កីឡា

កីឡាការិនីវាយកូនបាល់ Peng Shuai លេចចេញនៅអូឡាំពិក និងផ្តល់បទសម្ភាសន៍ ដោយមានការគ្រប់គ្រង

ទីក្រុងប៉េកាំង៖ សារដែលកីឡាការិនី វាយកូនបាល់ឆ្នើមចិន នាង Peng Shuai បាននិយាយកាលពីថ្ងៃច័ន្ទ ក្នុងបទសម្ភាសមួយក្នុងទីក្រុងប៉េកាំង ទាក់ទងនឹងការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ ដែលនាងបានធ្វើឡើងប្រឆាំង នឹងអតីតសមាជិកជាន់ខ្ពស់នៃបក្សកុម្មុយនិស្តកំពុងកាន់អំណាចរបស់ប្រទេសចិន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ចម្លើយរបស់នាងផ្ញើនៅចំពោះមុខ មន្ត្រីអូឡាំពិកចិន ព្រមទាំងបានបន្សល់ទុកនូវសំណួរ ដែលគ្មានចម្លើយអំពី សុខុមាលភាពរបស់នាង និងអ្វីដែលបានកើតឡើងពិតប្រាកដ។ កិច្ចសម្ភាសន៍ ជាមួយកាសែតកីឡាបារាំង L’Equipe និងការប្រកាសថា ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ លោក Thomas Bach បានជួបជាមួយនាង Peng សម្រាប់អាហារពេលល្ងាច នៅចុងសប្តាហ៍នេះ ហាក់ដូចជាមានគោលបំណងបន្ធូរបន្ថយ ការព្រួយបារម្ភជាអន្តរជាតិ អំពីកីឡាករអូឡាំពិក ៣សម័យកាល និងជាអតីតកីឡាករវាយកូនបាល់ លេខ២ ២សម័យកាល។

ការភ័យខ្លាចចំពោះសុវត្ថិភាពរបស់នាង Peng បានគំរាមកំហែង គ្របដណ្ដប់លើព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា ដែលកំពុងដំណើរការនៅទីក្រុងប៉េកាំង។ កីឡាការិនីPeng បានប្រាប់ L’Equipe ថា ក្តីបារម្ភគឺជាលទ្ធផលនៃ ការយល់ច្រឡំដ៏ធំសម្បើម ប៉ុន្តែទម្រង់នៃបទសម្ភាស ហាក់មានកម្រិតការតាមដាន អំពីការចោទប្រកាន់ និងលទ្ធផលបន្ទាប់ពីពួកគេ។

L’Equipe បាននិយាយថា ខ្លួនបានដាក់សំណួរជាមុនជាលក្ខខណ្ឌ ជាមុនសម្រាប់ការសម្ភាសន៍ ប៉ុន្តែក៏ត្រូវសួរអ្នកផ្សេងទៀត ដែលមិនបានគ្រោងទុកផងដែរ។ កាសែតបានបន្តថា មន្ត្រីគណៈកម្មាធិការអូឡាំពិកចិន បានអង្គុយក្នុងការពិភាក្សា ដោយបកប្រែការអត្ថាធិប្បាយរបស់ Peng ពីភាសាចិន។ វាបាននិយាយថា ខ្លួនក៏បានប្រើអ្នកបកប្រែនៅទីក្រុងប៉ារីស ដើម្បីធានានូវភាពត្រឹមត្រូវ នៃមតិយោបល់ដែលវាបាន បោះពុម្ពជាភាសាបារាំង៕ ដោយ៖លី ភីលីព

Most Popular

To Top