ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទ “បង្ខិតបង្ខំសេដ្ឋកិច្ច” ជុំវិញការដកហូតអាជ្ញាប័ណ្ណនាំចេញ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ។ អ្នកនាំពាក្យរបស់ក្រសួងបានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយថា សហរដ្ឋអាមេរិក បានធ្វើទូទៅនូវគោលគំនិតនៃសន្តិសុខជាតិ បញ្ហាសេដ្ឋកិច្ចនយោបាយ និងបានរំលោភលើវិធានការត្រួតពិនិត្យការនាំចេញ ដោយបានចាត់វិធានការម្តងហើយម្តងទៀត ដែលមិនសមហេតុផលប្រឆាំងនឹងសហគ្រាសចិនជាក់លាក់មួយ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចេញផលិតផលបន្ទះឈីប សម្រាប់អ្នកប្រើប្រាស់ស៊ីវិលសុទ្ធទៅកាន់ប្រទេសចិន និងការអនុវត្តការកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនចិនជាក់លាក់មួយតំណាងឱ្យករណីច្បាស់លាស់នៃការបង្ខិតបង្ខំសេដ្ឋកិច្ច។ អ្នកនាំពាក្យរូបនេះបានបន្ដថា វិធីសាស្រ្តនេះមិនត្រឹមតែបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក...
Premier League បានធ្វើការបញ្ចេញបញ្ជីឈ្មោះកីឡាករ និងអ្នកចាត់ការឆ្នើម Premier League ប្រចាំរដូវកាលឆ្នាំ២០២៣/២៤ នៅក្នុងថ្ងៃនេះ។ បេក្ខជនដែលជាប់ក្នុងបញ្ជីនេះសុទ្ធតែជាកីឡាករ និងអ្នកចាត់ការ ដែលបានបញ្ចេញសមត្ថភាពដ៏ល្អជាងគេនៅក្នុងរដូវកាលនេះ។ យ៉ាងណាបេក្ខជនទាំងនេះត្រូវរងចាំការបោះឆ្នោតសិនពីអ្នកជំនាញប្រចាំ PL និងអ្នកគាំទ្រ ដោយលទ្ធផលនឹងប្រកាសនៅសប្ដាហ៍ក្រោយនេះ។ ខាងក្រោមនេះជាបេក្ខភាពដែលអាចឈ្នះពានកីឡាករឆ្នើម៖ ខាងក្រោមនេះជាបេក្ខភាពដែលអាចឈ្នះពានអ្នកចាត់ការឆ្នើម៖ ខាងក្រោមនេះជាបេក្ខភាពដែលអាចឈ្នះពានកីឡាករវ័យក្មេងឆ្នើម៖ ប្រភព៖ sabay
កាលពីដើមឆ្នាំនេះ មានព័ត៌មានថា Apple បានបោះបង់ចោលគម្រោង Titan ដែលនឹងបញ្ឈប់ការអភិវឌ្ឍរថយន្តអគ្គិសនី។ ប៉ុន្តែរបាយការណ៍ថ្មីមួយពី DigiTimes បានបង្ហាញថា Apple ទំនងមិនបញ្ចប់គម្រោងមហិច្ឆតាត្រឹមនេះទេ ពោលគឺ Apple កំពុងវាយតម្លៃជ្រើសរើសក្រុមមួយដើម្បីអភិវឌ្ឍរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុនរថយន្តអាមេរិក ក្នុងនោះ ក្រុមហ៊ុន Rivian អាចជាបេក្ខជនឈានមុខគេ។ របាយការណ៍នោះ បានលើកឡើងថា Apple...
អ្នកគាំទ្រនាំគ្នាអបអរសាទរយ៉ាងខ្លាំងចំពោះ Justin Bieber និង Hailey Bieber បន្ទាប់ពីអ្នកទាំងពីរទំលាយថា Hailey កំពុងពពោះសមាជិកថ្មីនៃគ្រួសារតូចរបស់ពួកគេ។ គូស្នេហ៍មួយគូនេះបានចែករំលែកដំណឹងដ៏គួរឱ្យរំភើបចិត្តតាមរយៈ Instagram កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះបន្ទាប់ពីបានធ្វើពិធីសថ្បស្បែជាថ្មីនៅរដ្ឋ Hawaii។ ក្នុងរូបភាពនោះ Hailey គ្រងឈុតកូនក្រមុំ ស្បៃគ្របក្បាល ហើយចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះគឺពោះរបស់នាង គឺធំខ្ទាតជាងមុន ចំណែក Justin ស្ថិតក្នុងសម្លៀកបំពាក់ធម្មតា។ មិនតែប៉ុណ្ណោះ Justin ធ្វើជា Camera Man ថតរូបកូនក្រមុំយ៉ាងផ្អែមល្ហែមឱ្យ...
Selena Gomez បានបង្ហាញពីទំនាក់ទំនងស្នេហារបស់នាងជាមួយ Benny Blanco ភ្លាមៗបន្ទាប់ពី Justin និង Hailey Bieber បានប្រកាសថាពួកគេកំពុងពពោះកូនដំបូង។ Selena បានចូល Add Story Instagram របស់នាងកាលពីរសៀលថ្ងៃព្រហស្បតិ៍ រូបសខ្មៅដែល Selena កាន់ដៃជាមួយស្នេហាថ្មី Benny យ៉ាងស្អិតល្មួតបន្ទាប់ពី Justin និង Hailey ប្រកាសក្នុង Instagram ដូចគ្នាថាពួកគេកំពូងរង់ចាំកូនរបស់ពួកគេ។ គេសង្កេតឃើញថា តារាចម្រៀងស្រីវ័យ...
តារាសម្ដែងស្រីល្បីឈ្មោះ មាន សូនីតា បង្ហាញចំណាប់អារម្មណ៍នៅក្នុងវីដេអូ សកម្មភាពក្រោយឆា (BTS) ដែលនាងទើបបង្ហោះលើ Facebook Page នៅប៉ុន្មានម៉ោងមុននេះ បន្ទាប់ពីស្នាដៃថ្មីរបស់នាងក្នុងរឿង មេឆា ទទួលបានរិះគន់មួយចំនួនតូចពីមហាចជន។ មេឆា ជាខ្សែភាពយន្ដថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ដែលកំពុងចាក់បញ្ចាំងជាផ្លូវការ។ បន្ទាប់ពី រឿងនេះបានចាក់បញ្ចាំងជាផ្លូវការសង្កេតឃើញថាមានមហាជនជាច្រើនបានលាត់មាត់កោតសរសើចំពោះក្រុមការងារបច្ចេកទេសថត និងតួស្ដែង ដែលតួធំៗមាន កញ្ញា មាន សូនីតា លោក ហ្សូណូ និងលោក ឆន សុវណ្ណារាជ ទន្ទឹមនឹងនោះក៏មានពាក្យរិះគន់ពីមហាជនជាហូរហែចំពោះរឿងមួយនេះផងដែរ។ បន្ទាប់ឃើញមានអ្នករិះគន់ជាមួយពាក្យមិនសមរម្យច្រើន...
ទីក្រុង Chengdu ៖ កីឡាការិនីទ្រីយ៉ាត្លុង ជនជាតិចិន Feng Jingshuang ត្រូវបានទស្សនិកជន រិះគន់យ៉ាងខ្លាំង ចំពោះការស្លៀកសម្លៀកបំពាក់សិចស៊ី និងស្លៀកពាក់ មិនសមរម្យអំឡុង ពេលប្រកួតក្នុងព្រឹត្តិការណ៍ World Triathlon Cup 2024 នៅទីក្រុង Chengdu ខេត្ត Chongqing ។...
វៀតណាម ៖ សហព័ន្ធកីឡាបាល់ទាត់ វៀតណាម (VFF) បានព្យួរកីឡាករបាល់ទាត់ចំនួន ៥ នាក់ដោយគ្មានកំណត់ ខណៈដែលពួកគេត្រូវបានសហព័ន្ធ បន្តធ្វើការស៊ើបអង្កេត ពីបទប្រើប្រាស់គ្រឿងញៀន ។ កីឡាករទំាង ៥ នាក់ រួមមានកីឡាករខ្សែបម្រើ Dinh Thanh Trung អ្នកចាំទី Duong Quang...
សិង្ហបុរី៖ នេះបើយោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ប្រទេសសិង្ហបុរីបានឃើញការកើនឡើងនៃបុគ្គលចំនួន ៣,៤០០ នាក់មានទ្រព្យសម្បត្តិជាង ១ លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឲ្យវាក្លាយជាទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេទី ៤ នៅលើពិភពលោក។ របាយការណ៍បានកត់សម្គាល់ថា ប្រទេសសិង្ហបុរីបានមើលឃើញចំនួនមហាសេដ្ឋីរបស់ខ្លួនកើនឡើង ៦៤ភាគរយពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣។ ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងមហាសេដ្ឋីចំនួន ២៩៨,៣០០ ធ្លាក់ចុះ ៥ភាគរយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។...
ព្រុចសែល៖ សេវាត្រួតពិនិត្យការប្រែប្រួលអាកាសធាតុរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា ពិភពលោកទើបតែជួបប្រទះក្នុងខែមេសា ក្តៅបំផុតក្នុងកំណត់ត្រាដោយបន្តរយៈពេល ១១ ខែដែលរៀងរាល់ខែបានបង្កើតកំណត់ត្រាសីតុណ្ហភាព។ Copernicus Climate Change Service (C3S) បាននិយាយក្នុងព្រឹត្តិបត្រប្រចាំខែមួយថា រៀងរាល់ខែចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៣ បានជាប់ចំណាត់ថ្នាក់ជាភពក្តៅបំផុតក្នុងកំណត់ត្រា បើធៀបនឹងខែត្រូវគ្នាកាលពីឆ្នាំមុន។ រាប់បញ្ចូលទាំងខែមេសា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកគឺខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់រយៈពេល ១២ ខែ គឺ...