ព័ត៌មានអន្តរជាតិ

រូបភាពផ្កាយរណប បង្ហាញសីតុណ្ហភាព ៣ខ្ទង់គ្របដណ្ដប់ លើអាមេរិកនាខែកក្កដា ធ្វើឲ្យជនជាតិអាមេរិក ១៥០លាននាក់ រងកម្ដៅខ្លាំង និងសម្លាប់មនុស្ស រាប់សិបនាក់

អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ផលប៉ះពាល់យ៉ាងខ្លាំង នៃកម្ដៅខ្លាំងជាបាតុភូត អាកាសធាតុបានសម្លាប់ មនុស្សច្រើនជាងគេ នៅសហរដ្ឋអាមេរិក ត្រូវបានបង្ហាញលើផែនទី ដែលមានចលនាថ្មី ពីណាសា ដែលអាកាសធាតុលេខ៣ បានរីករាលដាល និងធ្វើឲ្យមនុស្ស ១៥០លាននាក់ ស្ថិតនៅក្រោមការព្រមាននាខែកក្កដា ។

សីតុណ្ហភាពឡើង ដល់កំពូល ៩០ និង១00 ដឺក្រេជាប្រចាំ ដោយទីក្រុង Newark បានឃើញការ បំបែក ឯតទគ្គកម្មរយៈពេល ៥ថ្ងៃជាប់ៗគ្នា នៃកម្ដៅលេខ៣ ជាលើកដំបូង ដែលមិនធ្លាប់មាន ហើយរដ្ឋរួមទាំងរដ្ឋតិចសាស់ និងអូក្លាហូម៉ា កើនឡើងដល់ ១១៥ ដឺក្រេ ចំណែកអ្នកស្រុកនៅរដ្ឋ Utah បានក្ដៅខ្លួនក្នុងអំឡុងពេល ១៦ ថ្ងៃនៃសីតុណ្ហភាពលើសពី ១០០ដឺក្រេ ។

ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និង ការពារជំងឺបង្ហាញថា កម្ដៅខ្លាំង ជាបាតុភូតអាកាសធាតុ ដ៏សាហាវបំផុត នៅ ក្នុងប្រទេស ដោយបានសម្លាប់ មនុស្សច្រើនជាង ក្នុងមួយឆ្នាំៗ ជាងខ្យល់ព្យុះកំបុតត្បូង ខ្យល់ព្យុះ ឬទឹកជំនន់ ។ យោងតាមទីភ្នាក់ងារនេះថា ជាមធ្យមមានមនុស្សចំនួន ៧០២នាក់បានស្លាប់ ដោយសារ កម្ដៅនៅសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ ហើយមនុស្ស ៦៧,៥០០នាក់ផ្សេងទៀត ត្រូវទៅបន្ទប់សង្គ្រោះបន្ទាន់ និង ៩,២០០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ទន្ទឹមនឹងនេះ ការស្លាប់ទាក់ទងនឹង កម្ដៅកំពុងកើនឡើងនៅទូទាំងប្រទេស ខណៈភ្នាក់ងារកំពុងដោះស្រាយ ជាមួយនឹងកាតាឡុកយ៉ាងពិតប្រាកដថា តើមានមនុស្សប៉ុន្មាននាក់ បានស្លាប់នៅក្នុងរលកកម្ដៅ កាលពីខែកក្កដា។ Tarrant County នៃរដ្ឋតិចសាស់ជួបប្រទះ ខែកក្កដាដ៏ក្តៅបំផុតទី២ ក្នុងប្រវត្តិសាស្រ្ត បានកត់ត្រាទុក យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់ ដោយ ១០ នាក់ត្រូវបានរកឃើញនៅក្នុងអគារដែលខ្វះម៉ាស៊ីនត្រជាក់ ឬកន្លែងម៉ាស៊ីនត្រជាក់បិទ ឬមិនដំណើរការ ។

យ៉ាងហោចណាស់ការស្លាប់ របស់រដ្ឋ Oregon ចំនួន 14 នាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងរលកកម្ដៅ ហើយការស្លាប់ទាក់ទងនឹងកំដៅ ជាច្រើនត្រូវបានរាយការណ៍ នៅក្នុងទីក្រុង New York រដ្ឋ New Jersey និងរដ្ឋដទៃទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top