ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក រិទ្ធ ឌីកា នាយកបច្ចេកទេស របស់ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង និងប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានដឹកនាំអតីតកីឡាករបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាច្រើនរូបចូលរួមក្នុង កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ”បរិច្ចាគឈាម ចងចាំវីរភាព” ក្នុងស្មារតីមនុស្សធម៌ ដឹងគុណ និងចងចាំវីរភាពវីរភាពនៃការស្វែងរកសុខសន្តិភាពជូនកម្ពុជារបស់សម្ដេចតេជោ ហ៊ុន សែន និងកងទ័ពពលីរបស់កម្ពុជា ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

លោក រិទ្ធ ឌីកា បានប្រាប់ឲ្យដឹងថា ការបរិច្ចាគឈាមថ្ងៃនេះ មានសារសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងប្រទេសកម្ពុជាយើង ហើយថ្ងៃមួយមានតម្លៃបំផុត ក្នុងព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពឥស្សរជន និងកងកម្លាំងស្នេហាជាតិ ជាពិសេសការរំលឹកនឹកដល់ ខួប ៤៩ឆ្នាំ នៃទិវាប្រវត្តិសាស្ត្រដែល សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្ត «យកជីវិតធ្វើជាដើមទុន» (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦) ដើម្បីសង្គ្រោះជាតិ និងស្វែងរកសុខសន្តិភាពជូនប្រជាជនកម្ពុជា ។

លោក រិទ្ធ ឌីកា បានបញ្ជាក់ថា ការបរិច្ចាគឈាមនេះធ្វើឲ្យយើងមានសុខភាពល្អ ពីព្រោះការបរិច្ចាគឈាមទៀងទាត់ អាចជួយឲ្យកាត់បន្តយនូវជំងឺជាច្រើនដូចជា សុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល កាត់បន្ថយជំងឺមហារីកផ្សេងៗ និងអត្ថប្រយោជន៍សុខភាពជាច្រើនទៀត ។ សកម្មភាពគឺ ជាការចូលរួម ចំណែក លើកស្ទួយវិស័យសុខាភិបាល និងសុខមាលភាពសង្គម ព្រមទាំងជាការបញ្ជាក់ អំពីចិត្តសប្បុរស និងទឹកចិត្តអាណិត ស្រលាញ់របស់លោក និងអតីតកីឡាករព្រះខ័នរាជស្វាយរៀង ។

ថ្ងៃនេះលោកបាន អតីតកីឡាករ ព្រះខ័នរាជស្វាយរៀងជាច្រើនរូបមកធ្វើការ បរិច្ចាគឈាម ពីព្រោះការបរិច្ចាកឈាមនេះ ជាការចូលរួមចំណែកជួយសង្គម មួយយ៉ាងវិសេសវិសាល អាចជួយសង្គ្រោះ ដល់អ្នកជំងឺ កំពុងត្រូវការឈាមបន្ទាន់ តាមបណ្ដាលមន្ទីពេទ្យ ក្នុងប្រទេសកម្ពុជារបស់យើង ។ ទន្ទឹមនឹងការបង្ហាញទឹកចិត្តស្រឡាញ់ និងការរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺដែលខ្វះខាតឈាម យុទ្ធនាការនេះក៏មានគោលបំណងបណ្តុះទម្លាប់ និងជំរុញវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងស្រទាប់យុវជន និងសាធារណជនទូទៅឲ្យកាន់តែសកម្មទូទាំងប្រទេស៕
ដោយ៖លី ភីលីព



