ព័ត៌មានអន្តរជាតិ

ផ្កាយរណប Gaofen ចុងក្រោយបង្អស់ ប្រទេសចិន ត្រូវបានបាញ់បង្ហោះ ជាផ្លូវការហើយ

ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា គ្រាប់រ៉ុក្កែត March-4C ដ៏វែងមួយដឹកផ្កាយរណប Gaofen-3 03 ដែលជាផ្កាយរណបអង្កេត ផែនដីថ្មីបាញ់ចេញពីមជ្ឈមណ្ឌលបាញ់ បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន ថ្ងៃទី ៧ខែមេសា ឆ្នាំ ២0២២ ។

បើយោងតាមរដ្ឋបាល អវកាសជាតិចិនថា ផ្កាយរណប Gaofen 3C ត្រូវបានបាញ់បង្ហោះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។ សេចក្តីថ្លែងការណ៍មួយថា វាត្រូវបានលើកចូល ទៅក្នុងគន្លងនៅលើរ៉ុក្កែត Long March 4C បានបាញ់បង្ហោះនៅម៉ោង ៧:៤៧ ព្រឹក ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន និងមានរ៉ាដាសំយោគ C-band មានកម្រិតរូបភាពដី១ម៉ែត្រ ។

ផ្កាយរណបនេះ នឹងចូលរួមជាមួយអ្នកកាន់ តំណែងមុនរបស់ខ្លួន ចំណែកGaofen 3A និង 3B ដើម្បីបង្កើតបណ្តាញ ផ្កាយរណបរ៉ាដា សម្រាប់សង្កេតមើលតំបន់ដី និងសមុទ្រ ជាក់លាក់ ។ Gaofen 3A ត្រូវបានដាក់ឲ្យដំណើរ ការនៅខែសីហា ឆ្នាំ ២0១៦ ហើយ Gaofen 3B ត្រូវបានដាក់ពង្រាយកាលខែវិច្ឆិកា ឆ្នាំ ២0២១ ។
វាបង្កើតឡើងដោយ China Academy of Space Technology ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Aerospace Science and Technology Corp ជាកម្មសិទ្ធិរបស់រដ្ឋ បណ្តាញនេះនឹងការពារផលប្រយោជន៍ ដែនសមុទ្ររបស់ប្រទេសចិន ការពារ និងកាត់បន្ថយគ្រោះមហន្តរាយតាមសមុទ្រ និងអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ សិក្សាបរិស្ថានសមុទ្រ បានប្រសើរជាងមុន ។

វាក៏នឹងត្រូវបានប្រើក្នុង ការការពារបរិស្ថាន ការអភិរក្សទឹក កសិកម្ម និងឧតុនិយម។ Long March 4C ត្រូវបានសាងសង់ដោយ Shanghai Academy of Spaceflight Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ CASC មួយផ្សេងទៀត ៕ដោយ៖លី ភីលីព

Most Popular

To Top