Event

ក្រុមហ៊ុន Cellcard បើកសម្ពោធ យុទ្ធនាការ សប្បុរសធម៌ ក្នុងឱកាស បុណ្យណូអែល

ភ្នំពេញ៖ថ្ងៃសុក្រទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ថ្ងៃនេះក្រុមហ៊ុន Cellcard បានបើកសម្ពោធ និងផ្សព្វផ្សាយជាពិសេស ក្នុងឱកាសបុណ្យណូអែល ដើម្បីរៃអង្គាសថវិកាសម្រាប់កម្មវិធីសប្បុរសធម៌ របស់អង្គការមិត្តសំឡាញ់ ក្នុងការជួយយុវជនដែលជួបការលំបាក នៅតាមដងផ្លូវ ឲ្យបានចូលមកសិក្សាវិញ។

ក្រុមហ៊ុន Cellcard បានកំណត់គោលដៅក្នុងការប្រមូលថវិកា ឲ្យបាន ២ម៉ឺនដុល្លារ ពីយុទ្ធនាការសប្បុរសធម៌ ក្នុងឱកាសបុណ្យណូអែលនេះ ដែលនឹងធ្វើការផ្សព្វផ្សាយ តាមរយៈទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមនានា។សប្បុរសជន អាចធ្វើការបរិច្ចាគ តាមការផ្ញើសារជាអក្សរ ដែលមានការផ្សព្វផ្សាយ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃបុណ្យណូអែល។

ជាក់ស្តែង ក្រុមហ៊ុន Cellcard ក៏បានរៀបចំតុបតែងផ្នែកខ្លះនៃការិយាល័យកណ្តាល របស់ខ្លួនឲ្យក្លាយជា «Cellcard Christmas Street» ដើម្បីផ្តល់ជូនក្រុមគ្រួសារ ទំាងអស់នូវបរិយាកាស ដ៏រីករាយក្នុងការជួបលោកតាណូអែល និងក្រុមរបស់គាត់ នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ មុនថ្ងៃបុណ្យណូអែល។

ការចូលរួមលេងកំសាន្តនេះ គឺមិនគិតថ្លៃនោះទេ ប៉ុន្តែត្រូវបានលើកទឹកចិត្តឲ្យសប្បុរសជន ធ្វើការបរិច្ចាគ សម្រាប់បុព្វហេតុនេះ ដោយ៖
-ទូរស័ព្ទទៅលេខ ២៥២៥ ប្រសិនបើអតិថិជនសែលកាត
-តាមរយៈវីង ដោយស្កេន QR កូដ ឬ លេខកូដទូទាត់ (Merchant ID) 39999
-តាមរយះគណនី ABA 000849002 របស់ អង្គការមិត្តសំឡាញ់ ដោយដាក់កំណត់សំគាល់ “Cellcard Charity”

នៅក្នុងកម្មវិធី Christmas Street ក៏មានធ្វើការប្រគំតន្ត្រី សប្បុរសធម៌ នៅរាត្រីថ្ងៃទី ២៤ ខែធ្នូ ដែលតារារបស់យើង នឹងធ្វើការសម្តែង ហើយមានការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក ដើម្បីលើកទឹកចិត្ត ដល់សប្បុរសជន ធ្វើការបរិច្ចាគឲ្យកាន់តែច្រើន។

ការប្រគំតន្ត្រីសប្បុរសធម៌ នឹងមានការចូលរួម សម្តែងដោយ រ៉េត ស៊ូហ្សាណា និងក្រុមតន្រ្តី Mustache ក៏ដូចជាការចូលរួម ពីក្រុមតារាផ្សេងៗ ផងដែរ។

លោក Ian Watson នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា ក្រុមការងាររបស់លោកបាន ជ្រើសរើសគាំទ្រដល់ អង្គការមិត្តសំឡាញ់ ដោយសារតែភាព ជោគជ័យដ៏អស្ចារ្យ នៃកម្មវិធី បើកបវេសនកាលថ្មី។

លោក Watson បានបន្តទៀតថា «ការអប់រំ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យុវជននា ពេលបច្ចុប្បន្ននេះ ជាពិសេសអ្នកដែលជួប ការលំបាកផ្ទាល់ ហើយអាចជួយខ្លួនគេរួចផុត ពីភាពក្រីក្រ និងកសាងអនាគតដ៏រឹងមាំសម្រាប់គ្រួសារ របស់ពួកគេ»។

លោកបានបន្ត «ក្នុងរយៈពេលតែមួយឆ្នាំ ប៉ុណ្ណោះ ពួកគេបាននាំយុវជនជាង ១៧០០ នាក់ត្រឡប់មកសាលាវិញ ហើយជួយពួកគេ អោយនៅសាលារៀនដោយមានថវិកា​បន្ថែមអាចបន្តពង្រីកបាន»។

យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ដោយមានការប្រគល់ ថវិកាបរិច្ចាគទៅកាន់អង្គការមិត្តសំឡាញ់ នៅក្នុងខែមករានេះ។

ដើម្បីបរិច្ចាគ ១ដុល្លារ អតិថិជន Cellcard អាចទូរស័ព្ទមកលេខ ២៥២៥ ឬ ផ្ទេរពីគណនីវីង ឬ គណនី ABA ដែលបានបង្ហាញខាងលើ។

ដើម្បីជ្រាបកាន់តែច្បាស់អំពីសកម្មភាព ទាក់ទងនឹងយុទ្ធនាការ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh អង្គការមិត្តសំឡាញ់ គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលប្តេជ្ញាផ្តល់សេវាកម្មសង្គម ដល់កុមារ យុវជន និងគ្រួសារដែលរស់នៅ តាមដងផ្លូវ ក្នុងក្តីសង្ឃឹមនៃ ការបង្កើតអនាគតភ្លឺស្វាង។

អង្គការនេះ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ហើយបានជួយកុមារ យុវជន និងសមាជិកគ្រួសារ ដែលងាយរងគ្រោះជាង ៤៥០,០០០ នាក់ ដើម្បីកសាងអនាគត កាន់តែប្រសើរសម្រាប់ ខ្លួនពួកគេ (សម្រាប់អង្គការមិត្តសំឡាញ់ មានចំនួនរហូតដល់ជាង ២០០,០០០) ។
ដើម្បីស្វែងយល់ បន្ថែមអំពីកម្មវិធី សង្គមរបស់ ពួកគេ សូមចូលទៅកាន់គេហទំព័រ https://friends-international.org/

Most Popular

To Top