រដ្ឋ Maryland ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្ហាញឲ្យដឹងថា ពួកគេបានចេញចេញផ្សាយ នូវលំដាប់លំ ដោយដោយគ្មានគម្លាត នៃមូលដ្ឋានប្រហែល ៣ពាន់លាននៅក្នុង DNA របស់យើងអស់ រយៈពេល ២0 ឆ្នាំបន្ទាប់ពីសេចក្តីព្រាងដំបូង ត្រូវបានផលិត នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។
សព្វថ្ងៃនេះ អ្នកស្រាវជ្រាវបាន ចេញផ្សាយនូវលំដាប់លំ ដោយគ្មានគម្លាត នៃមូលដ្ឋានប្រហែល ៣ ពាន់លានឬ ‘អក្សរ’ DNA របស់មនុស្សតែមួយ។ យោងតាមក្រុមឲ្យដឹងថា លំដាប់លំដោយ ដោយគ្មាន គម្លាតពេញលេញ នៃមូលដ្ឋាន នៅក្នុង DNA របស់យើង គឺមានសារសំខាន់ សម្រាប់ការយល់ដឹង ពីការប្រែប្រួលហ្សែន របស់មនុស្ស និងការរួម ចំណែកហ្សែនចំពោះជំងឺមួយចំនួន ។
បន្ថែមពីលើផលប៉ះពាល់ ផ្នែកវេជ្ជសាស្រ្ត ហ្សែនពេញលេញជួយឆ្លើយសំណួរ នៃអ្វីដែលធ្វើឲ្យយើងជាមនុស្សជាក់លាក់ ។ អ្នកស្រាវជ្រាវបានណែនាំថា ហ្សែនមួយចំនួន ដែលមាន គម្លាត នៅក្នុងហ្សែន ដើម ត្រូវបានគេគិតថា មានសារសំខាន់ក្នុងការជួយ ធ្វើឲ្យខួរក្បាល មនុស្សធំជាងបើ ប្រៀបធៀបទៅ នឹងសត្វស្វាដទៃទៀត ។
ការងារនេះត្រូវបានធ្វើដោយ សម្ព័ន្ធ Telomere to Telomere (T2T) រួមបញ្ចូលអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានស្រាវជ្រាវហ្សែន មនុស្សជាតិ (NHGRI) សាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់តា Cruz (UCSC) និងសាកលវិទ្យាល័យ Washington, Seattle ។ ហ្សែនដែល ទើបបញ្ចប់ថ្មី ដែលមានឈ្មោះថា T2T-CHM13 ឥឡូវនេះអាចចូលប្រើបាន តាមរយៈកម្មវិធីរុករក តាមអ៊ីនធើណេត UCSC Genome ។
លោក Eric Green នាយក NHGRI នៅទីក្រុង Bethesda រដ្ឋ Maryland បាននិយាយថា ការបង្កើតលំដាប់ហ្សែន របស់មនុស្សពេញលេញពិត ប្រាកដ តំណាងឲ្យ សមិទ្ធិផលវិទ្យាសាស្ត្រមិនគួរឲ្យជឿ ដោយផ្តល់នូវទិដ្ឋភាព ដ៏ទូលំទូលាយដំបូង នៃគំរូ DNA របស់យើង ។ ព័ត៌មានមូលដ្ឋាននេះ នឹងពង្រឹង កិច្ចខិតខំប្រឹងប្រែង កំពុងបន្តជាច្រើន ដើម្បីយល់ពីមុខងារទាំងអស់ នៃហ្សែនរបស់មនុស្ស ដែលវានឹងជួយពង្រឹង ការសិក្សាហ្សែននៃជំងឺមនុស្ស ៕ ដោយ៖លី ភីលីព