Las Vegas ៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបាននិយាយថា សុខភាពផ្ទាល់ខ្លួនជាអាទិភាពដែលកំពុងកើនឡើងនៅជុំវិញពិភពលោក ឧស្សាហកម្មរថយន្តកំពុងស្វែងរកឧបករណ៍ និងគ្រឿងបន្លាស់ថ្មីៗ ដើម្បីធ្វើឲ្យកាប៊ីនរថយន្តមានអារម្មណ៍ថា មានសុវត្ថិភាពជាងមុនសម្រាប់អ្នកបើកបរ និងអ្នកដំណើរ។
ទំនិញដែលដាក់តាំងបង្ហាញក្នុងពិពណ៌គ្រឿងអេឡិចត្រូនិក (CES) កាលពីសប្តាហ៍មុន រួមមានម៉ាស៊ីនបន្សុទ្ធខ្យល់ សំឡេងរោទិ៍លើកៅអីរថយន្ត និងវ៉ែនតាការពារកម្តៅថ្ងៃដ៏ឆ្លាតវៃ។ លោក Christophe Perillat អគ្គនាយករងនៃក្រុមហ៊ុន Valeo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅកម្មវិធីដែលធ្វើឡើងនៅទីក្រុង Las Vegas ថា យើងមានគោលបំណងដើម្បីប្រែក្លាយរថយន្តទៅជាប្រភេទនៃបេះដូងសុខភាព។
ទំនិញរបស់អ្នកផ្គត់ផ្គង់រថយន្តបារាំងនៅ CES រួមមានឧបករណ៍សម្រាប់ត្រួតពិនិត្យការយកចិត្តទុកដាក់របស់អ្នកបើកបរ និងតម្រងខ្យល់ និងប្រព័ន្ធធ្វើឲ្យមានការគ្រប់គ្រងអាកាសធាតុផ្ទាល់ខ្លួនសម្រាប់អ្នកដំណើរ។ ប្រព័ន្ធចម្រោះរបស់ក្រុមហ៊ុនសម្រាប់រថយន្ត និងឡានក្រុង សម្អាតមេរោគបានច្រើនជាង ៩៥ ភាគរយ រួមទាំង COVID-19 ផងដែរ។
CabinAir និង Marelli ក៏បានបង្ហាញនូវប្រព័ន្ធបន្សុទ្ធខ្យល់ក្នុងរថយន្ត អាចដំឡើងនៅខាងក្នុងកាប៊ីនយន្តហោះ ឬក្នុងធុងដាក់ពែង។ ការផ្តល់ជូនមួយទៀតដោយ Gentex គឺជាឧបករណ៍ចាប់សញ្ញាផ្សំឡើងពីជាតិសរសៃណាណូ ដែលមានសមត្ថភាពស្ទាបស្ទង់ខ្យល់ និងកំណត់អត្តសញ្ញាណភាពកខ្វក់៕