The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកានេះបានឲ្យដឹងថា កីឡាករខ្សែបម្រើធ្លាក់ជើងម្នាក់ របស់ក្លឹបបិសាចក្រហម Man United កីឡាករ Jesse Lingard បានបញ្ជាក់អារម្មណ៍រស់ខ្លួន ក្នុងគ្រាដែលកំពុងស្ថិតនៅក្នុង ស្ថានភាពបែបនេះថា នឹងនៅតែបន្តលេង ដោយសប្បាយចិត្ត ទោះបីជាយ៉ាងណាក្តី ជាមួយនឹងក្លឹប។
Lingard បានបញ្ជាក់ថា មានមូលហេតុមួយ ដែលបានជម្រុញឲ្យរូបគេ បន្តលេងទាំងក្តីសង្ឃឹម និងរីករាយនោះ គឺដោយសារតែពាក្យដំបូន្មានមួយ របស់កំពូលវិរៈបុរសប្រេស៊ីល Ronaldinho កាលពីប៉ុន្មានឆ្នាំមុន។ Lingard បានរំលឹកគ្រាមួយ ដែលខ្លួនបានជួបជាមួយនឹង Ronaldinho នៅអាមេរិក កាលពីប៉ុន្មានឆ្នាំមុន។ Ronaldinho បាននិយាយទៅកាន់ Lingard ថា ទោះបីជាមានបញ្ហាអ្វីក៏ដោយ អ្នកត្រូវតែសប្បាយចិត្តជានិច្ច ក្នុងការលេងបាល់ទាត់ និងរក្សាស្នាមញញឺមជានិច្ច។
បច្ចុប្បន្នបិសាចក្រហម Man United មានទំរង់លេងមិនល្អសោះឡើយ ក្រោយចាប់ផ្តើមរដូវកាលថ្មី ហើយLingard មិនសូវបានបង្ហាញ ឲ្យឈុត១១នាក់ដំបូងឡើយ។ គិតចាប់តាំងតែពីខែកុម្ភៈមក Lingard ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ មិនអាចសូម្បីតែរកគ្រាប់បាល់ ឬជួយមិត្តរួមក្រុមរកគ្រាប់បាល់ បាន១គ្រាប់សោះ៕
ប្រែសម្រួល:ស៊ុនលី