កីឡា

Tevez រំលឹកគ្រាមួយ ដែលកីឡាករ ទាំងឡាយមើល ងាយគាត់តែ Rooney បែរជាបានទិញ Lamborghini ឲ្យគាត់

គួររំលឹកដែរថាកីឡាករ ខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevez ធ្លាប់បានបង្ហាញខ្លួនឲ្យក្លឹប បិសាចក្រហម Man United និងបានចាប់ដៃគូ ជាមួយនឹងកំពូល កីឡាករ Rooney បានយ៉ាងល្អជួយ ឲ្យក្លឹបលើកពានរង្វាន់ ជាច្រើន ក្រោមសម័យដឹកនាំ របស់លោកតា Sir Alexferguson។

Tevez សប្តាហ៍នេះបានធ្វើការរំលឹកព្រឹត្តិការណ៍ មួយកាលពីឆ្នាំ២០០៧ គ្រាដេលរូបគេកំពុងលេង ជាមួយនឹងក្លឹបបិសាចក្រហម Man United។ គឺជាគ្រាដំបូង ដែលរូបគេបាន ចាប់ផ្តើមលេងនៅទីនេះហើយ Tevez បានបញ្ជាក់ថា ធ្លាប់ត្រូវបានរងការឌឺដង ដោយក្រុមកីឡាករ របស់ក្លឹបអំពីបញ្ហាជិះរថយន្ត Audi មួយគ្រឿង។

Tevez បានបន្តទៀតថាក្រោយហេតុការណ៍ មួយនេះកើតឡើង មិត្តភ័ក្ត្រក្នុងក្លឹបម្នាក់គឺកីឡាករ Wayne Rooney បែរជាបានទិញរថយន្ត ប្រភេទ Lamborghini មួយគ្រឿងភ្លាមជំនួ្យរថយន្តAudiវិញ៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top