ព័ត៌មានអន្តរជាតិ

Update: ស្រីលង្កា បង្កើនសន្តិសុខ នៅពេលប្រជុំសភាជ្រើសរើស ប្រធានាធិបតីថ្មី ចំពេលដែលប្រេង បានមកដល់លើកដំបូង

បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈ បានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួន ដល់ប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការលាលែងពីតំណែង របស់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa ត្រូវបានទទួលយក ដោយសភាកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Rajapaksa  បានភៀសខ្លួន ទៅកាន់ប្រទេសសិង្ហបុរី ដោយឆ្លងតាមរយៈកោះម៉ាល់ឌីវ ដើម្បីគេចពីក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់លោក។

ប៉ូលិស និងសន្តិសុខជាង ១០០នាក់ ដែលមានកាំភ្លើងវាយប្រហារ ត្រូវបានដាក់ពង្រាយនៅលើផ្លូវចូលទៅសភា នៅថ្ងៃសៅរ៍ របាំងការពារ និងកានុងកាំភ្លើងបាញ់ទឹក ដើម្បីការពារភាពចលាចលណាមួយ។ កងកម្លាំងសន្តិសុខបានដើរល្បាត តាមផ្លូវមួយទៀតទៅកាន់សភា ទោះបីជាមិនមានសញ្ញា នៃបាតុករណាមួយក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top