ព័ត៌មានអន្តរជាតិ

រញ្ជួយដី២ដង​ ជាប់គ្នានៅអាហ្គានីស្ថាន ស្លាប់យ៉ាងហោចណាស់ ២២នាក់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២នាក់បាន
បាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍ គ្រោះរញ្ជួយដីផ្ទួនៗគ្នាដល់ទៅ២ដង នៅភាគខាងលិច ប្រទេសអាហ្គានីស្ថាន ។

យោងតាមការ បញ្ជាក់ ដោយក្រុមជំនាញបានអះអាងថា ហេតុការណ៍គ្រោះរញ្ជួយដី២ដង កាលពីថ្ងៃចន្ទ ដែលមួយមានកម្រិត៤,៩រិចទ័រ
និងមួយទៀត មានកម្រិត៥,៣រិចទ័រ បានកើតឡើងនៅភាគខាងជើង និងភាគខាងលិចខេត្ត Badghis ដែលបានបង្កឲ្យទៅជា
ការរលំបាក់សំណង់ផ្ទះ ជាច្រើនខ្នង។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ក្មេងៗក្នុងចំណោមអ្នករងគ្រោះ ត្រូវបានប្រទះឃើញភ្លាមៗ ក្រោយហេតុការណ៍ហើយ លំនៅដ្ឋានសរុបជាង៧០០ខ្នង បានទទួលការខូចខាត ។

គួរឲ្យដឹងដែរថា រញ្ជួយដីលើកទី១បានើតឡើងនៅវេលារសៀល កាលពីថ្ងៃចន្ទនិងលើកទី២ វាបានកើតឡើង នៅក្រោយរយៈពេលតែ២ម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top