ព័ត៌មានអន្តរជាតិ

លោក Elon Musk ៖ ឆ្នាំ២០២៤ នឹងកាន់តែមានបញ្ហា សាំញាំច្រើនទៀត

AFP

បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានទស្សន៍ទាយ ថា ឆ្នាំ២០២៤នេះ ស្ថានភាពនឹងកាន់តែឆ្កួតនិង សាំញាំខ្លាំងជាង រយៈពេលជាងបួនឆ្នាំ កន្លងមកនេះ។

នេះគឺជាការឆ្លើយតប របស់លោកMusk ទៅនឹងអ្នកfollowersរបស់គាត់ដែលបានប្រាថ្នា សុំឲ្យមានឆ្នាំធម្មតាកើតឡើង ចំពោះពិភពលោក ។

តាមរយៈអ្នកវិភាគម្នាក់ ដែលស្គាល់ថាជា Wall Street Silverបានបង្ហោះនៅលើបណ្តាញសង្គម​ X ថា ៖តើពួកយើងអាចទទួល បានឆ្នាំជាធម្មតាមកវិញទេ ក្នុងឆ្នាំ២០២៤នេះពីព្រោះថា កន្លងមក៤ឆ្នាំនេះយើង បានទទួលរឿងស្មគ្រស្មាញ ជាច្រើនរួចមកហើយ។

លោកMusk បានឆ្លើយតប កាលពីថ្ងៃអង្គារថា៖ឆ្នាំ ២០២៤នឹងកាន់តែឆ្កួតទៅទៀត គឺជាការព្យាករណ៍របស់ខ្ញុំ។Musk មិនបានទស្សន៍ទាយ ពីព្រឹត្តិការណ៍ ឆ្កួតៗ ដែលអាចកើតឡើងនោះទេ ប៉ុន្តែនៅក្នុង tweets បន្តបន្ទាប់ មហាសេដ្ឋី បានទាក់ទាញការយក ចិត្តទុកដាក់ ចំពោះល្បឿន នៃការអភិវឌ្ឍន៍ AI ការកើនឡើងអត្រាមរណភាព ក្នុងចំណោមមនុស្ស វ័យក្មេង បន្ទាប់ពីការចាក់វ៉ាក់សាំងដ៏ធំប្រឆាំងនឹង Covid-19 ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ទៅកាន់សហរដ្ឋអាមេរិក និងវោហាសាស្ត្រប្រឆាំង នឹងជនជាតិស្បែកសរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Julius Malema ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top