បច្ចេកវិទ្យា

Lexus LX 600 ប្រែកាយ​មួយតង់ទៀត ទៅជាឡាន Off-road បែបថ្មី កាន់តែអេម!

នៅក្នុងពិព័រណ៌​រថយន្ត​ Tokyo Auto Salon 2022 ខាងមុខនេះ Lexus នឹង​ប្រកាស​ពី​គម្រោង​ថ្មីមួយ​ ដែល​សហការ​ជាមួយក្រុមហ៊ុនជប៉ុន Joas ក្នុងការ​អាប់ដេត​រថយន្ត LX 600 ដែល​ជា​ប្រភេទ​ SUV ទៅ​ជា Off-road បែបថ្មី។

រថយន្ត​នេះ​ត្រូវបានតុបតែង​ ដាក់គ្រឿងលេង Off-road បន្ថែម ដោយ​ដាក់សន្ទះការពារ​កាងមុខ និងកាងក្រោយ ហើយកង់ទំហំ ២០អ៊ីញ ដែលសំបកកង់​មានបន្លា សម្រាប់​ការបើក​បរ​លើ​ផ្លូវភ្នំ ផ្លូវភក់ បំពាក់ឈ្នាន់​ជើង និង​មានទ្រនាប់​ការពារដៃទ្វាររថយន្ត។ ក្រៅពីនេះ ក៏ឃើញមាន​បិទ​ស្ទីកឃើ នៅ​ទ្វារ​ខាងមុខ និង​ប៉ាណា​រក្សា​ការឌីហ្សាញ​ តែជាពណ៌ខ្មៅ ហើយកញ្ចក់​ជុំវិញ​ជាប្រភេទការពារឯកជន (privacy glass)។

​គួរដឹងថា ​រថយន្ត Iconic នេះ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។ វាបំពាក់មកជាមួយ ប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច ECB, ចង្កូតកម្លាំងអេឡិចត្រិច (EPS), ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ Downhill Assist Control (ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត) និង Multi-terrain Monitor (ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរ មើលឃើញស្ថានភាពជុំវិញរថយន្ត។

​ចំណែក​ផ្នែក​ខាងក្នុងរថយន្ត គឺ​មាន ប្រព័ន្ធកម្សាន្តជា dual display ទំហំសរុប ១៩,៣អ៊ិញ ក្នុងនោះអេក្រង់ខាងលើ មានទំហំ ១២,៣អ៊ិញ និងខាងក្រោម ៧អ៊ិញ។ អេក្រង់ខាងលើបង្ហាញនូវមុខងារ navigation, audio controls និង Multi-Terrain Monitor ក្នុងអំឡុងបើកបរលើផ្លូវ off-road ក៏ដូចជារូបភាពកាមេរ៉ា។

ចំណែកអេក្រង់ខាងក្រោម យើងអាចកំណត់ការបិទបើកម៉ាស៊ីនត្រជាក់ និងអេក្រង់ជំនួយដល់ការបើកបរ សម្រាប់មុខងារ Multi Terrain Select ជាដើម។

ថ្មីៗនេះ មានវេបសាយ​ជប៉ុនមួយ​ឈ្មោះ Creative 311 បាន​ទម្លាយ​នូវ​តម្លៃ​លក់​រថយន្ត Lexus LX600 ក្នុងទីផ្សារ​ប្រទេស​ជប៉ុន ដោយ​មាន​តម្លៃតាម option ចំនួន៣ រួមមាន៖

-option Base: តម្លៃប្រហែល ១០៨ ៣៩៤ដុល្លារ

-option Off-Road: តម្លៃប្រហែល ១១១ ៨៧០ដុល្លារ

-option Executive: តម្លៃ​ប្រហែល ១៥៦ ១០០ដុល្លារ៕ Source: Sabay

Most Popular

To Top