បច្ចេកវិទ្យា

អ្នកនិយមលេង អ៊ីនធើណេត មានការព្រួយបារម្ភថា នាងMin Hee Jin អាចនឹងកំពុង ធ្វើឲ្យមានភាព អនាធិបតេយ្យ

កូរ៉េ ៖ នេះបើយោងតាម ចេញផ្សាយ ផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ការពិភាក្សាមួយត្រូវ បានផ្ទុះឡើងក្នុងចំណោមអ្នកនិយមលេង អ៊ីនធើណេតកូរ៉េ ខណៈសំឡេង នៃការព្រួយបារម្ភត្រូវបាន លើកឡើងទាក់ទងនឹង នាយកសិល្បៈច្នៃប្រឌិត នាង Min Hee Jin ដែលទើបចេញក្រុមចម្រៀង នារីថ្មី NewJeans ។

ក្តីបារម្ភត្រូវ បានលើកឡើង នៅពេលអ្នកលេង អ៊ីនធើណេត បានចង្អុលបង្ហាញរូបថត របស់ក្មេងស្រី មិនទាន់គ្រប់អាយុត្រូវ បានគេឃើញអាក្រាត ការពាក់កណ្តាល ជាមួយបុរសចំណាស់ និងរូបថតរបស់ Brooke Shields វ័យជំទង់បានបង្ហោះនៅលើ Instagram របស់ Min Hee Jin ។
អ្នកលេងអ៊ីនធើណេតម្នាក់បានពន្យល់ក្នុងសហគមន៍អនឡាញដ៏ពេញនិយមមួយថា នាងមានរូបថតជាច្រើន របស់ក្មេងស្រី ដែលស្រាតពាក់កណ្ដាលខ្លួនលើ Instagram និងជញ្ជាំងស្ទូឌីយោរបស់នាង ។ អ្នកនិយមលេងអ៊ីនធើណេតក៏បានបញ្ចូល បទសម្ភាសន៍ជាមួយ Krystal ពន្យល់ថា ខ្ញុំបានផ្ញើរូបថត Brooke Shields ពេលនាងនៅវ័យជំទង់ ជាសំណើរគំនិត ហើយនាងពិតជាចូលចិត្តវា ៕

Most Popular

To Top