ប៉ារីស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានជាប់ឆ្នោតជាថ្មី ជាមេដឹកនាំប្រទេស សម្រាប់រយៈពេល ៥ឆ្នាំ បន្ទាប់នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដោយបានយកឈ្នះ លើអ្នកនយោបាយស្តាំនិយម លោកស្រី Marine Le Pen។
ជ័យជំនះរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីជុំទី២ ត្រូវបានគេរំពឹងថា នឹងរក្សាបាននូវការគាំទ្រ យ៉ាងខ្ជាប់ខ្ជួនរបស់បារាំង សម្រាប់សហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង នៅពេលដែលមានភាពមិនច្បាស់លាស់ ខាងភូមិសាស្ត្រនយោបាយ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន និង ការរាតត្បាតនៃមេរោគឆ្លង ។
បន្ថែមពីលើការខ្វែងគំនិតគ្នាយ៉ាងខ្លាំង នៅក្នុងទស្សនៈរបស់ពួកគេលើទំនាក់ទំនង របស់ប្រទេសបារាំង ចំពោះអង្គការទាំងពីរ លោក Macron អាយុ ៤៤ឆ្នាំ និងលោកស្រី Le Pen អាយុ ៥៣ឆ្នាំ ក៏មានភាពខុសប្លែកគ្នាផងដែរលើបញ្ហាក្នុងស្រុក ដូចជាអត្តសញ្ញាណជាតិ អន្តោប្រវេសន៍ និងសាធារណៈជន ពាក់កន្សែងមូស្លីម ។
លទ្ធផលចុងក្រោយបឋមបានបង្ហាញថា ប្រហែល ៥៩ភាគរយពេញចិត្ត ចំពោះលោក Macron នៃសាធារណរដ្ឋលើគណបក្ស Move ជាងមេដឹកនាំការប្រមូលផ្តុំជាតិ ដែលប្រមូលបាន ៤១ភាគរយ ។ លោលគឺជាប្រធានាធិបតីបារាំង ដំបូងគេដែលឈ្នះការបោះឆ្នោតឡើងវិញ ចាប់តាំងពីប្រធានាធិបតីបារាំង Jacques Chirac ក្នុងឆ្នាំ២០០២ ៕
ប្រែសម្រួល ឈូក បូរ៉ា