បច្ចេកវិទ្យា

Ford ប្រកាសឈប់ទទួលកក់ភីកអាប់អគ្គិសនី F-150 Lightning ហេតុផលព្រោះគេកក់ច្រើនពេក

រថយន្តភីកអាប់ Ford F-150 Lighting កំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំង ទាំងដែលវាមិនទាន់ចេញលក់ជាផ្លូវការផង ខណៈក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ បានទទួលការកក់ជិត ២០០ ០០០គ្រឿងបាត់ទៅហើយ។

វាគឺជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែ Ford ត្រូវចំណាយពេលលើសពី ៣ឆ្នាំដើម្បីសម្រេចចំនួននេះ ព្រោះដើមឡើយក្រុមហ៊ុនមានគម្រោងផលិត F-150 Lighting តែ ១៥ ០០០គ្រឿងនៅឆ្នាំ២០២២, ដំឡើងដល់ ៥៥ ០០០គ្រឿងក្នុងឆ្នាំ២០២៣ និង ៨០ ០០០គ្រឿងក្នុងឆ្នាំ២០២៤។

ជាសំណាងល្អ អ្នកនាំពាក្យក្រុមហ៊ុន Ford លោក Dawn McKenzie បានប្រាប់ឲ្យដឹងថា Ford កំពុងតែធ្វើការដើម្បីបង្កើនចំនួនផលិតឲ្យបាន ៨០ ០០០គ្រឿងនៅក្នុងឆ្នាំ២០២៣ ដើម្បឲ្យស្របតាមតម្រូវការអតិថិជិន។ADVERTISINGយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមទៀតថា Ford បានសម្រេចចិត្តឈប់ទទួលការកក់ថ្មីហើយ ដើម្បីចាប់ផ្តើមទទួលយកការបញ្ជាទិញសម្រេចចុងក្រោយតែម្តង។ គួរឲ្យដឹងដែរថា ក្រុមហ៊ុន Ford បានបើកឲ្យអតិថិជនធ្វើការកក់លុយត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ សម្រាប់ភីកអាប់អគ្គិសនី F-150 Lighting។

រថយន្ត Ford F-150 Lighting ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៩ ៩៧៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែនៅពេលកាត់កងពន្ធពីរដ្ឋាភិបាល ៧ ៥០០ដុល្លារ នឹងនៅសល់ត្រឹមតែ ៣២ ៤៧៥ដុល្លារប៉ុណ្ណោះ។

ភីកអាប់នេះផ្តល់ជម្រើសអាគុយ ២ ប្រភេទ គឺ Standard Range កម្លាំង ៤២៦សេះ និង Extended Range កម្លាំង ៥៦៣សេះ ដែលមានចម្ងាយបើកបរ ២៣០ម៉ាយ៍ (៣៧០គីឡូម៉ែត្រ) និង ៣០០ម៉ាយ៍ (៤៨០គីឡូម៉ែត្រ)៕

Most Popular

To Top