ទីក្រុងប៉េកាំង៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បាននិយាយថា ក្រុមហ៊ុនបានរងព្យុះភ្លៀងនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏ខ្លួនបានប្រកាសពីការកើនឡើងនៃប្រាក់ចំណូលជិត ៩ ភាគរយក្នុងឆ្នាំ ២០២៣ ជាឆ្នាំដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនភ្ញាក់ផ្អើលជាមួយនឹងការចេញលក់ស្មាតហ្វូនលំដាប់ខ្ពស់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនយក្សមានមូលដ្ឋាននៅទីក្រុង Shenzhen បានស្ថិតនៅចំកណ្តាលនៃការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដោយទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ឧបករណ៍របស់ខ្លួនអាចត្រូវបានប្រើប្រាស់សម្រាប់ចារកម្មរដ្ឋជាការចោទប្រកាន់ដែលក្រុមហ៊ុនបានបដិសេធ។ការដាក់ទណ្ឌកម្មចាប់តាំងពីឆ្នាំ២០១៩ បានកាត់ផ្តាច់ក្រុមហ៊ុនពីការចូលប្រើគ្រឿងបន្លាស់ និងបច្ចេកវិទ្យាដែលផលិតដោយសហរដ្ឋអាមេរិក ដោយបង្ខំឲ្យវាធ្វើពិពិធកម្មប្រភពកំណើនរបស់ខ្លួន។ លោក Ken...
អាមេរិក៖ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន ASML ត្រូវបានបញ្ជាដោយរដ្ឋាភិបាលហូឡង់ឲ្យរឹតបន្តឹងការដឹកជញ្ជូនឧបករណ៍ផលិតបន្ទះឈីបមួយចំនួនទៅកាន់ប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រ CNN ។ ការទប់ស្កាត់នេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនការរឹតបន្តឹងរបស់ខ្លួនលើប្រភេទឧបករណ៍អេឡិចត្រូនិកដែលក្រុមហ៊ុនអាមេរិកនឹងអាចលក់ទៅឲ្យប្រទេសចិន ហើយថែមទាំងបានជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យអនុវត្តច្បាប់របស់ខ្លួន។ ក្រុមហ៊ុន ASML ជាក្រុមហ៊ុនផលិតឧបករណ៍ផលិតវត្ថុធាតុដើម មានមូលដ្ឋាននៅទីក្រុង Veldhoven ប្រទេសហូឡង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាប័ណ្ណសម្រាប់ការដឹកជញ្ជូន NXT:2050i និង NXT:2100i...
តូក្យូ៖ យន្តហោះដឹកអ្នកដំណើររបស់ Japan Airlines Co. បានបុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុននៅអាកាសយានដ្ឋានហាណេដា ទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យយន្តហោះទាំងពីរផ្ទុះឆេះ និងសម្លាប់សមាជិកឆ្មាំឆ្នេរសមុទ្រ ៥នាក់ ខណៈដែលអ្នកដំណើរ ៣៧៩ នាក់នៅលើជើងហោះហើរពាណិជ្ជកម្មបានរត់គេចខ្លួនដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។ មូលហេតុនៃឧបទ្ទវហេតុ ដែលបានកើតឡើងនៅលើផ្លូវរត់នៃអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ប្រទេសបន្ទាប់ពីយន្តហោះ JAL បានចុះចតនៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលកំណត់ត្រាទំនាក់ទំនងផ្លូវអាកាសមិនត្រូវបានបង្ហាញឱ្យដឹង។ ប្រភពពីក្រុមហ៊ុន JAL បានឲ្យដឹងថា យន្តហោះរបស់ខ្លួន...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមហ៊ុនចិនBYD បានប្រកាស កាលពីថ្ងៃអង្គារថា បានលក់រថយន្តអគ្គិសនី ជាង៥២៦០០០គ្រឿង នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣កន្លងមកនេះ។ ចំនួននេះត្រូវបាន គេមើលឃើញថា មានចំនួន លើសពីចំនួនសរុបរបស់ក្រុមហ៊ុន Tesla ធ្វើបានប្រមាណ តែត្រឹមជាង៤៨៤០០០០ គ្រឿងក្នុងអំឡុងខែតុលាដល់ខែធ្នូ និងជាសំខាន់បញ្ចប់រជ្ជកាល របស់ក្រុមហ៊ុនយក្ស លក់រថយន្តអគ្គិសនី បស់អាមេរិក...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានទស្សន៍ទាយ ថា ឆ្នាំ២០២៤នេះ ស្ថានភាពនឹងកាន់តែឆ្កួតនិង សាំញាំខ្លាំងជាង រយៈពេលជាងបួនឆ្នាំ កន្លងមកនេះ។ នេះគឺជាការឆ្លើយតប របស់លោកMusk ទៅនឹងអ្នកfollowersរបស់គាត់ដែលបានប្រាថ្នា សុំឲ្យមានឆ្នាំធម្មតាកើតឡើង...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុម ហាម៉ាស់បានឲ្យដឹង កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន បានកើនឡើង ដល់២១.៩៧៨នាក់បន្ទាប់ពីការផ្ទុះឡើង នៃជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ។ លោក Ashraf...
ភ្នំពេញ ៖ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក នូ ចំរើន អគ្គលេខាធិការ នៃសហព័ន្ធខ្មែកីឡាទោចក្រយានកម្ពុជា ប្រកាសជាផ្លូវការ រៀបចំព្រឹត្តការណ៍ប្រកួត ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលគ្រោងនឹង ដំណើរ ការពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ឲ្យរលូន និងទទួលបានជោគជ័យ...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាម ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ ៧ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាម ក្រសួងការពារជាតិ ដណ្តើមបានមេដាយ ៤ គ្រឿង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិ គិរីសួគ៌ ឆ្នាំ២០២៣ នៅថ្ងៃបើកឆាតដំបូង នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ...
ភ្នំពេញ៖ ហាងនំប៉័ងបាយ័ន សាខាបុរីមហាសេដ្ឋី ចាប់ផ្ដើមបើកលក់ហើយ ជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០% រាល់ការទិញនំគ្រប់ប្រភេទ ។ សូមបញ្ជាក់ថា ការបញ្ចុះតម្លៃយ៉ាងពិសេសនេះ គឺនៅសល់តែមួយថ្ងៃនេះទៀតទេ ពោលហាងនំប៉័ងបាយ័ន បានបញ្ចុះតម្លៃចាប់ពីថ្ងៃទី១-៣ ខែមករា ឆ្នាំ២០២៤ ។ បើបងប្អូនអតិថិជនមានចំណាប់អារម្មណ៍ ក្នុងការបញ្ជាទិញនំគ្រប់ប្រភេទ ពីហាងនំប៉័ងបាយ័ន លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាំងពីរខ្សែនេះបាន៖ 010 555...
ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នាថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤ បានប្រកាសបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលកីឡាបាល់ទះ ឆ្នេរខ្សាច់កម្រិត C ឆ្នាំ២០២៤ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី២ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន ៦៥ នាក់មកពីសមាគម ក្លិប...