កីឡា

អ្នកគាំទ្រអាហ្វ្រិក នាំយកការគោរពលោក Lumumba ដ៏ល្បីល្បាញទៅកាន់ព្រឹត្តិការណ៍ World Cup

កុងហ្គោ ៖ អ្នកគាំទ្របាល់ទាត់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) គឺលោក Michel Nkuka Mboladinga ត្រូវបានគេស្គាល់ថាជា Lumumba Vea ទីបំផុតបានបង្ហាញខ្លួន ជាលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup នៅថ្ងៃអង្គារ បន្ទាប់ពីខកខានការប្រកួតបើកឆាក របស់ក្រុមទល់នឹងព័រទុយហ្គាល់ ដោយសារតែការរឹតបន្តឹងការដាក់ឲ្យនៅដាច់ដោយឡែក ពីគេដោយសារជំងឺអេបូឡា យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

អ្នកគាំទ្ររូបនេះបានឈរនៅពីក្រោយកៅអីអង្គុយរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងអំឡុងពេលការប្រកួតទល់នឹងកូឡុំប៊ី ដោយបង្កើតឡើងវិញនូវឥរិយាបថមិនកម្រើកដែលបានប្រែក្លាយលោកទៅជាតារាល្បីនៅលើបណ្តាញសង្គម។ ដោយស្លៀកអាវពណ៌ក្រហមភ្លឺ និងក្រវ៉ាត់ក អាវពណ៌លឿង និងខោពណ៌ខៀវ លោក Mboladinga បានឈរលើជើងទម្រ ដោយដៃស្តាំរបស់លោកត្រូវបានលើកឡើងស្ទើរតែពេញមួយការប្រកួត។

នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាច្រើនថា ក្រៅពីការពន្យារពេលមួយរយៈខ្លីនៃការវិលត្រឡប់មកវិញ បន្ទាប់ពីសម្រាកពាក់កណ្តាលម៉ោង លោកនៅតែស្ថិតក្នុងចរិតរហូតដល់សំឡេងកញ្ចែចុងក្រោយ។ លោកបានបដិសេធការសម្ភាសន៍ ប៉ុន្តែបានទទួលស្គាល់អ្នកយកព័ត៌មានដោយស្នាមញញឹម និងងក់ក្បាល ។ DR Congo បានចាញ់កូឡុំប៊ី ១-០។

ការសម្តែងរបស់លោក Mboladinga គឺ ជាការឧទ្ទិសដល់លោក Patrice Lumumba ដែលបានក្លាយជានាយករដ្ឋមន្ត្រីដំបូង របស់ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅពេលប្រទេសនេះទទួលបានឯករាជ្យពីប្រទេសបែលហ្ស៊ិកក្នុងឆ្នាំ ១៩៦០ ប៉ុន្តែត្រូវបានបណ្តេញចេញពីតំណែងក្នុងរយៈពេលប៉ុន្មានខែ ហើយត្រូវបានប្រហារជីវិតដោយក្រុមបាញ់ប្រហារនៅខែមករា ឆ្នាំ ១៩៦១ ក្នុងអាយុ ៣៥ ឆ្នាំ៕

Most Popular

To Top