KABUL ៖ភរិយារបស់ គ្រូពេទ្យជនជាតិជប៉ុន អាយុ ៧៣ ឆ្នាំម្នាក់ត្រូវបាន សម្លាប់កាលពី ដើមសប្តាហ៍នេះ នៅក្នុងការបាញ់ប្រហារនៅ តាមដងផ្លូវមួយ នៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន បានយំតិចៗ នៅពេលនាងឈរនៅមឈូសប្តី របស់លោកស្រី នៅក្នុងមន្ទីរពេទ្យកាប៊ុល កាលពីថ្ងៃសុក្រយោង តាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
ភរិយារបស់លោកត្រូវបានគេស្គាល់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា លោកស្រី Naoko Nakamura បានមកដល់រដ្ឋធានីនៅ ព្រឹកថ្ងៃសុក្រនេះជាមួយកូនស្រី របស់លោក និងមិត្តរួមការងារ ៣ នាក់របស់វេជ្ជបណ្ឌិត Tetsu Nakamura រួមទាំងមិត្តភក្តិកុមារភាព។ ពួកគេនឹងយកសាកសពរបស់លោក ទៅផ្ទះនៅទីក្រុងហ្វូគូកា នៅថ្ងៃសៅរ៍។
ការសម្លាប់លោក Nakamura ត្រូវបានគេស្គាល់ថា ជា “Uncle Murad” ចំពោះអ្នកភូមិដែលលោកបានជួយ ផ្លាស់ប្តូរជីវិតបានល្អប្រសើរបានធ្វើឲ្យប្រជាជន អាហ្វហ្គានីស្ថានជាច្រើនមានការភ្ញាក់ផ្អើល នៅទូទាំងប្រទេស។ លោក Nakamura ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់រួម ជាមួយជនជាតិអាហ្វហ្គានីស្ថានចំនួន ៥ នាក់កាលពីថ្ងៃពុធ ខណៈពួកគេបានធ្វើដំណើរ ទៅកាន់ រដ្ឋធានីណាហ្គាហារ នៃខេត្តចាឡាឡាបាបាត។
ខ្មាន់កាំភ្លើងបាន រត់គេច ពីកន្លែងកើតហេតុហើយប៉ូលិស និយាយថា ការស៊ើបអង្កេត របស់ពួកគេកំពុងស្វែងរកអ្នក ដែលនៅពីក្រោយ ការវាយប្រហារនេះ។ ពួកតាលីបង់បានបដិសេធថា មិនមានជាប់ទាក់ទង នឹងការសម្លាប់នេះទេ។
ទង់ជាតិជប៉ុនមួយត្រូវ បានគេដាក់នៅ ជិតមឈូសរបស់លោក Nakamura ត្រូវបានគេដាប់ ដោយក្រណាត់ពណ៌ស និងផ្កាពណ៌លឿង។ ទាហានអាហ្វហ្គានីស្ថានដែលពាក់ ឯកសណ្ឋានបានឈរ នៅក្បែរនោះ ខណៈក្រុមគ្រួសារ អមដំណើរដោយ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ ប្រទេសអាហ្វហ្គានីស្ថានលោកមីតស៊ូជីស៊ូហ្សាគូ បានគោរពចុងក្រោយ៕ ដោយ៖លី ភីលីព