សុខភាព និង ផ្លូវភេទ

ចូលចិត្តលេងហ្គេម ដឹងអត់? ហ្គេមផ្ដល់អត្ថប្រយោជន៍ជាច្រើន មិនគួរឱ្យជឿ បើចេះគ្រប់គ្រងអារម្មណ៍

ហ្គេមជាព្រួញមុខពីរ លោកអ្នកអាចទទួលបានអត្ថ​ប្រយោជន៍ បើសិនចេះគ្រប់គ្រងខ្លួនឯង។ យ៉ាងណាមិញ ប្រសិនបើអ្នកលេងហ្គេមលើសពី 6ម៉ោងក្នុងមួយសប្ដាហ៍ នោះអ្នកនឹងទទួលបាន ផលប៉ះពាល់វិញ។

ដើម្បីស្វែងយល់ថា តើការលេងហ្គេម ធ្វើឱ្យសុខភាពផ្លូវចិត្ត មានការប្រសើរឡើង ឬមានឥទ្ធិពលវិជ្ជមាន លើជីវិតប្រចាំថ្ងៃឬយ៉ាងណា? អ្នកពិសោធនបានជ្រើសរើស មនុស្ស 33 នាក់ដែលមានអាយុពី 55 ទៅ 75 ឆ្នាំមកសាកល្បង។ ក្នុងនោះមនុស្សទាំង ៣៣ នាក់ត្រូវបានបែងចែកជា ៣ក្រុម ដោយ៖

  • ក្រុមទី១ តម្រូវឱ្យលេងហ្គេម Mario 64 ក្នុងរយៈពេល ៣០នាទីក្នុងមួយថ្ងៃ
  • ក្រុមទី២ តម្រូវឱ្យរៀនលេងព្យាណួ
  • ក្រុមទី ៣ មិនតម្រូវឱ្យធ្វើអ្វីឡើយ។

ក្នុងរយៈពេល ៦ខែ អ្នកទាំង ៣៣ បានធ្វើការស្កេន MRI ហើយបង្ហាញឱ្យឃើញថា៖

ក្រុមទី១ មានការអភិវឌ្ឍខួរក្បាល ប្រសើរជាងមុន ធ្វើឱ្យមានការចងចាំប្រសើរឡើង ថែមទាំងមានសុខភាពផ្លូវចិត្តល្អ ថែមទៀតផង។

ការសិក្សា មួយទៀតគឺស្រដៀងនឹង ការសិក្សាខាងលើដែរ ប៉ុន្តែម្ដងនេះគឺ យកមនុស្សវ័យក្មេង មកសាកល្បងម្ដង ដោយឱ្យពួកគេលេងហ្គេម ប៉ុន្តែមានម៉ោងកំណត់ច្បាស់លាស់។ បន្ទាប់មកបានឱ្យឃើញថា ខួរក្បាលរបស់ពួកគេ មានការប្រសើរឡើងជាងមុន និងរហ័សរហួន។

ការសិក្សាផ្សេងមួយទៀត ដែលធ្វើឡើងដោយក្រុមចិត្តវិទ្យា American Association បានបង្ហាញថា ការលេងហ្គេមជួយឱ្យ អារម្មណ៍ធូរស្រាល កាត់ស្ត្រេស និងធ្វើឱ្យអារម្មណ៍ស្ងប់ជាងមុន។

ប្រសិនបើលោកអ្នក លេងហ្គេម ក្រោម ៦ម៉ោងក្នុងមួយសប្ដាហ៍ នោះអត្ថប្រយោជន៍ ដែលទទួលបានរួមមាន៖

  • កុមារ ដែលលេងវីដែអូហ្គេម អាចជួយឱ្យមានជំនាញ ក្នុងការដោះស្រាយបញ្ហា
  • កាត់បន្ថយអារម្មណ៍តប់ប្រមល់ និងអារម្មណ៍ធ្លាក់ទឹកចិត្ត
  • ធ្វើឱ្យខួរក្បាលដំណើរការរហ័ស រហួនជាមុន (បង្កើនសមត្ថភាពយល់ដឹង)
  • មានជំនាញច្នៃប្រឌិត
  • ហ៊ានធ្វើការសម្រេចចិត្ត។
  • ហេតុនេះហើយ មិនមែនការលេងហ្គេម សុទ្ធតែមិនល្អទាំងអស់នោះទេ ប៉ុន្តែវាគឺអាស្រ័យទៅលើការគ្រប់គ្រងខ្លួនឯង និងចេះបែងចែកពេលវេលា ឱ្យបានច្បាស់លាស់។

Source: Sabay

Most Popular

To Top