ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនចិន BYD វ៉ាដាច់ Tesla ក្លាយជាអ្នកលក់ រថយន្តអគ្គិសនី បានច្រើនបំផុត ជាងគេលើពិភពលោក

Xinhua

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមហ៊ុនចិនBYD បានប្រកាស កាលពីថ្ងៃអង្គារថា បានលក់រថយន្តអគ្គិសនី ជាង៥២៦០០០គ្រឿង នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣កន្លងមកនេះ។

ចំនួននេះត្រូវបាន គេមើលឃើញថា មានចំនួន លើសពីចំនួនសរុបរបស់ក្រុមហ៊ុន Tesla ធ្វើបានប្រមាណ តែត្រឹមជាង៤៨៤០០០០ គ្រឿងក្នុងអំឡុងខែតុលាដល់ខែធ្នូ និងជាសំខាន់បញ្ចប់រជ្ជកាល របស់ក្រុមហ៊ុនយក្ស លក់រថយន្តអគ្គិសនី បស់អាមេរិក ដែលជាក្រុមហ៊ុន ផលិតដ៏លេចធ្លោរបស់ឧស្សាហកម្មនេះ។

លទ្ធផលនេះបានកត់សម្គាល់នៅក្នុងត្រីមាសទីមួយ ដែលការ លក់របស់ BYD តាមបរិមាណលើសពី Tesla និងបានកំណត់ក្នុងមួយឆ្នាំ ដែលក្រុមហ៊ុនផលិតរថយន្តចិន សម្រេចបាននូវអត្រាកំណើន ស្ទើរតែទ្វេដងនៃគូប្រជែង កំពូលរបស់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក្តីTesla នៅតែជាអ្នកនាំមុខគេក្រុមហ៊ុនផលិត EV ទាំងអស់ក្នុងការលក់តាមបរិមាណពេញមួយឆ្នាំ ដោយបានចែកចាយច្រើនជាង១,៨លានគ្រឿងក្នុងឆ្នាំ២០២៣ហើយBYD ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានបង្ហោះការលក់រថយន្តជិត១,៦ លានគ្រឿងប៉ុន្តែការលក់របស់ BYD បានកើនឡើង៧៣ភាគរយធៀបនឹងឆ្នាំមុន ដែលកាត់បន្ថយការកើនឡើងរបស់ក្រុមហ៊ុន Tesla ចំនួន៣៨ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top