កីឡា

Chelsea យកបាន១ពិន្ទុ ចែកគ្នាជាមួយនឹង Everton សប្តាហ៍នេះ

ទោះបីជាការប្រកួតលេង នៅក្នុងទឹកដីរបស់ខ្លួនឯង ក្តីប៉ុន្តែម្ចាស់ផ្ទះតោខៀវ Chelsea មិនអាចធ្វើក្រុមភ្ញៀវ Everton បានឡើយដោយលទ្ធផល បានត្រឹមចែកគ្នា១ពិន្ទុ ត្រឡប់ទៅផ្ទះវិញ ។

លទ្ធផលនៃការប្រកួតបញ្ចប់ ទៅដោយគ្រាប់បាល់មានចំនួន២គ្រាប់ ស្មើគ្នាដោយក្នុងនោះគ្រាប់បាល់ដំបូង កើតឡើងនៅតង់ទី២នាទីទី៥២ដោយកីឡាករ Felix ធ្វើឲ្យម្ចាស់ផ្ទះនាំមុខ មុនបានត្រឹមប៉ុន្មាននាទី ទើបក្រុមភ្ញៀវរក តាមពីក្រោយវិញដោយកីឡាករ Doucoure នៅនាទីទី៦៩ ។

២គ្រាប់ទៀតកើតឡើងដោយកីឡាករ Havertz នាទីទី៧៦និង Simms នៅនាទី៨៩ ធ្វើឲ្យក្រុមទាំងពីរបានត្រឹមចែកគ្នា ១ពិន្ទុខណៈដែល Chelsea មាន៣៨ពិន្ទុឈរនៅលេខរៀងទី១០ហើយ Everton បន្តនៅបាតតារាងលេខរៀងទី១៥ មាន២៦ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top