កីឡា

Liverpool ចង់បានកីឡាករឆ្នើម​ របស់ Lazio ម្នាក់តម្លៃខ្លួន៤៤លានផោន

The Calciomercatoweb នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបហង្សក្រហម Liverpool បានសារភាពថាពិតជាចង់បានកីឡាករឆ្នើម Sergej Milinkovic Savic របស់ក្លឹបនៅអ៊ីតាលី Lazio ពិតមែន។

ប្រភពដដែលបានឲ្យ ដឹងដែរថា ក្លឹបអង់គ្លេសនេះក៏បានដឹងផងដែរ ហើយអំពីព័ត៌មាន នៃតម្លៃខ្លួនរបស់កីឡាកររូបនេះ ដែលនឹងអាចមានទៅដល់៤៤លានផោន សម្រាប់ទីផ្សារដោះដូរ នារដូវក្តៅខាងមុខនេះ។

Liverpool កំពុងមានបញ្ហា នៃទំរង់លេងរបស់ក្រុម ខណៈដែលលទ្ធផលមិនល្អបានកើតឡើង ជាបន្តបន្ទាប់នៅរដូវកាលនេះហើយសង្ឃឹមថា នឹងអាចបង្កើនសមត្ថភាពឡើងវិញ នៅរដូវកាលក្រោយដោយក្នុងនោះតំបន់ បម្រើគឺជាកិច្ចការងារចាំបាច់មុន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top