Marcus Rashford រកបានពីរគ្រាប់ម្នាក់ឯង ជួយ Manchester United យកឈ្នះ Spurs ២-១ បញ្ចប់ភាពមិនដែលចាញ់របស់លោក Jose Mourinho ក្នុងលីគ។
គ្រាប់ដំបូងរបស់បិសាចក្រហមរកបាននាទីទី៥ មុនពេល Dele Alli ជាអ្នកតាមស្មើឲ្យ Spurs នាទី៣៩។ យ៉ាងណា Man Utd អាចរកបានមួយគ្រាប់ទៀតនាទី៤៩ ដែលជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះ។ នេះជាជ័យជម្នះដ៏មានសារៈសំខាន់សម្រាប់លោក Ole Gunnar Solskjaer ក្នុងការរក្សាតំណែងរបស់លោកនៅ United។
តាមរយៈការឈ្នះនេះ Man Utd បានហក់ឡើងទៅលេខ៦ ខណៈ Spurs ធ្លាក់ទៅលេខ៨វិញ។ ចំណែក Liverpool នៅតែបន្តឈរកំពូលតារាង ក្រោយឈ្នះ Everton ៥-២ ដាច់ក្រុមលេខ២ Leicester ៨ពិន្ទុ៕
ប្រភព៖Sabay