ផ្លែឈើត្រូវបានគេទទួលស្គាល់ថា ពិតជាផ្តល់នូវសារធាតុចិញ្ចឹម ដ៏សម្បូរបែបសម្រាប់សុខភាព និងសម្រស់ ប៉ុន្តែប្រសិនបើអ្នកបរិភោគភ្លាមៗ ក្រោយពេលបាយរួច អត្ថប្រយោជន៍របស់វានឹងត្រូវបាត់បង់។
ផ្លែឈើអាចប្រើជំនួសបង្អែមបាន ដែលក្រុមគ្រួសារជាច្រើនមានទម្លាប់ បរិភោគក្រោយពេលទទួលទានអាហារ។ តែទោះជាយ៉ាងណា អ្នកជំនាញជឿជាក់ថា ការបរិភោគផ្លែឈើ បន្ទាប់ពីការទទួលទានអាហារមិនល្អ សម្រាប់សុខភាពនោះទេ ព្រោះវាបណ្តោលឲ្យខូចមុខងាររំលាយអាហារ, នាំឲ្យឡើងទម្ងន់ និងធាត់…។
លោកវេជ្ជបណ្ឌិត Le Thi Hai មានប្រសាសន៍ថា «ខ្ញុំបានបរិភោគផ្លែឈើមុន ឬក្រោយពេលបរិភោគអាហារ មិនមានផលប៉ះពាល់ ដល់សុខភាពនោះទេ។ តែទោះជាយ៉ាងណាយើងគួរពឹងផ្អែក លើស្ថានភាពអាហាររូបត្ថម្ភ និងសមត្ថភាពរបស់មនុស្សម្នាក់ៗ ដើម្បីជ្រើសជម្រើសដ៏សមស្រប។» ជាមួយនឹងមនុស្សដែលធាត់លើសទម្ងន់ គួរបរិភោគផ្លែឈើមុនពេលទទួលទានអាហារ ដើម្បីកាត់បន្ថយចំនួននៃតម្រូវការម្ហូបអាហារ។
ប៉ុន្តែសម្រាប់អ្នកដែល កំពុងខ្វះអាហាររូបត្ថម្ភ, សុខភាពខ្សោយ, ត្រូវការថាមពលបន្ថែម ប្រសិនបើបរិភោគផ្លែឈើដូចជា ផ្លែចេក, ក្រូច មុនពេលបរិភោគអាហារ និងធ្វើឲ្យមានការកើនឡើង នៃកម្រិតជាតិស្ករក្នុងឈាម, ក្រពះផ្ទុកអាហារបានតិច, ចំណង់អាហារត្រូវថយចុះ។ ជាពិសេសពពួក ក្រូចឃ្លិច មានអាស៊ីតសរីរាង្គជាច្រើន នៅពេលដែលអ្នកបរិភោគ ទាំងពោះទទេអាចនាំឲ្យ មានអាការ:ហឺមពោះ ឬឆ្អល់។ ចេកមានផ្ទុកប៉ូតាស្យូម និងម៉ាញ៉េស្យូម ដូច្នេះពេលដែលសារធាតុនេះ ចូលទៅក្នុងក្រពះទាំងពោះទទេ នឹងបង្កឲ្យមានការកើនឡើង កម្រិតម៉ាញ៉ាស្យូមក្នុងឈាម និងដាក់សម្ពាធដល់បេះដូង។
ផ្លែឈើដូចជាម្នាស់, ល្ហុង ទើបជាប្រភេទអាហារដែល សាកសមជាបង្អែមក្រោយអាហារពេលល្ងាច។ ឧទាហរណ៏ ម្នាស់មានអង់ស៊ីរំលាយអាហារ ដែលអាចជួយបន្ថែម ទៅលើមុខងាររាងកាយ, ធ្វើឲ្យមុខងារក្រពះប្រសើរជាងមុន។
ទោះបីជាយ៉ាងណា អ្នកជំនាញបានបញ្ជាក់ថា ផ្លែឈើដែលមានជាតិសសៃ មិនអាចបរិភោគជំនួសបន្លែបានទេ។ ប្រសិនបើអ្នកបរិភោគបន្លែ និងផ្លែឈើច្រើនមិនអាចប៉ះពាល់ ដល់កាបញ្ចេញទឹកក្រពះឡើយ។ ដូច្នេះយើងត្រូវមានតុល្យភាពរវាង តម្រូវការបន្លែជារៀងរាល់ថ្ងៃ ដើម្បីធានាថា អ្នកទទួលបានការផ្គត់ផ្គង់ នៃសារធាតុចិញ្ចឹមគ្រប់គ្រាន់។ អ្នកជំនាញបានបន្ថែមទៀតថា មនុស្សពេលវ័យត្រូវការផ្លែឈើ ៣០០ ក្រាម ហើយដើម្បីរក្សាកម្រិត ស្ថិរភាពគួរឲ្យសមល្មម កុំឲ្យប៉ះពាល់ដល់បំពងរំលាយអាហារ ៕