បរទេស៖មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន នៅសប្តាហ៍នេះបានធ្វើការព្រមានថាបរាជ័យ ក្នុងការផ្គត់ផ្គង់និងគាំទ្រសព្វាវុធដល់ប្រទេសរបស់ខ្លួនពីសំណាក់ប្រទេស អាល្លឺម៉ង់វានឹងផ្តល់ផលលំបាកជាបន្តបន្ទាប់ព្រមទាំងបញ្ហា ធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីផងដែរ។
អគ្គរដ្ឋទូតរបស់អ៊ុយក្រែនប្រចាំនៅក្នុងទីក្រុងប៊ែរឡាំងបានធ្វើការអះអាងថា អាល្លឺម៉ង់មានទំនួលខុសត្រូវប្រកបដោយសមធម៍សម្រាប់អនាគតរបស់អ៊ុយក្រែននៅពេលនេះដូចនេះវា គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្រុងប៊ែរឡាំង ក្នុងការសម្រេចចិត្តលក់អាវុធមកឲ្យអ៊ុយក្រែនដែលអាចយកមកប្រើប្រាស់ ក្នុងការការពារខ្លួនចេញពីប្រទេសរុស្សី។
ថ្លែងនៅក្នុងបទសំភាសមួយនឹងបណ្តាញ សារព័ត៌មាន Funke media group លោក Andrey Melnik បានបញ្ជាក់បែបនេះថា៖ពួកយើងបានអំពាវនាវឲ្យអាល្លឺម៉ង់ក្នុងការសម្រេចចិត្តនិងប្តូរចិត្ត ឡើងវិញក្នុងការលក់សព្វាវុធ ទៅតាមផែនការរបស់អ៊ុយក្រែនដែលវាគឺជាសិទ្ធការពារខ្លួន របស់អ៊ុយក្រែន។
គួរឲ្យដឹងដែរថាមកដល់បច្ចុប្បន្ននេះអាល្លឺម៉ង់ មិនដែលធ្លាប់ធ្វើការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេស ទាំងឡាយណាដែលជាទីកន្លែងកំពុងមានជម្លោះដោយយោធានោះឡើយដែលមានន័យថាអ៊ុយក្រែន គឺជាមិនមានសិទ្ធគ្រប់គ្រាន់សម្រាប់ការស្នើសុំ ទិញនោះទេពីព្រោះថាជម្លោះនៅភាគខាងកើតប្រទេស បានចាប់ផ្តើមឡើងតាំងតែពីឆ្នាំ២០១៤ហើយមានមនុស្សរាប់ពាន់នាក់មកហើយដែលបានបាត់បង់ជីវិត៕
ប្រែសម្រួល៖ស៊ុនលី