កីឡា

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធផលលទ្ធផល ការងារឆ្នាំ ២០២១ ដែលសម្រេចបាន

ភ្នំពេញ៖ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខេមរសហព័ន្ធតេក្វាន់ដូ WT បានធ្វើសន្និបាតបូកលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២-ឆ្នាំ២០២៣ របស់សហព័ន្ធតាមប្រព័ន្ធអនឡាញ ZOOM ដោយមានការអញ្ជើញលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធាន ខេមរសហព័ន្ធ តេក្វាន់ដូ WT លោក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងឲ្យលោក វ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សមាជិកប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូ WT និងក្លិបតេក្វាន់ដូ WT។


លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ WTបានមានប្រសាសន៍ថា ខេមរសហព័ន្ធ តេក្វាន់ដូ WT កំពងទំនាក់ទំនងជាមួយសមាគនតេក្វាន់ដូចខេត្តខ្យុងហ្គីដូ សាធារណរដ្ឋកូរ៉េខាងត្បូងត្រៀមបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទៅហ្វឹកហាត់ និងប្រកួតជាលក្ខណៈអន្តរជាតិនានា ពិសេសត្រៀមចូលរួមប្រកួត កីឡា SEA GAMES ២០២១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងអាជ្ញាកណ្ដាលជាតិមួយចំនួន ខ្សោយខាងផ្នែកភាសា និងកុំព្យូទ័រ និងគ្រូបង្វឹក កីឡាករ-កីឡាការិនី បញ្ចូនទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស ពុំគ្រប់គ្រាន់ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិខ្វះសម្ភារសម្រាប់ហ្វឹកហាត់ និងសម្ភារប្រកួតជា Electronic Scoring System (ESS) St Protector Scoring System (PSS) លោកបាន បន្តថា ចំណែកអាជ្ញាកណ្តាលអន្តរជាតិ ពុំទាន់មានគ្រប់គ្រាន់តាមតម្រូវការ ខ្វះទីលានសម្រាប់រៀបចំការប្រកួតកីឡាតេក្វាន់ដូ និងសម្រាប់បណ្តុះបណ្តាលថ្នាល ជំនាន់ក្រោយដែលមានសក្តានុពល រួមទាំងរៀបចំវគ្គបណ្តុះបណ្តាល-សិក្ខាសាលាដើម្បី បង្កើនបច្ចេកទេសអាជ្ញាកណ្តាល-ចៅក្រម និងគ្រូបង្វឹកជាដើម។


លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា គុណផលទទួលបានខាងលើនេះ គឺជាការខិតខំយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣(CAMSOC) សមាជិកក្លិបកីឡាតេក្វាន់ដូWT ស្ថាប័ន/អង្គភាពរដ្ឋ និងឯកជន រួមទាំងអង្គការអន្តរជាតិនានា ទើបអាចសម្រេចបានប្រកប ដោយភាពជោគជ័យ ថែមមួយកម្រិតទៀត បើទោះបីជាការងារអនុវត្តនៅមានការខ្វះចន្លោះក្នុងបរិការណ៍ជំងឺកូវីដ-១៩ក៏ដោយ ក៏គណៈកម្មាធិការប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូ នឹងខិតខំប្រឹងប្រែងជានិច្ច ដើម្បីគោលដៅឆ្ពោះទៅកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងសម្រាប់ឆ្នាំបន្តបន្ទាប់។


លោកបន្តថា ក្នុងនាមប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលខេមរសហព័ន្ធបានសម្រេចសម្រាប់ការហាត់ហ្វឹកហាត់ដូចជាការបំពេញការងារ និងការខិតខំប្រឹងប្រែងទំាងអស់គ្នាអភិឌ្ឍកីឡា តេក្វាន់ដូ ហើយឆ្នាំនេះគឺជាឆ្នាំមួយពិសេសដែលយើងអាចបើកដំណើរការបាន ប៉ុន្តែយើងបន្តប្រុងប្រយ័ត្ន ពិសេសបញ្ហាមេរោគ COVID-19 នេះ ក្នុងនោះលោកបានស្នើរសុំឲ្យលោកជំទាវ គឹម សេដ្ឋានី រកសម្ភាៈអនាម័យមួយចំនួនដើម្បីត្រៀមប្រើប្រាស់ការហ្វឹកហាត់ក្នុងការធានាបាននូវសុខភាពល្អប្រសើរ។ លោកវាយតម្លៃខ្ពស់របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធផលដែលយើងសម្រេចបាន ព្រមទំាងថ្លែងអំណរគុណការយកចិត្តទុកដាក់របស់ស្ថានទូតសាធារណរដ្ឋកូរ៉េខាងត្បូងប្រទេសប្រចាំកម្ពុជាគាំទ្រទំាងថវិកា និងសម្ភារៈជាច្រើនសម្រាប់ដំណើរការរបស់ខេមរសហព័ន្ធតេក្វាន់ដូ WT។


សន្និបាតបូកលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២-ឆ្នាំ២០២៣ របស់សហព័ន្ធតាមប្រព័ន្ធ អនឡាញ ZOOM លោកប្រធានបានឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន២គ្រឿងដើម្បីទុកដំណើរការការងារនៃកិច្ចប្រជុំរបស់ខេមរសហព័ន្ធតេក្វាន់ដូ WT តាមប្រព័ន្ធអនឡាញ ZOOM និងលោកបញ្ឌិត ឡាច សំរោង សមាជិកកិត្តិយសរបស់ខេមរសហព័ន្ធតេក្វាន់ដូ WT ឧបត្ថម្ភម៉ាស៊ីនហ្វូតូកូពីមួយគ្រឿង៕

Most Popular

To Top