លេរបស់ពួកគេ ។ ការស្លាប់ត្រីទ្រង់ទ្រាយធំត្រូវបានរាយការណ៍ជាលើកដំបូងកាលពីព្រឹកថ្ងៃសុក្រនៅក្នុងទីក្រុង Menindee នៃរដ្ឋ New South Wales (NSW) ។ អាជ្ញាធរទន្លេរបស់រដ្ឋបានឲ្យដឹងថា វាគឺជាលទ្ធផលនៃរលកកម្តៅដែលកំពុងបន្តប៉ះពាល់ដល់ទន្លេ Darling-Baaka ។ អ្នកស្រុកបាននិយាយថា...
ម៉ូស្គូ៖ មន្ត្រីអាមេរិកឲ្យដឹងថា ជើងហោះហើរឃ្លាំមើលនៅសមុទ្រខ្មៅ បានដំណើរការឡើងវិញ ទោះបីជារុស្ស៊ីបានទម្លាក់យន្តហោះដ្រូនធុន MQ-9 Reaper ក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានផ្តល់រង្វាន់រដ្ឋដល់អ្នកបើកបរយន្តហោះចម្បាំងពីររូប ដែលពាក់ព័ន្ធនឹងការទម្លាក់យន្តហោះដ្រូនស៊ើបការណ៍របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ ខណៈដែលមន្ត្រីសហរដ្ឋអាមេរិកបានប្រកាសថា ជើងហោះហើរចារកម្មរបស់ខ្លួននៅក្នុងតំបន់បានដំណើរការឡើងវិញ។ ការបង្ហាញរង្វាន់កាលពីថ្ងៃសុក្រដល់អាកាសយានិកយន្តហោះចម្បាំង Su-27 រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានកោតសរសើរ ចំពោះសមិទ្ធិផលរបស់ពួកគេក្នុងការរារាំងយន្តហោះដ្រូន...