The Sunsports នៅថ្ងៃអង្គារទី៣ខែធ្នូនេះបាន សរសេរថាគ្រូបង្វឹកក្លឹបមាន់ខ្នាយមាសSpurs លោក Jose Mourinho គឺកំពុងចាប់ផ្តើមចូលទៅក្នុងទីផ្សារ កីឡាករដើម្បីស្វែងរកខ្សែបម្រើម្នាក់មកជំនួស កីឡាករដាណឺម៉ាក Christian Eriksen ក្រោយការបញ្ជាក់ច្បាស់ហើយថារូបគេ នឹងមិនបន្តលេងនៅ ទីនេះទៀតឡើយ។
គ្រូបង្វឹកប៉ទុយហ្គាល់រូបនេះ បានព្យាយាមស្វែងរកឧិកាស ដើម្បីចចារជាមួយនឹងកីឡាករផ្ទាល់ក្រោយEriksen បានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនបន្តកុងត្រាថ្មីនោះ។កីឡាករវ័យ២៧ឆ្នាំរូបនេះ មានកុងត្រាសុពលភាព ត្រឹមចុងរដូវកាលនេះ ប៉ុណ្ណោះដែលមានន័យថាក្លឹបទាំងឡាយ អាចចចារចុះហត្ថលេខា ជាមួយនឹងកីឡាកររូបនេះក្នុងខែមករានេះទុកជាមិន បានហើយ។
ក្នុងនោះវេបសាយ Telegraph បានជឿជាក់ថា Eriksen បានសម្រេចចិត្តរួចរាល់ហើយក្នុងការដើរចេញទាំងគ្មាន តម្លៃខ្លួនក្នុងការផ្លាស់ ទៅលេងជាមួយនឹងក្លឹប JuventusឬInter Milan ដែលបានដាក់សំណើររួចជាស្រេច សម្រាប់រូបគេនោះ៕
ប្រែសម្រួល:ស៊ុនលី